នៅជប៉ុនទៅងូតទឹកក្តៅងាយស្រួលរកបានសង្សា!
តើអ្នកធ្លាប់គិតថាស្នេហាអាចចាប់ផ្តើមនៅអាងទឹក Onsen (កន្លែងងូតទឹកសាធារណៈ) ឬនៅ? អ្វីទាំងអស់នេះអាចនឹងកើតឡើងនៅ Ryokan (ផ្ទះសំណាក់ជប៉ុន) មានឈ្មោះហៅថា Shosenkaku ស្ថិតនៅ Nagano។
រូបភាព : agoda.com
ដូចជា Ryokan ផ្សេងច្រើនណាស់ អ្វីដែលចាប់អារម្មណ៍បំផុត របស់ Shosenkaku គឺងូតទឹកក្តៅធម្មជាតិនៅ Onsen ជាពិសេស ក្នុងនោះមានប្រាសាទមួយដែលអនុញាតអោយអ្នកនិយាយជាមួយមនុស្សស្រីនៅអាងទឹកម្ខាងទៀត។
មុនពេលចូលទៅដល់ Onsen ត្រូវតែដុសខ្លួនអោយបានស្អាត នេះគឺជាបំរាមរបស់ជនជាតិជប៉ុន។ ដើម្បីកាត់បន្ថយកន្លែងក៍ដូចជា ថវិកាគេធ្វើបន្ទប់ងូតទឹកប្រុស និងស្រីនៅ Ryokan ជាច្រើនភាគច្រើន គឺទល់គ្នាដោយមានជញ្ជាំងឃាំងចំកណ្តាល។ Shosenkaku ក៍មិនលើកលែងដែលប៉ុន្តែវានូវមានមុខងារពិសេសមួយផ្សេងទៀត និងខុសប្លែកទៅនឹងកន្លែងផ្សេង។
រូបភាព : www.agoda.com
ភាពខុសគ្នាគឺជាប្រាសាទតូចត្រូវបានសាងសង់នៅកណ្តាលជញ្ជាំឃាំងបន្ទប់ងូតទឹកទាំងពីររបស់បរុស និងនារី។ ផ្លាកផ្ជួរនៅម្ខាងបានបកស្រាយនេះគឺជាប្រាសាទ Omiai ជាមួយនឹងគោលបំណងជួយអ្នកដែលនៅលីវរកបានសង្សា (“Omiai” សំដៅទៅលើការណាត់ជួបដែលមានអ្នកណែនាំសម្រាប់ មនុស្សទាំងពីរនាក់ដែលនៅលីវកំពុងតែស្វែងរកគូជីវិត និងសង្ឃឹមថាអាចរៀបការជាមួយគ្នា)។
ខាងក្រោមនេះគឺជាការណែនាំពីវិធីប្រើប្រាស់ប្រាសាទនេះ៖
- អង្គុយនៅមុខប្រាសាទ
- លើកដៃសំពះ
- ដាក់កាក់មួយនៅលើប្រាសាទ
- ទះដៃ
- រងចាំ
ធម្មតាអ្នកគួរតែទះដៃពេលដែលបួងសួងនៅប្រាសាទ Shinto ដើម្បីធានាថាទេវតាស្តាប់នូវការបួងសួងរបស់យើង។ ទោះបីជាយ៉ាងណានៅទីនេះអ្នកមិនចាំបាច់ទះដៃដើម្បីទទួលបានការជួយរបស់ទេវតាទេ ប៉ុន្តែសម្រាប់ទាក់ទាញការចាប់អារម្មណ៍ របស់នារីនៅម្ខាងទៀត។ តើអ្នកដឹងថាហេតុអ្វីដែរឬទេ? ដោយសារតែនៅកណ្តាលប្រាសាទមានទ្វារតូចមួយអោយអ្នកទាំងពីរនៅសងខាងអាចសន្ទនាជាមួយគ្នា។
រូបភាព : soranews24.com
វិធីបើកទ្វារនេះគឺត្រូវបានខាងនារីជាអ្នកបើកហើយពេលដែលទ្វារនេះបើកមានផ្ទាំងក្រណាត់ស (នៅចំកណ្តាលត្រូវបានកាត់រូបបេះដូងតូច) ហើយអ្នកមិនអាចមើលបានច្បាស់ទេ និងមិនអាចមើលឃើញអ្វីក្រៅ ពីមុខអោយតែអ្នកកំពុងអង្គុយទល់មុខគ្នានៅមុខប្រាសាទ។
រូបភាព : nagano
ទោះជាយ៉ាងណាគ្មានអ្វីអាចធានាបានថាអ្នកអាចរកឃើញស្នេហាតាមរយៈអាងទឹក Onsen នេះទេ។ ប៉ុន្តែមានរឿងមួយប្រាកដថា ពេលដែលអ្នកចាកចេញពីកន្លែងងូតទឹកនេះអារម្មណ៍របស់អ្នកនឹងប្រែជាល្អជាងមុន។
ហើយជាក់ស្តែងប្រសិនបើអ្នកចង់មានពេលវេលាសម្រាកច្រើន ជាមួយនឹងការស្វែងរកគូជីវិតដោយមិនចាំបាច់ទៅក្លឹបពោរពេញទៅដោយផ្សែងបារី ឬក៍ក្លឹបដែលអូអរ ចុះហេតុអ្វីមិនសាកល្បងមកទីនេះដើម្បីមាននូវពេលវេលាដែលគួរអោយចងចាំ?
***ខាងក្រោមនេះគឺជាព័ត៌មានលម្អិត៖
ឈ្មោះទីកន្លែង៖ Shosenkaku / Matsukenkaku
អាស័យដ្ឋាន៖ Nagano-ken, Nagana-shi, Shinonoi Komatsubara 2475
ទីក្រុង៖ Nagano Nagano ទីក្រុង Shinonoi Komatsubara 2475
ប្រភព : soranews24
Neko