នេះប្រាកដជាកន្លែងដែល Rich Kid ជប៉ុនក្នុងរដូវក្តៅនៅ Tokyo
រដូវក្តៅនៅ Tokyo ពិតជាក្តៅហួតហែង។ ភាពក្តៅហួតហែង និងពិបាកទ្រាំដល់ថ្នាក់អាចធ្វើអោយអ្នកសន្លប់។
ជាពិសេសនៅក្នុងឆ្នាំនេះ សីតុណ្ហភាពកាន់តែក្តៅជាងមុន ដល់ថ្នាក់អាចធ្វើអោយមនុស្សស្លាប់។ នៅក្នុងរដូវក្តៅនេះគ្រាន់តែចង់នៅផ្ទះ រហូតដល់ទៅដើរលេងកំសាន្តក៍មិនមានការចាប់អារម្មណ៍ទៀតដែរ។
ប៉ុន្តែនៅមានកន្លែងមួយទៀតពិតជាគួរអោយចាប់អារម្មណ៍ដែលខ្ញុំចង់ណែនាំអោយអ្នកទាំងអស់គ្នា។
រូបភាព : http://www.excite.co.jp
នេះគឺជាកន្លែងមួយដែលស្ថិតនៅក្នុងសណ្ឋាគារកម្រិតខ្ពស់នៅ Tokyo, New Otani Hotel។ ត្រឹមតែមួយពេលក្នុងមួយថ្ងៃ រយៈពេលដល់ថ្ងៃ ១៦ ខែកក្កដា ឆ្នាំ ២០១៨។
នៅក្នុងបរិវេណសណ្ឋាគារមានអាងហែលទឹកដែលព័ទ្ធជុំវិញទៅដោយសួនបែបជប៉ុន សាកសមសម្រាប់ការលំហែលកាយ។
រូបភាព : http://www.excite.co.jp
នៅក្នុងពេលយប់ ជិតអាងទឹកនឹងមានពិធីជប់លាង DJ យ៉ាងអូអរ ជក់ចិត្ត ធ្វើអោយអ្នកចង់រាំជាមួយបទចម្រៀងដែលគួរ អោយទាក់ទាញ។
រាំសប្បាយអោយអស់ដៃពេលហត់ត្រលប់ទៅបន្ទប់វិញ។
រូបភាព : http://www.excite.co.jp
សេវាកម្មទាំងអស់ត្រូវបានគិតនៅក្នុងថ្លៃបន្ទប់ ប្រហែល ១៦៧,០០០ យេ៉នក្នុងមួយបន្ទប់។
ទោះបីជាតម្លៃច្រើនប៉ុន្តែពិតជាសាកសមជាមួយអ្វីដែលអ្នកបានចំណាយហើយបានទទួលមកវិញ។
រូបភាព : http://www.excite.co.jp
ប្រសិនបើណើយហត់ជាមួយរដូវក្តៅហួតហែងគឺអាច “បិទភ្នែកឃើញឋានសួគ៌” នៅម្តុំផ្ទះបុរាណដែលមានតាំងពីយូរបំផុតនៅប្រទេសជប៉ុន។
Kengo Abe