ផឹក​កាហ្វេ​នៅ​ផ្ទះ​បែប​ប្រពៃណី​ជប៉ុនមាន​អាយុជាង​ ៣០០ ឆ្នាំ

ជាមួយ​មនុស្ស​ដែល​ចូល​ចិត្ត​ភាព​បុរាណ​មាន​លក្ខណៈប្រវត្តិសាស្ត្រ ពេល​ដែល​ទៅ​ដល់​ប្រទេស​ជប៉ុន​អ្នក​មិន​គួរ​រំ​លង​ហាង​កាហ្វេ​ កន្លែង​ដែល​នូវ​តែ​រក្សា​ទុកស្ថាបត្យកម្ម​ដែល​មាន​អាយុ​កាល​ជាង ៣០០ ឆ្នាំខាង​ក្រោម។

ស្ថិត​នៅ​តំ​បន់​ដាច់​ស្រយាលនៅ Iya ទី​ក្រុង Miyoshi មាន​ផ្ទះ​ប្រពៃ​ណី​បែប​ជប៉ុន​មួយ ត្រូវ​បាន​ទទួល​ស្គាល់​ដូច​ជា​សម្បតិ្ត​ វប្ប​ធម៌​វត្ថុ​ដែល​មាន​តម្លៃ​សម្រាប់​ប្រទេសជប៉ុន។ វា​ត្រូវ​បាន​កសាង​នៅ​ឆ្នាំ ១៦៩៩​ និង​មានឈ្មោះ Kimura-ke Jyutaku (កន្លែង​រស់​នៅ​របស់​គ្រួ​សារ​ Kimura)។ នេះ​គឺ​ស្ថិត​ក្នុងចំ​ណោម ​ផ្ទះ​បែប​ជប៉ុន​ដែល​មាន​អាយុ​កាលយូរ​បំ​ផុត​នៅ Iya។ ដោយ​សារ​តែ​ជា​ផ្ទះ​ដែល​កម្រត្រូវ​​បាន​កសាង​ជាង ៣០០ ឆ្នាំមុន​ដែលនៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ​ ដូច​នេះ​ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ វា​បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ​៍​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេសជា​ច្រើន​មក​មើល។

ជិះ​ឡាន​ជុំ​វិញ​ភ្នំ Iya អ្នក​នឹង​ឃើញ​ផ្ទាំង​ផ្លាក​មួយ​ “Kominka kissa kimura” (ផ្ទះ​ប្រពៃ​ណី​របស់ kimura) បង្ហាញ​នូវ​ខាង​មុខ​ គ្មាន​ភោជនីយ​ដ្ឋាន​ ឬ​អ្វី​ផ្សេង​ទៀត​ក្នុង​តំបន់​ជិត​ខាង​ ដូច​នេះ​ប្រសិន​បើ​អ្នក​គ្មាន​ការ​ចាប់​អារម្ម​ណ៍​ វា​អាច​វង្វេង​ជា​មួយ​សញ្ញានេះហើយ​ទៅ​ខុស​ផ្លូវ។

រូប​ភាព : setouchifinder.com

នៅ​ក្នុង​សួន​ច្បារ​ផ្ទះ​បែប​ប្រពៃ​ណី​នេះ​ មាន​ដើម Ginkgo មាន​អាយុ​ជាង ៦០០​ឆ្នាំ។

ពេល​ដែល​អ្នក​ឆ្លង​កាត់​សួន​ឆ្ពោះ​ទៅ​រក​​ផ្ទះ​ អ្នក​នឹង​ឃើញ​ស្គរ​ Taiko ធំ​មួយ​។ ហើយ​ប្រសិន​បើ​អ្នក​វាយ​ស្គរ​ លោក Kimura ម្ចាស់​ផ្ទះ​នឹង​បង្ហាញ​ខ្លួន​នៅ​មុខ​ផ្ទះ។

រូប​ភាព : japan-web-magazine.com

ហើយ​បន្ទាប់​មក​គាត់​នឹង​នាំ​អ្នក​ចូល​ក្នុង​បន្ទប់​ Tatami មួយ​ ជាមួយ​នឹង​បរិយាកាស​កក់​ក្តៅ​។ នៅ​ក្នុង​បន្ទប់​នឹង​មាន​ចង្រ្កាន​ភ្លើងពីរ ស្ថិត​នៅ​ទន្ទឹម​គ្នា​…

រូប​ភាព : japan-web-magazine.com

សូម​ផ្តល់​ព័ត៌មាន​សម្រាប់​អ្នក​បន្ថែម​ដូច​ជា​៖

ផ្ទះ​ប្រពៃណី​បែប​ជប៉ុន​នឹង​មាន​រចនា​បទ​ដូច​នេះ ពួក​គេតែង​តែ​មាន​ចង្រ្កាន​ភ្លើង​មួ​យ ប៉ុន្តែ​តើ​អ្នក​ដឹង​ពី​មូល​ហេតុ ហេតុ​អ្វី​បាន​ជា​មាន​ចង្រ្កាន​នេះ​នៅ​ក្នុង​ផ្ទះ​ទេ? ទោះ​បី​ជា​ចង្រ្កាននេះ ត្រូវ​ប្រើ​អូសដើម្បី​ដុត​ហើយ​អាច​នឹង​ធ្វើ​អោយ​ផ្សែង​ពេញ​នៅ​ក្នុង​ផ្ទះ​ដែរ​ឬទេ?

ភាព​ជាក់​ស្តែង​វា​នឹង​មិន​កើត​ឡើង​ទេ។ អ្នក​នឹង​ឃើញ​នៅ​លើ​ដំ​បូង​ផ្ទះ​ប្រពៃ​ណី​បែប​ជប៉ុន​ដំបូលគ្រប​ដោយ​ស្លឹក​ក្រៅ​ពី​គោលល​បំ​ណង​ទប់​ទល់​ជា​មួយ​ភ្លៀង​ និង​ខ្យល់ ហើយ​វា​ត្រូវ​បាន​រចនា​ដើម្បី​អោយ​ផ្សែង​អាច​ឆ្លង​កាត​់។ ហេតុ​នេះ​ទោះ​បី​ជា​អ្នក​ដុតអូស​នៅ​ក្នុង​ផ្ទះ​ ផ្សែង​នឹង​ឆ្លង​កាត់​ដំ​បូល​ផ្ទះ។ ផ្សែង​ក៍​អាច​ទប់​ស្កាត់​កា​រ​ពុកក៍​ដូចជា ដេញ​សត្វ​ល្អិត​។

ចង្រ្កាន​គឺ​ជា​វត្ថុ​ដែល​មិន​អាច​ខ្វះ​បាននៅ​ក្នុង​ផ្ទះ​ប្រពៃ​ណី​បែប​ជប៉ុន​ដើម្បី​រក្សា​ដំ​បូល​ផ្ទះ។

​​រូប​ភាព : thallius

មឺុនុយនៅ​ក្នុង​ហាង​កាហ្វេ​នេះ​ពិត​ជា​សាមញ្ញ។

អ្នក​នឹង​ត្រូវ​បាន​បម្រើនូវ​មុខ​ម្ហូប​ដូចជា នំ​ផ្អែម​ដែល​ធ្វើ​ដោយ​ខ្លួន​ឯង និង​ភេសជ្ជៈ​ដែល​មាន​តម្លៃ​ប្រហែល​ ៧០០​យ៉េន។ អ្នក​អាច​ជ្រើស​រើស​កាហ្វេ Matcha (តែ​បៃតង​) ឬ​ក៍​តែ​រុក្ខជាតិ​ធម្ម​ជាតិ​ ហើយ​ក្រៅ​ពី​នេះ​ពួក​គេ​ថែម​ទាំង​ផ្គត់​ផ្គង់​នូវ​មុខ ម្ហូប​មាន​ប្រើ​ប្រាស់​ចង្រ្កាន​ភ្លើង​ដូច​ជា​ស៊ុប​ ឬ​ត្រី​អាំង។

​​​រូប​ភាព : kenh14

ពេល​វេលា​បើក​របស់​ហាង​គឺ “ចាប់​ពី​ព្រឹក​រហូត​ដល់​យប់” ដូច​ទៅ​នឹង​ហាង​ដែល​ធ្លាប់​ឃើញនៅ​តាម​ជន​បទ​។ ទន្ទឹម​នឹង​នោះ​ អ្នក​ក៍​អាច​ដេក​នៅ​ទី​នេះ ហេតុ​នេះ​ប្រសិន​បើ​អ្នក​ចង់​សាក​ល្បង​ការ​ រស់នៅ​បែប​ជន​បទ​នោះ​កន្លែង​នេះ​គឺ​ជា​កន្លែង​ល្អ​សម្រាប់​អ្នក។

នេះ​ក៍​ជា​កន្លែង​ដែល​សាក​សម​ដើម្បី​មើល​ទៅ​ទិដ្ឋ​ភាពទាំង​មូល​​ពី​កំ​ពូល​ភ្នំ​ចម្ងាយ​ ៦០០ម៉ែត្រ​ធៀប​នឹង​កម្រិត​ទឹក​សមុទ្រ នៅ​ពេល​ព្រឹក​ អ្នក​អាច​មាន​ឳកាស​នឹង​មើល​ឃើញ​ផ្ទៃមេឃ​ដ៍​ស្អាត។

ចំ​ណាយ​ពេល​វេលា​ច្រើន​នៅ​ទី​នេះនឹង​ផ្តល់​អោយ​អ្នក​អនុស្សាវរីយ៍​ដែល​មិន​អាច​បំ​ផ្លេច​បាន​ជាង​សណ្ឋាគារ​កម្រិត​ខ្ពស់​ផ្សេង​។

ខាង​ក្រោម​នេះ​គឺ​ជា​អាស័យ​ដ្ឋាន​សម្រាប់​នរណា​ដែល​មាន​ការ​ចាប់​អារម្ម​ណ៍​៖

Kominka Kissa Kimura (‘ហាង​កាហ្វេ​តាម​បែប​ប្រពៃ​ណី​ជប៉ុន Kimura’)

អាស័យ​ដ្ឋាន​៖ ១០៧ Higashiiyatsurui, ទី​ក្រុង​ Miyoshi ខណ្ឌ Tokushima

លេខទូរស័ព្ទ៖ 0883-88-5433

តម្លៃ៖ កាហ្វេ ឬ​ក៍តែ ៧០០​យ៉េន។ នៅ ១០,០០០យ៉េន សម្រាប់​មនុស្ស​ម្នាក់​ក្នុង​មួយ​យប់​ (កក់​មុន​)

ពេល​វេលា​បើក​ទ្វារ៖ តាំងពី​ព្រឹក​រហូត​ដល់​យប់

កន្លែង​ចតឡាន៖ មាន​ស្រាប់

ប្រភព៖ setouchifinder

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: