សួន​សត្វ​ដែល​គ្មាន​របង​មិន​ត្រឹម​តែ​អាចមើល​ផ្ទាល់ភ្នែក​ថែម​ទាំង​អាច​ប៉ះ​បាន

សួនសត្វ​ជា​កន្លែង​សម្រាប់​សត្វ​រស់​នៅ និង​ត្រូវ​បាន​ការ​ពារ​ថែរក្សាជាមួយ​នឹង​គោល​បំ​ណង​អភិរក្ស​ប្រភេទសត្វកំពុង និង​ជិត​ផុត​ពូជ សម្រាប់​ណែនាំ​នៅ​ក្នុង​ការសិក្សា​ និង​ណែនាំ​ដល់​ប្រជាជន។ ដើម្បី​ជៀស​វាង​ករណី​សត្វ​វាយ​ប្រហារ​មនុស្ស​ និង​ជៀស​វាង​ការ​រត់​គេចពួន​របស់​សត្វចេញ​ពី​ទ្រុងនោះភាគ​ច្រើន​​សួន​សត្វ​តែ​ង​តែ​មាន​របង​ព័ទ្ធជុំ​វិញ​ការ​ពារ។​ ប៉ុន្តែសួន​សត្វ​នៅ​ប្រទេសជប៉ុនខាង​ក្រោម​នេះបែរ​ជាធ្វើ​រឿង​មួយ​បញ្រ្ជាស​មក​វិញ។

រូប​ភាព : capybaraworld

សួន​សត្វ​នេះមាន​ឈ្មោះ​ថា “Nagasaki Bio Park” សួន​សត្វ​មួយ​ដែល​ស្ថិត​នៅ Saikai-Shi, ខេត្ត Nagasaki។​ នៅ​ទី​នេះ​ចិញ្ចឹម​ថែរក្សា​ប្រភេទ​សត្វ​ទូ​ទៅធម្មតាដូច​ទៅ​នឹង​សួន​សត្វ​ផ្សេង​ទៀតក្រៅ​ពី​ដំ​រី និង​តោ។ បន្ថែម​ពីនេះភាគ​ច្រើន​សត្វ​នៅ​ទី​នេះមិន​មាន​ទ្រុង​ផ្សេង​ ក៍​ដូចជា​របង​ការពារ​ជុំ​វិញទេ។

ភ្ញៀវដែល​មក​លេង​អាច​ចូល​ទៅ​ជិត​មើល​ផ្ទាល់ ប៉ះ​វា​បាន និង​ថត​រូប​សត្វ​ដែល​នៅ​ទី​នេះ។

សូម​មើល​អ្នក​អាច​ប៉ះ Capybara ដែល​ស្លូត និង​ស្និត​ស្នាល​មួយ​នេះ​បាន។

រូបភាព : welcomekyushu

ឬ​ក៍​អាច​អង្គុយ​ជិត​វា​ដើម្បី​និយាយ​រឿង​ក្នុង​ចិត្ត​។

អ្នក​ថែម​ទាំង​អាច​អោ​យ​សត្វ​ស្វាទាំង​នេះ​ចំ​ណី​​បាន​ទៀត​ផង។

រូបភាព : taiken.co

រូបភាព : eleanorsjapaneseadventure

មើល​ទៅ​ពួក​វា​ហាក់​ដូច​ជា​រស់​រាយ​ខ្លាំង​ណាស់។

អ្នក​ថែម​ទាំង​អាច​មើល​ផ្លូវ​ដែលសត្វ​កណ្តុលរត់​យ៉ាង​គួរ​អោយ​ស្រលាញ់ដូច​ខាង​ក្រោម៖

សូម​ចង​ចាំ​ថា ៖ កូ​ន​ក្មេង​ក្រោម​ ៣​ឆ្នាំឥត​គិត​ថ្លៃ

មនុស្ស​ធំ​ចាប់​ពី ៦០​ឆ្នាំ​ឡើង​ទៅពេល​ដែល​ចូល Biopark = ១.១០០យ៉េន Biopark + ពិភព​សត្វ​ចិញ្ចឹម​ = ១.៤០០យ៉េន

ប្រសិន​បើ​អ្នក​ចង់​ទិញ​កាដូ​ត្រ​លប់​ទៅ​ផ្ទះ​ដើម្បី​ធ្វើ​ជា​អនុស្សាវរីយ៍នោះ​នៅ​ទី​នេះ​មាន​លក់​របស់​ជា​ច្រើន​ដែល​គួរ​អោយ​ស្រលាញ់ដូចជា​នៅ​ក្នុង​រូប​ភាព។

រូបភាព : tripadvisor.com

ប្រសិន​បើ​អ្នក​គឺជា​មនុស្ស​​ដែល​ស្រលាញ់សត្វចង់​ទៅ​ជិត​សត្វ​ទាំង​នេះនោះ​កន្លេង​នេះ​គឺ​ល្អ​បំ​ផុត​សម្រាប់​អ្នកហើយ។

នៅ​រង់​ចាំ​អ្វី​ទៀត​​មិន​ទៅ​សួន​សត្វ​មួ​យនេះ​ឥឡូវភ្លាម?

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: