ក្តាន់​ព្រៃ​មិន​ខ្លាច​មនុស្ស​​ដេកនៅ​ពីមុខភោជនីយ​ដ្ឋាន​

Miyajima គឺជា​កោះ​មួយ​របស់​ទី​ក្រុង​ Hatsukaichi ខេត្ត Hiroshima។ កន្លែង​នេះ​ល្បី​ឈ្មោះ​ជា​មួយ​នឹង​ធម្មជាតិ​សម្បូរ​បែប​ រួម​ទាំង​ទេសភាព​ស្រស់​ស្អាត​ និង​ទាក់​ទាញភ្ញៀវ​ទេសចរណ៍ជាច្រើន ដូចជា៖

ប្រាសាទ Itsukushima – jinja សារមន្ទីរ​ព្រទ្យ​សម្បតិ្ត​របស់ Itsukushima – jinja និង​ប្រាសាទ Omotesando -ល- ទន្ទឹម​នឹង​ទី​កន្លែង​ដែល​ស្រស់​ស្អាត​ ហើយ​ទី​នេះ​ក៍​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍ដោយ​សារ​តែ​ក្តាន់​ព្រៃមាន​នៅ​គ្រប់​ទី​កន្លែង​នៅ​លើ​កោះ​នេះ។

សត្វ​ក្តាន់​ដែល​បាន​រស់​នៅ​ និង​មាន​ពិត​ច្រើន​នៅ​លើ​កោះ Myajima តាំង​ពី​យូរ។ ពួក​វា​ទៅ​គ្រប់​ទី​កន្លែង​សូម្បី​តែ​ទី​ប្រជុំ​ជន​ ជា​កន្លែង​ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​។ ចំនុច​ពិសេស​ស្ថិត​នៅ ចរិក​ស្លូត​បូត​ ហើយ​ប្រហែល​ជាវា​បាន​ស្គាល់ជាមួយ​ប្រជាជន​ នៅ​ទី​នោះមុន​ទើប​ភ្ញៀវ​ទេសចរណ៍​អាច​ថត​រូប​ជាមួយ​សត្វ​ដែល​មាន​ជើង​បួន​នៅ​ទី​នេះ​យ៉ាង​ងាយ​ស្រួល។

រូប​ភាព : miya5454jima

ភាគ​ច្រើ​ន​សត្វ​ក្តាន់​សុទ្ធ​តែ​គួរអោយ​ស្រលាញ់ និង​ស្លូត​បូត​ ប៉ុន្តែ​ពេល​ខ្លះ​មាន​សត្វ​ក្តាន់​មួយ​ចំ​នួន​ក៍​បាន​បង្ក​ផល​វិបាក​សម្រាប់​មនុស្ស​ដូចជា​វា​បាន​បាំង​ការ​ធ្វើ​អាជីវកម្ម​នៅ​មុខ​ហាង Fukuya ខាង​ក្រោម​នេះ។

Twitter មួយ​របស់​ជប៉ុនបាន​ថត​នូវ​ទិដ្ឋភាព​ដែល​គួរ​អោយ​អស់ ​សំ​ណើច​នេះហើយ​ផុស​ជាសាធារណៈ។

រូប​ភាព : 27_miya_

មើល​ទៅ​លើ​រូប​ភាពអ្នក​អាច​មើ​ល​ឃើញ​សត្វ​ក្តាន់ពីរ​កំ​ពុង​បាំង​នៅ​មុខ​ហាងហើយ​វា​ធ្វើ​អោយ​រារាំង​ទៅ​ដល់​ភ្ញៀវ​ទេសចរណ៍ឈាន​ចូល​ហាង ​Fukuya។ តើ​វា​ចាំ​ដើម្បី​ញ៉ាំ​នូវ​អាហារ​ពេល​ថ្ងៃ​នៅ​ទី​នេះ? គណនី​មួយ​ផ្សេង​ទៀត​នៅ Miyajjima ក៍​ថត​បាន​នូវ​រូប​ភាព​ដូចខាង​ក្រោម។

រូបភាព : amizo138

រូប​ភាព : yukino_rippi

សត្វ​ក្តាន់​នេះមើល​ទៅ​ហាក់​ដូចជា​ចូល​ចិត្ត​កំ​រាល​ខៀវ​របស់​ហាង​នេះ​ណាស់ ​Fukuya។

រូបភាព​នេះ​ត្រូវ​បាន​មើល​ឃើញជា​ច្រើន​ដង​នៅ​ហាង​លក់​ម្ហូប​អាហារ ​Fukuya ប្រហែល​មូល​ហេតុ​មក​ពី​ក្លិន​ឈ្ងុយ​របស់​មុខ​ម្ហូប​ឆ្ងាញ់ ហេតុ​នេះ​វា​ធ្វើ​អោយ​សត្វ​ក្តាន់មក​ហាង​ច្រើន​បែប​នេះ។

រូបភាព​ : shikina_i2239

ប៉ុន្តែភោជនីយដ្ឋាន​បាន​អោយ​ដឹង​ទោះ​បី​ជា​មាន​ការ​រាំង​ស្ទះ ប៉ុន្តែ​សកម្ម​ភាព​អាជី​វកម្ម​របស់​ភោជនីយដ្ឋាន​នៅ​តែ​ដំ​ណើរ​ការ​ធម្ម​តា​។

ខ្ញុំ​គិត​ថា​ស្ថាន​ភាព​ខាង​លើ​នឹង​បន្ត​មួយ​រយៈពេលវែង​ទៀត​ ដោយ​សារ​តែ​អាយុ​ជា​មធ្យម​របស់​សត្វ​ក្តាន់​គឺ​ប្រហែល ១៥​ឆ្នាំ ហេតុ​នេះ​ប្រសិន​បើ​មាន​ឳកាស​មក​ដល់​ទី​នេះសូម​ចូល​ភោជនីយ​ដ្ឋាន​ ​Fukuya ថែម​ទាំង​ញ៉ាំ​នូវមុខ​ម្ហូប​នៅ​ទី​នោះ ហើយ​អាច​មើលឃើញ​ទិដ្ឋភាព​នេះ។

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: