ព្រិលធ្លាក់នៅរដូវក្តៅគឺមានពិតបើមិនជឿអ្នកអាចទៅ Hokkaido
ប្រសិនបើអ្នកនៅចាំប្រទេសជប៉ុនទើបតែរងភាពក្តៅហួតហែងយ៉ាងខ្លាំងរហូតដល់ថ្នាក់អ្នកអាចចៀនពងមាន់តាមផ្លូវ ឬក៍អាំងសាច់លើដំបូលឡាន។ ក្រៅពីនេះវានៅធ្វើអោយមនុស្សជាច្រើនបាត់បង់ជីវិតដោយសារតែក្តៅខ្លាំង។ ពិតជាគួរអោយសោកសង្វែកសម្រាប់ប្រជាជននៅទីនេះ ដោយសារទើបតែរងខ្យល់ព្យុះប្រវត្ថិសាស្រ្ត និងត្រូវប្រឈមមុខជាមួយរដូវក្តៅ។ ប៉ុន្តែនៅពាក់កណ្តាលខែកក្កដា ពេលដែលកន្លែងភាគច្រើននៃប្រទេសជប៉ុនសុទ្ធតែក្តៅខ្លាំងមានកន្លែងមួយស្រាប់តែមានព្រិលធ្លាក់។
Twitter ជប៉ុនមួយមានឈ្មោះ Rinyu_Kurodake បានថតទុកនូវទិដ្ឋភាពដែលកម្រនេះហើយផុសលើទំព័រសាធារណៈ។ ខាងក្រោមនេះគឺជារូបភាពនៅលើទំព័ររបស់បុរសម្នាក់នេះ។
本日、8月17日0時52分黒岳石室にて初冠雪です☃️
現在の石室気温0℃と冷え込んでおります~!! pic.twitter.com/WjW3wkecR1— 大雪山層雲峡黒岳ロープウェイ (@rinyu_kurodake) August 16, 2018
រូបភាព : rinyu_kurodake
ដូចដែលអ្នកបានឃើញអ្វីគ្រប់យ៉ាងនៅជុំវិញតាំងពីថ្ម ដី រហូតដល់ផ្ទះសុទ្ធតែត្រូវគ្របដណ្តប់ដោយសារតែព្រិល។ ពិតជាពិបាកនឹងនឹកស្មានដល់នៅ Tokyo ក្តៅហួតហែងស្ថិតក្នុងសីតុណ្ហភាព ៣០ អង្សារចំណែកកន្លែងនេះបែរជាធ្លាក់ដល់ ០អង្សារ។
បុរសម្នាក់នេះបានថតនូវរូបភាពខាងលើនៅថ្ងៃ១៧ ខែសីហា នៅ Kurodake Ishimuro កន្លែងផ្ទះសំណាក់ត្រូវបានសាងសង់ក្នុងកម្ពស់ ១.៩០០មែ៉ត្រលើភ្នំ Daisetsuzan នៅ Hokkaido ប្រទេសជប៉ុន។
នៅទីនេះល្បីជាមួយបាតុភូតព្រិលធ្លាក់មុននៅប្រទេសជប៉ុន ប៉ុន្តែឆ្នាំនេះព្រិលស្រាប់តែធ្លាក់លឿនជាងឆ្នាំមុន។ ពិតជាគួរអោយមានការភ្ញាក់ផ្អើរដោយសារតែមិនទាន់ផុតរដូវក្តៅផងបែរជាមានព្រិលនៃរដូវរងាទៅហើយ។
ទិដ្ឋភាពព្រិលនៅក្នុងរដូវរងានៅ Hokkaido
រូបភាព : www.ការដើរកំសាន្តរីករាយ.com
សាធារណៈជនពិតជាមានការភ្ញាក់ផ្អើរជាមួយនឹងព័ត៌មានរបស់ Rinryu បុរសម្នាក់នេះ ខាងក្រោមនេះគឺជាមតិយោបល់ខ្លះរបស់ពួកគេ ភាគច្រើនសុទ្ធមានភាពភ្ញាក់ផ្អើរខ្លាំង។
- មិនអាចឡើយ
- Hokkaido បានរំលងរដូវក្តៅហើយឈានចូលរដូវរងាហើយ
- អ្វីទាំងនេះគឺជាការពិតមែនទេ? នៅតែជារដូវក្តៅប៉ុន្តែបែរជាមានព្រិល។
មានអ្នកថែមទាំងថតរូបនៅ Tokyo ដើម្បីប្រៀបធៀបជាមួយរូបភាពព្រិលនៅ Hokkaido។
ប្រភព : 1888SLH
នេះគឺជាទិដ្ឋភាពមានមួយគ្មានពីរនៅប្រទេសជប៉ុន ប្រសិនបើអ្នកចង់គេចពីភាពក្តៅនៅ Tokyo ហេតុអ្វីមិនយកវ៉ាលីទៅ Kurodake Ishimuro ដើម្បីទទួលបានភាពត្រជាក់នៃរដូវរងាទៅ។ ប៉ុន្តែងត្រូវចងចាំថាយកតាមនូវអាវរងាដើម្បីធានានូវសុខភាពរបស់អ្នកផងណា។
ប្រសិនបើអ្នកយល់ឃើញថាអត្តបទនេះមានការចាប់អារម្មណ៍កុំភ្លេច Like និង Share ព័ត៌មាននេះទៅអោយមិត្តរបស់អ្នកផង។
Neko