មានអ្វីនៅក្នុងចាន Ramen ដែលថ្លៃជាងបាញ់កាញ់ធម្មតា
បន្ទាប់ពីព្យុះ Jongdari បានកន្លងផុត ប្រទេសជប៉ុនបែរជាក្តៅហួតហែង។ ក្នុងថ្ងៃឈប់សម្រាក ជនជាតិជប៉ុនតែងតែធ្វើដំណើរដើម្បីគេចពីកម្តៅក្តៅ។ ហើយកន្លែងដែលគេចូលចិត្តជាងគេប្រាកដណាស់គឺមាត់សមុទ្រ។
ប្រទេសជប៉ុនមាន ៦,៨៤៧ កោះដែលឆ្ងាយពីឆ្នេរ ក្នុងចំណោមនោះគ្រាន់តែមាន ៤១៨ កោះដែលមានមនុស្សរស់នៅ។ ពីព្រោះនៅឆ្ងាយពីឆ្នេរ ហេតុនេះទើបកោះនីមួយៗសុទ្ធតែមានវប្បធម៌ពិសេសផ្សេងគ្នា ហើយពិសេសដូចជាធម្មជាតិនៅទីនោះ។
រូបភាព : http://blog.kobayashiyusuke.net/2014/10/blog-post.html
ប្រសិនបើមានឳកាសទៅខេត្ត Niigata អ្នកអាចជិះទូកចេញទៅកោះ Awashima បាន។ គ្រាន់តែចំណាយ ៥៥នាទីដោយជិះទូកចេញដំណើរពីកោះគោល អ្នកនឹងទទួលបានមួយចាន Ramen “យ៉ាងពិសេស”។
ចានមីដែលមានឈ្មោះនៃកោះនោះតែម្តង “Awashima Ramen”។
រូបភាព : http://www.excite.co.jp/News/bit/E1533131847698.html
ខាងក្រៅមើលទៅមិនដូចចានមី Ramen ប្រពៃណីទេ ម្ហូបសមុទ្រពេញនៅក្នុងចានរហូតដល់មិនឃើញមីនៅទីណាទេ។
គ្រឿងសមុទ្រដូចជាបង្គា មឹក ប្រហិតត្រី សារ៉ាយ… សុទ្ធតែបាននេសាទ និងចម្អិននៅកោះ។ មុខម្ហូបសុទ្ធតែមិនប្រលាក់ គ្រឿងផ្សំអ្វីឡើយដើម្បីរក្សានូវរសជាតិស្រស់របស់វា។
រូបភាព : http://www.excite.co.jp/News/bit/E1533131847698.html
ដូចដែលអ្នកបានឃើញនៅក្នុងរូប ទឹកស៊ុបឆ្ងាញ់ពិតជាសាកសមសម្រាប់នរណាដែលចូលចិត្តញ៉ាំសាប ហើយជាពិសេសគឺក្នុងអាកាសធាតុក្តៅនេះ។
ហើយតម្លៃក្នុងមួយចានពេញ ពេញ Topping ដូចរូបគឺ ២០០០យ៉េន តម្លៃថ្លៃជាងប្រៀបទៅនឹងមួយចាន Ramen ធម្មតា។ ប៉ុន្តែបើគិតទៅប្រសិនបើមានតែកោះ Awashima មានមុខម្ហូបមី ២០០០យ៉េននេះនោះចំណាយលុយញ៉ាំម្តងក៍សាកសម។
ប្រសិនបើអ្នកបានស្មាគចិត្តចំណាយ 300K ដើម្បីញ៉ាំបាញ់កាញ់នៅតាមផ្លូវនោះគ្រាន់តែថែម 100K ដើម្បីញ៉ាំ Awashima Ramen ក៍មិនចំណាយច្រើនណាស់ដែរ។
ព័ត៌មានបន្ថែម ៖ excite.co.jp
Chee