ស្អាតមិនធម្មតា ទី​តាំង​ទាំង​ ៤​ កន្លែង​មើល​កាំ​ជ្រួច​ក្នុង​រដូវ​ក្តៅ នៅ Tokyo ដែលអ្នកគួរ​តែ​មក…

រដូវ​ក្តៅ​គឺ​ជា​រដូវ​ពិធី​បុណ្យ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ហើយ​អ្វី​ដែល​មិន​អាច​ខ្វះ​បា​ន​នោះ​គឺ​កាំ​ជ្រួច​។ កាំ​ជ្រួច​នៅ​ទី​នេះ​ក៏​​ត្រូវ​បាន​ជនជាតិ​ជប៉ុន​ ប្រារព្ធជា​ពិធី​បុណ្យ​ធំ​ផ្សេង​របស់​វាដែរ។ ក្នុង​រដូវ​នេះ​បើ​មិន​ចូល​រួម​ពិធី​ បុណ្យ មើល​កាំ​ជ្រួច​គឺ​អ្នក​ពិត​ជា​ធ្វើ​អោយ​ខាត​បង់​ពេល​វេលា​យុវវ័យ ​របស់​ខ្លួន​ហើយ។ ប្រសិន​បើ​អ្នក​ខ្ចិល​ទៅ​ឆ្ងាយ​ពី​ Tokyo ​កុំ​ព្រួយ​បារម្មណ៍​ សូម​ទុក​អោយ​ Japo ណែនាំ​សម្រាប់​អ្នក​នូវ​កន្លែង​ដែល​សាក​សម​។

ខាងក្រោម​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​ពិធី​បុណ្យ​កាំ​ជ្រួច​នៅ​ Tokyo

១. ពិធី​បុណ្យ​កាំជ្រួច​ Edogawa (ថ្ងៃ​សៅរ៍​ ទី​៤ ខែសីហា ឆ្នាំ ២០១៨)

អ្នក​នឹង​ត្រូវ​ទៅ​ដល់ Chiba ប៉ុន្តែ​នោះ​ពិត​ជា​មាន​តម្លៃ​ដោយ​សារ Edogawa ស្ថិត​ក្នុង​ចំ​ណោម​ពិធី​បុណ្យ​កាំ​ជ្រួច​ដែល​គួរ​អោយ​ចាប់​ អារម្មណ៍ជាង​គេ​ក្នុង​តំបន់ Tokyo។ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​ បណ្តោយដង​ទន្លេ Edo វា​ត្រូវ​បាន​គេ​ស្គាល់ដោយ​សារ​តែ​ភាព​លេច​ធ្លោ​នៃ​កាំ​ជ្រួច​មួយ​ពាន់នឹង​ត្រូវ​បាញ់​ទៅ​លើ​មេឃ​ក្នុង​រយៈពេល ៥វិនាទី​។ នោះ​មាន​ន័យ​ថា​អ្នក​អាច​នឹង​បាត់​បង់​ឳកាស​មើល​កាំជ្រួច​ដ៏​អស្ចារ្យ​នេះដោយ​សារ​ការ​ញី​ភ្នែក​របស់​អ្នក​។ ពិត​ជា​លឿន​ពិត​ជា​គ្រោះ​ថ្នាក់​ណាស់​មែន​ទេ?

រូប​ភាព : flickr

២. កី​ឡា​ដ្ឋាន​ Jingu Gaien (ថ្ងៃ​សៅរ៍​ ទី​១១ ខែសីហា ឆ្នាំ ២០១៨)

រូប​ភាព : timeout

អ្នក​អាច​មើល​កាំ​ជ្រួច​ខាងក្នុង ឬ​ខាង​ក្រៅ​កី​ឡា​ដ្ឋាន​។ ខាង​ក្រៅ​កី​ឡា​ដ្ឋាន Jingu Gaien មាន​អេ​ក្រង់​ធំ​ៗ​ជា​ច្រើន​នៅ​ជុំ​វិញ​កន្លែង Harajuku និង Aoyama។ សូម​មក​ទី​នោះ​ដើម្បី​រី​ក​រាយ​កំសាន្ត​បរិយាកាស​ និង​ភាព​ស្រស់​ស្អាត​របស់​កាំ​ជ្រួច​។

ទោះ​ជា​យ៉ាង​ណា​អ្នក​គួរ​តែ​មក​មុន​ដើម្បី​រក​បាន​កន្លែង​អង្គុយ​ ឬ​ក៏​អាច​នឹង​ឈរ​ដោយ​សារ​មាន​មនុស្ស​មក​មើល​ច្រើន​ណាស់។ កន្លែង​ដែល​អាច​មើល​បាន​ច្បាស់​ល្អ​គឺ​ខាង​លើ​កៅ​អី​ខាង​ក្នុង​កី​ឡាដ្ឋាន​ប៉ុន្តែ​តម្លៃ​របស់​វា​ពិត​ជា​ “ថ្លៃ​”​។ ហេតុ​នេះ​សូម​មើល​លុយ​ដែល​អ្នក​មាន​មុន​ពេល​ដែល​មក​រើស​នូវ​កន្លែង​ដែល​សាក​សម​បំ​ផុត​។

៣. ពិធី​បុណ្យ​កាំ​ជ្រួច​ Tokyo Edomode (ថ្ងៃ​សៅរ៍​ ទី​១១ ខែសីហា ឆ្នាំ ២០១៨)

ឧទ្យាន​ខាង​មាត់​សមុទ្រ​ Odaiba កំពុង​តែ​ចាប់​ផ្តើម​កម្ម​វិធី​សម្តែង​កាំ​ជ្រួច​របស់​ខ្លួន​។ ជា​មួយ​នឹង​ឈ្មោះ Edomode, Odaiba មោទនៈភាព​ដែល​មាន​រូប​ភាព​ស្រស់​ស្អាត​នៃ​ ស្ពានជាមួយនឹង​ឈ្មោះថា​ឥន្ធនូ​ឆ្លង​កាត់​ទន្លេ Sumida ផ្សារភ្ជាប់​តំបន់​ប្រជុំ​ជន​របស់​ Tokyo។ ទស្សនីយ​ភាព​នេះ​កាន់​តែ​ស្អាត​​នៅ​ពេល​ដែល​មើល​កាំ​ជ្រួច​ដែល​មាន​ព័ណ៌​ច្រើន​បាញ់​ទៅ​លើ​ផ្ទៃ​មេឃពេល​យប់​។

រូប​ភាព : instagrammernews

៤. ពិធី​បុណ្យ​កាំ​ជ្រួចទន្លេ​​ Sumida (ថ្ងៃ​សៅរ៍​ ទី​២៨ ខែសីហា ឆ្នាំ ២០១៨)

រូប​ភាព : nipponnews

ត្រូវ​បាន​ស្គាល់​ថា​ជា​ពិ​ធី​បុណ្យ​កាំ​ជ្រួច​ដែល​មាន​យូរ​ជាង​គេបំផុត​នៅ​ជប៉ុន​។ ប្រសិន​បើ​អ្នក​ចង់​មើលការ​សម្តែង​កាំ​ជ្រួច​តាម​បែប​ប្រពៃ​ណីនេះ​ហើយ​ជា​ពិធី​បុណ្យ​ល្អ​ឥត​ខ្ចោះ​សម្រាប់​អ្នក។ នៅ​តំបន់​ប្រវត្តិ​សាស្រ្ត​របស់​ Asakusa និង Ryogoku កាំ​ជ្រួច​ឆ្លុះ​បញ្ជាំ​លើ​ទន្លេ Sumida បង្កើត​បាន​ជា​ភាព​ស្រស់​ស្អាត​។ ប្រាកដ​ជា​អ្នក​នឹង​ដិត​ជាប់​ទិដ្ឋភាព​នេះជា​មិន​ខាន។

ប្រញាប់​ឡើង​កត់​ទុក​នូវ​កន្លែង​កំសាន្ត​នេះ​ដើម្បី​ត្រៀម​វាលី និងធ្វើ​ដំ​ណើរភ្លាម។ ពិធី​បុណ្យ​កាំ​ជ្រួច​នៅ​ប្រទេ​សជប៉ុន​កំពុង​តែ​រងចាំ​ពួក​យើង។

ប្រភព : grapee

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: