សណ្ឋាគារផ្កាយប្រាំក្នុងរថភ្លើងល្បឿនលឿន
ប្រព័ន្ធដឹកជញ្ជូននៅប្រទេសជប៉ុនត្រូវបានវាយតម្លៃថាជាប្រព័ន្ធដែលទំនើបនៅលើពិភពលោក ក្នុងនោះរាល់ការដឹកជញ្ជូនដែល ទំនើបដូចជាយន្តហោះ រថភ្លើងល្បឿនលឿនត្រូវបានមនុស្សប្រើ ប្រាស់ជារៀងរាល់ថ្ងៃ។
ប៉ុន្តែតម្រូវការរបស់មនុស្សតែងតែទាមទារអោយមានអ្វីដែលថ្មីប្លែក។ ហេតុនេះក្រុមហ៊ុនផ្លូវដែកខាងលិចប្រទេសជប៉ុន (JR – West) បានស្រាវជ្រាវ និងចេញដំណើរការ “រថភ្លើងល្បឿនលឿន” មានឈ្មោះ Twilight Express Mizukaze ក្នុងខែ មិថុនា ២០១៧។
សូមអញ្ជើញអ្នកទាំងអស់គ្នាមើលរូបភាព “ទំនើបថ្លៃថ្នូរ” នៅខាងក្នុងរបស់រថភ្លើងល្បឿនលឿននេះ។
នៅពេលមើលរូបភាពខាងលើ អ្នកជឿថានេះពិតជាបរិយា កាសខាងក្នុងរថភ្លើងល្បឿនលឿនដែរឬទេ?
វាដូចជាសណ្ឋាគារផ្កាយប្រាំដែលអាចផ្លាស់ទីច្រើនជាងមែន ទេ?
តាមពិតនេះគឺជារថភ្លើងដំណើរកំសាន្តមានការវិភាគពីរយប់ ចំនុចចាប់ផ្តើមពីចំណតរថភ្លើង Kyoto និង Osaka ទៅដល់ Shimonoseki នៅក្នុងស្រុក Hiroshima។
រថភ្លើងនឹងមិនធ្វើដំណើររហូតទេប៉ុន្តែឈប់នៅកន្លែងមួយចំនួចសម្រាប់ភ្ញៀវទេសចរណ៍ទស្សនា និងថតរូបទេសភាព។
ការបម្រើម្ហូបអាហារ សម្រាក កំសាន្ត … សុទ្ធតែត្រូវបានរៀបចំ គ្រប់គ្រាន់ និងទំនើបបំផុត។
Mizukaze អាចផ្ទុកមនុស្ស ៣០នាក់ រួមមាន ១៣បន្ទប់គូរ ២បន្ទប់ម្នាក់ និងបន្ទប់ Suite (ប្រភេទបន្ទប់ដែលទំនើបជាងគេ)។
តម្លៃសំបុត្រ
- បន្ទប់គូរ 270 ពាន់យ៉េន/នាក់
- បន្ទប់ម្នាក់ 300 ពាន់យ៉េន/នាក់
- បន្ទប់ Suite ទំនើប 750 ពាន់យ៉េន/នាក់
ដំបូងអ្នកនិវិយោគក៏បារម្មណ៍ពីតម្លៃថ្លៃដូចនេះនឹងមានអតិថិជនច្រើនប្រើប្រាស់ដែរឬទេ?
ការចេញដំណើរការរបស់ “រថភ្លើងល្បឿនលឿន” សន្យាថានឹង នាំមកអោយអ្នកទាំងអស់គ្នានូវការសម្រាកក្នុងដំណើរកំសាន្ត ទស្សនាទេសភាព និងឆ្លងកាត់ពេលវេលាដែលថ្មីប្លែក អស្ចារ្យបំផុត។
អ្នកអាចស្វែងយល់ពីព័ត៌មានបន្ថែមតាម Link ខាងក្រោមនេះ។
http://twilightexpress-mizukaze.jp
ខ្ញុំពិតជាចង់សាកល្បងទៅម្តង!
Kengo Abe