ធ្វើ​ដំ​ណើរឆ្ពោះ​ទៅ​ឋាន​ទេវតា​នៅ​ជប៉ុន

Takachiho – មាន​ទី​តាំង​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ខេត្ត​ Miyazaki ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តំបន់​ដែល​មានតាំង​ពី​យូរ​។ មក​ដល់​កន្លែង​ជា​ច្រើន​ដូច​ជា​​ Takachiho Gorge ឬ Takachiho Shrine ដើម្បី​មើល​ឃើញ – ស្តាប់​រឿង​ព្រេង​របស់​ទេវតា​។ ក្រៅ​ពី​នេះ អ្នក​អាច​ធ្វើ​ដំ​ណើរ “រថភ្លើង​ទំនើប” របស់​ Takachiho Amaterasu Railway ដើម្បី​ទៅ និង​រុក​រក​កន្លែង​ដែល​មាន​ភាព​ស្មុគ​ស្មា​ញនៅ​ ទី​នេះ។

ផ្លូវ​ដែក Amaterasu – គឺ​ជា​ឈ្មោះ​របស់​ទេវ​តា​ព្រះអាទិត្យ​ Shinto នៃរឿង​ព្រេង​និទាន។ តើ​រថ​ភ្លើង​ប្រភេទ​ណា​ទើប​សាក​សម​ជាមួយ ផ្លូវ​ដែក​នោះ? ពិត​ជា​អាថ៌កំ​បាំង​។

អ្នក​មាន​គិត​ថា​ រថភ្លើង​នោះ​ក៍​ត្រូវ​តែ​​ពេញ​ទៅ​ដោយ​ភាព​អស្ចារ្យ​ វា​អាច​ជា​ប្រសាទ​មួយ​ដែល​មាន​កង់ ត្រូវ​បាន​បើកដោយ​ព្រះសង្ឃ? ឆ្លង​កាត់​ភូមិ​ដែល​ស្រស់​ស្អាត​ជាមួយ​សម្លេង​កណ្តឹង​ខ្យល់? ស្តាប់​ទៅ​ដូច​ជា​នៅ​ក្នុង Anime ណាស់។

ក្នុង​ភាព​ជាក់​ស្តែង​ផ្លូវ​ដែ​ក​ខាង​លើ​បាន​ឈប់​ដំ​ណើរ​ការ​តាំង​ពី​ឆ្នាំ ២០០៥​ បច្ចុ​ប្បន្ន​នេះ​វា​ត្រូវ​បាន​ក្លាយ​ទៅ​ជា​កន្លែង​ទាក់​ទាញ​ ភ្ញៀវ​ទេស​ចរណ៍។ កន្លែ​ង​ដែល​អ្នកទាំង​អស់​គ្នា​អាច​មក​ថត​រូប​ ឬ​ក៍​អាច​សាកល្បង​បើក​នូវ​រថ​ភ្លើង​ចាស់របស់​ផ្លូវ​ដែក​នេះ។

ទោះ​បី​ជា​យ៉ាងណា​វា​មិន​ដូច​ទៅ​នឹង​ការ​ធ្វើ​ដំ​ណើរ​នៅ​លើ​រថ​ភ្លើង​ជិះ​ដោយ​ប្រេង​ diesel “រថភ្លើង​ទំនើប” នៅ​លើ​អាកាស​ទាម​ទារ​កក់​ កន្លែ​ង​មុន​ ហើយ​អ្នក​ក៍​មិនចាំ​បាច់ទិញ​សំ​បុត្រ​ក្នុង​ពេល​នោះ​ដែរ។

ក្នុង​ពេល​រង​ចាំ​ អ្នក​អាច​ញ៉ាំ​មី udon មួយ​ចាន​មាន​តម្លៃ ៥០០​យ៉េននៅ​កន្លែង​ចំ​ណត​របស់​រថភ្លើង​។

បន្ទាប់​មក​មាន​ភ្ញៀវ​ជា​ច្រើន​បាន​មក​ដល់​ជា​បន្ត​បន្ទាប់ហើយ​រថ​ភ្លើងចាប់​ផ្តើម​ធ្វើ​ដំណើរ​។

Daubed មានព័ណ៌​ផ្កា​ឈូក​ស្រស់​ “រថភ្លើង​ទំនើប” ចូល​ទៅ​ដល់​រថ​ភ្លើង​តូច​។ វា​ពិត​ជា​មិន​ដូច​ទៅ​នឹង​អ្វី​ដែល​មនុស្ស ​ជា​ច្រើន​បាន​គិត​ស្រ​មៃ រង​ចាំ​រទេស​អូស​ដែល​សាក​សម​ទៅ​នឹង​ខ្យែ​ រថភ្លើង​នេះ។ Takachiho អាចជាទី​រួម​ខេត្ត​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កន្លែង​ដែល​ទេវតា​គង់​នៅ​។

ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ មធ្យោបាយ​ធ្វើ​ដំ​ណើរ​​ពិត​ជា​ធ្វើ​អោយ​មាន​ការ​ ភ្ញាក់​ផ្អើរ​ វា​ដូច​ទៅ​នឹង​រទេស​ដែល​មាន​នៅ​ក្នុង​សួន​ច្បារ​សម្រាប់​ក្មេង​ ឬ​ទី​ប្រជុំ​ជនដែល​គេ​ទៅ​​ទិញ​ទំ​និញ​។

តាម​ការ​ណែ​នាំ​របស់​អ្នក​បើក​បរ​ អ្នក​ទាំង​អស់​គ្នា​នឹង​ចូល​ទៅ​ក្នុង​ រថ​ភ្លើង​ “តូច​នេះ” មនុស្ស​ជា​ច្រើន​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​ក្លាយ​ ទៅ​ជា​ Godzilla យក្ស​វង្វេង​ក្នុង​ពិភព​មនុស្ស​ដែល​មាន​រាង​តូច​។

រថភ្លើង​ខាង​លើ​ដឹក​អ្នក​ដំ​ណើរ​បាន​ ៣០​នាក់។

ការ​ធ្វើ​ដំ​ណើរ​នេះ​មាន​ចម្ងាយ​ ២,៥ Km ពី​ចំ​ណត​រថ​ភ្លើង Takachiho ដល់​ស្ពាន​ដែក​ Takachiho បន្ទាប់​មក​ត្រលប់​ទៅ​វិញ​។ ពេល​វេលា​ធ្វើ​ដំណើរ​ប្រហែល ៣០​នាទី​។ ដោយ​សារ​ “រថភ្លើង​ទំនើប” ជា​ប្រភេទ​រថ​ភ្លើង​ដែល​គ្មាន​ដំ​បូល​ដូច្នេះ​ភ្ញៀវ​នឹង​​មាន​ អារម្មណ៍​ស្រស់​ស្រាយ​ក្នុង​ពេល​ដែល​ធ្វើ​ដំ​ណើរ។

ហើយ​ការ​ធ្វើ​ដំ​ណើរ​ត្រូវ​បាន​ចាប់​ផ្តើម…!

លើក​ដំ​បូង​នឹង​នាំ​ភ្ញៀវ​ទៅ​ដល់​ផ្លូវ​ក្រោម​ដី​ហើយ​មាន​ព័ណ៌​យ៉ាង​ស្រស់​ស្អាត​ដូច​ជា​កំ​ពុង​តែ​ឈាន​ចូល​ពិភព​រឿង​ព្រេង​និទាន​។ ពេល​ដែល​ចេញ​ផុត​ពី​ផ្លូវ​ក្រោម​ដី​ អ្នក​ណែ​នាំ​នឹង​បង្ហាញ​អ្នក​ពី​កន្លែង ដើរ​កំសាន្ត​ប្រវត្តិ​សាស្រ្ត​ផ្សេង​ទៀត​ និង​កន្លែង​ដែល​លេច​ធ្លោ​ផ្សេ​ង។

បន្ទាប់​មក​គឺ​កន្លែង​នេះ​ ស្ពាន​ដែក​ Takachiho ដែល​ខ្ពស់​បំ​ផុត​នៅអាសុីនៅ​ពេល​ដែល​វា​ត្រូវ​បាន​សាង​សង់​នៅ​ឆ្នាំ ១៩៧២។ ការ​ធ្វើ​ដំ​ណើរ​បញ្ឈប់​បន្តិច​ដើម្បី​អោយ​​អ្នក​បើក​បរ​មើល​ថា​ មាន​ខ្យល់​បក់​ខ្លាំង​ដែរឬទេ? ប្រសិន​បើ​ករណី​មិន​សូវ​ជា​សុ​វត្ថិ​ភាព ​ដោ​យ​​សារ​អាកាស​ធាតុ​នឹង​ត្រលប់​ទៅ​វិញ។

ប៉ុន្តែ​សំ​ណាង​ល្អ​ គ្រប់​យ៉ាង​ធម្ម​តា​នាំ​អោយ​អ្នក​ទាំង​អស់គ្នា​អាច មើល​ទេស​ភាព​ដូច​ជា​ផ្ទាំង​ថ្ម​ស្រួច​ ព្រៃ​ឈើ​ក៍​ដូច​ជា​​ទឹក​ខាង​ក្រោម​។

គំលាត​ពី​នាវា​ទៅ​ដល់​ផ្ទៃ​ទឹក​ក្រោម​ភ្នំ​គឺ ១០៥ Km (៣៤៤ feet) ស្នើ​នឹង​អគារ​ ៣០​ជាន់។ នាវា​បញ្ឈប់​ហើយ​អ្នក​បើក​បរ​ផ្លុំ​បេ៉ង​ប៉ោង​ពី ឧបករណ៍​ដែល​នាំយក​តាម​ខ្លួន។

មក​ដល់​ទី​នេះ​ទើប​អ្នក​ទាំង​អស់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើរ និង​ជឿ​ថា​ ពិត​ជា​កន្លែង​សម្រាប់​ទេវ​តា​គង់​នៅ​។ ទេស​ភាព​ស្រស់​ស្អាត​ ជាង​រដូវ​ផ្កាសាគឺ​រារីក​នៅ​ច្រាំ​ង​ថ្ម​នៃ​និទាឃ​រដូវ​ ឬ​ព្រៃ​ដែល​មាន​ស្លឹក​ក្រហម​ក្នុង​រដូវ​ស្លឹក​ឈើ​ជុះ។

ពេល​ដែល​ឈប់​តាម​ពេល​វេលា​កំ​ណត់​ហើយ​គឺ​ចាប់​ផ្តើម​ធ្វើ​ដំ​ណើរ​ត្រលប់​ទៅ​វិញ​។

នាវា​តូច​នេះ​ក្នុង​មួយ​ថ្ងៃ​ធ្វើ​ដំ​ណើរ​ប្រ​ហែល​ជា​បាន​ ១០​ដង​។ បង្កើន​ការ​ធ្វើ​ដំ​ណើរ​នៅ​ថ្ងៃ​ សៅរ៍ – អាទិត្យ​ ឬ​ក៍​ថ្ងៃ​បុណ្យ​។ ក្រោយ​ពេល​ដែល​ចាក​ចេញ​ពី​ទី​នេះ​ អ្នក​អាច​ទៅ​មើល​រថ​ភ្លើង​ “ដំ​បូង​​” គឺ​ជា​រថភ្លើង​ដំ​បូង​ធ្លាប់​ជា​យាន​ជំ​និះ​នៅ​ទី​េនះ​ ឬ​ក៍​កន្លែង​ កំ​សាន្ត​ផ្សេង​ទៀត។

សូម​មក​​ជា​មួ​យ Kyushu អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ឃ្លាត​ឆ្ងាយ​ ពី​​ទី​ក្រុង​ដែល​មាន​ភាព​អូអរ​។ កន្លែង​ដែល​មាន​ទេស​ភាព​គួរ​អោយ​ ទាក់​ទាញ​ចិត្ត​មនុស្ស​នៃ​ប្រទេស​នេះ។

ព័ត៌មាន៖ ផ្លូវ​ដែក​ Takachiho Amaterasu

អាស័យ​ដ្ឋាន​៖ Miyazaki-ken, Nishiusuki, Takachiho, Mitai 1425-1

បើក​ទ្វារចាប់​ពី៖ ១០​ព្រឹក​ – ៤ល្ងាច​

បិទ​ទ្វារ​នៅ​ថ្ងៃ​៖ ថ្ងៃ​អង្គារ និង​ថ្ងៃ​ព្រហស្បតិ៍​ជា​រៀង​រាល់​ខែ​ (លើក​លែង​តែ​វា​ស្ថិត​ក្នុង​ថ្ងៃ​បុណ្យ​)

តើ​អ្នក​ចង់​សម្រាក​ដើម្បី​ឈាន​ចូល​ពិភព​មនុស្ស​ដែល​តូច​ និង​ទៅ​កាន់​កន្លែង​ដែល​ដូច​ទៅ​នឹង​ដ្ឋាន​សួគ៌​ខាង​លើ​ដែរ​ទេ? សូម​ចូល​រួម​មើល​ព័ត៌មាន​ដើម្បី​ទទួល​បាន​ដំ​ណើរ​កំ​សាន្ត​។

ព័ត៌មាន​បន្ថែម​ : en-japan

TZ

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: