Fukusaki កន្លែង​ដែល​ធ្វើ​អោយ​អ្នក​មាន​ភាព​ភ័យ​ខ្លាចដោយ​សារ​​សត្វ​ចម្លែក Kappa

ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​មាន​កន្លែ​ងជាច្រើន​បាន​ចំ​ណាយ​លុយដើម្បី​បង្កើត​ជា​ស្ថាបត្យកម្ម​ ឬក៍​រូប​សំ​ណាក់​ដែល​ស្អាត… ដើម្បី​ធ្វើ​អោយ​មនុស្ស​ជាច្រើន​ចាប់​អារម្ម​ណ៍ និង​មក​ទស្សនា​ដោយ​ផ្ទាល់។ ចាប់​តាំង​ពី​ពេល​នោះ​ជំរុញ​ខាង​ទេសចរណ៍ហើយ​រួម​ទាំង​អភិវឌ្ឍសេដ្ឋកិច្ច​សម្រាប់​តំ​បន់​នៅ​ទី​នោះ​ក៍​ដូចជា​ប្រទេស​ជាតិ​។

ប្រទេសជប៉ុន​ក៍​មិន​ដោយ​លែក​ ប៉ុន្តែ​វា​ផ្ទុយ​ជាមួយ​ចំនុច​ខាង​លើទី​ក្រុង​មួយ​នៅ​ប្រទេសជប៉ុន​បាន​អោយ​ដាក់​នូវ​រូប​សំ​ណាក់​មួយ​ជាមួយ​នឹង​រូប​រាង​អាក្រក់អាច​ធ្វើ​អោយ​អ្នក​ភ័យ​ខ្លាច​ពេល​ដែល​មើល​ឃើញ។

នោះ​គឺជា​ទី​ក្រុង​ Fukusaki នៅ​ខណ្ឌ Hyogo ប្រទេសជប៉ុន​។ ហើយ​ទី​ក្រុង​នេះ​បាន​ទុក​ប្រហែល​ ៣​លាន​យ៉េន​ ដើម្បី​ដាក់​នូវ​រូប​សំ​ណាក់​ Kappa ព័ណ៌​ក្រហម​ដែល​មាន​ឈ្មោះ “Gajiro” ដំ​ណើរ​ការ​ដោយ​មេកានិច​ក្នុង​ស្រះ​តូចនៅ​ក្នុង​សួន​ Tsujikawayama។

រូប​ភាព : girlschannel

សូម​ណែនាំ​អោយ​អ្នក​ទាំង​អស់​គ្នា​ពី Kappa : វា​គឺ​ជា​សត្វ​ដែល​មាន​តាំ​ង​ពី​យូរ​នៅ​ប្រទេសជប៉ុន​ដែល​រស់​នៅ​តាម​ទន្លេ និង​ស្រះ។ ពួក​វាគឺ​ជា​សត្វ​ដែល​អាក្រក់មាន​រូប​រាង​ជា​មនុស្ស​ ជាមួយនឹង​មាត់​ធំ ស្បែក​របស់​សត្វ​ ក្រចក​មាន​ភ្នាស ហើយ​នៅ​លើ​ក្បាល​មាន​បន្ទះ​មួយ​ទុក​ដើម្បី​ដាក់​ទឹក​ពី​ព្រោះ​ប្រសិន​បើ​គ្មាន​ទឹក​វា​នឹង​បាត់​បង់​កម្លាំង​។ ក្រៅ​ពី​នេះ Kappa ពិត​ជា​ចូល​ចិត្ត​ញ៉ាំ​ត្រសក់​ហេតុ​នេះ​គេ​និយាយថា ប្រសិន​បើ​ត្រូវ​ចាប់​បានគ្រាន់​តែ​អោយ​វា​ត្រសក់​នោះ​វា​នឹង​លែង​អ្នក​។

ចុះហេតុ​អ្វី​ជ្រើស​រើស​រូប​ភាព Kappa ហើយ​មិន​មែន​ជា​សត្វ​ដែល​គួរ​អោយ​ស្រលាញ់​ផ្សេង​ទៀត​? មូល​ហេតុ​ដោយ​សារ​តែទី​ក្រុង​នេះ​គឺ​ជា​ទី​កន្លែង​កំ​ណើត​របស់ Kunio Yanagita ជាអ្នក​ប្រាជ្ញជន​ជាតិ​ជប៉ុន​ល្បី​ល្បាញ​ ជាឪពុក​បង្កើត​របស់​សៀវភៅ “រឿង​ព្រេង​” ជប៉ុន​ (Minzokugaku)។ ការរចនា​របស់ Kappa ក្នុង​សួន​ផ្អែក​ទៅ​លើ​ Kappa ក្រហម​ដែល​មាន​នៅ​ក្នុង​រឿង​របស់ Yanagita។

រូប​ភាព : commons.wikimedia.

ប្រហែល​ ៣០​នាទី​សត្វ Kappa នេះ​នឹង​លេច​ឡើង​ម្តង​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​។ នៅ​លើ​ដី​មាន​រូប​សំ​ណាក់ថ្ម​មួយ​ផ្សេង​ទៀត​ Kappa ព័ណ៌​ខ្មៅ​មាន​ឈ្មោះ​ថា Gataro ថែម​ទៀត។

រូប​ភាព : tripadvisor.com

ខាងក្រោម​នេះ​គឺជា​រូប​ភាព​របស់ Kappa Gataro សង្ឃឹម​ថា​អ្នក​មាន​អារម្ម​ណ៍​ថា​ភ័យ​ខ្លាច​រត់​ដូច​ជា​បុរស​នៅ​ក្នុង​វី​ដេអូរ​នេះ។

មាន​វី​ដេអូរ

កន្លែង​នេះ​ពិត​ជាសាក​សម​ជាមួយ​អ្នក​ណា​ដែល​ចូល​ចិត្ត​វប្បធម៌ប្រលោមលោកជាពិសេសគឺ​សត្វ​ Kappa។ ប៉ុន្តែ​ខ្ញុំ​សូម​ប្រាប់​អ្នក​ ទាំងអស់​គ្នា​កុំ​អោយ​ក្មេង​មើល​ឃើញ​រូប​នេះដោយ​សារ​តែ​អាច​ធ្វើ​អោយ​ក្មេង​យំ​ព្រោះ​តែ​រូប​រាង​ខាងក្រៅ​របស់​វា​នៅ​ក្នុង​សួន​មួយ​នេះ។

អ្នក​ធ្លាប់​មក​ទី​ក្រុង​ Fukusaki ហើយ​បាន​ឃើញ​នូវ​រូប​ភាព​ទាំង​ នេះ​ដែរឬទេ?

Neko

 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: