ការហោះហើរកណ្តាលអាកាសនៅលើបឹងដ៏ធំបំផុតរបស់ប្រទេសជប៉ុន
ប្រសិនបើអ្នកហោះហើរនៅកណ្តាលផ្ទៃមេឃដូចជាខ្យែភាព យន្តហូលីវូដនោះមិនមែនជារឿងប្រឌិតបែបវិទ្យាសាស្រ្តទេ។ ការមកដល់់ Biwako អ្នកនឹងត្រូវបោះទៅលើកណ្តាលអាកាសធំ ទូលាយ និងសម្លឹងមើលទៅបឹង Biwako ល្បីឈ្មោះបំផុតនៅប្រទេស ជប៉ុន។ ការអញ្ជើញមកកាន់ខ្យែកាបដ៏ល្បីល្បាញបំផុតនៅពេលដែល អ្នកចូលទៅជិតក្នុងធម្មជាតិ។
ជ្រលងភ្នំ Biwako ស្ថិតនៅកម្ពស់មួយពាន់ម៉ែត្រ
(ប្រភព Internet)
តំបន់កំសាន្ត Biwako មានកម្ពស់ ១,១០០ មែ៉ត្រ ជាមួយទីតាំង នេះទេសភាពទាំងមូលធំធេងនៃបឹងដ៍ធំបំផុតនៅប្រទេសជប៉ុនភ្លាមនោះដកជាប់ក្នុងកែវភ្នែករបស់អ្នក។ មកដល់ជ្រលងភ្នំ Biwako អ្នកត្រូវតែមកតាមរយៈខ្យែកាប។
ខ្យែកាបជ្រលងភ្នំ Biwako
(ប្រភព Internet)
ទៅជាមួយល្បឿនលឿនបំផុតនៅប្រទេសជប៉ុន ១២ ម៉ែត្រ/វិនាទី នៅពេលដែលឡើងដល់កម្ពស់ ៧៨២,២៣ ក្នុងរយៈ ពេលយ៉ាងខ្លី។ រាល់ប្រអប់ខ្យែកាបអាចផ្ទុករហូតដល់ទៅ ១២១នាក់ និងព័ទ្ធជុំវិញដោយទ្វារកញ្ចក់ដូច្នេះអ្នកអាចមើលឃើញទេសភាពនៅខាងក្រៅ។ ការមកដល់ និងទស្សនាភាពស្អាតអស្ចារ្យនៅទីនេះទៅ តាមរដូវ អ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្អាតដែលប្រទេសជប៉ុន នាំមក។
Biwako Valley នៅនិទាឃរដូវ
(ប្រភព Internet)
ប្រអប់ខ្យែកាបហ៊ុមព័ទ្ធជុំវិញដោយទ្ធារកញ្ចក់
(ប្រភព Internet)
ភាពភ័យក្លាចទាក់ទាញនៅកណ្តាលផ្ទៃមេឃ។ Biwako Valley មានសកម្មភាពច្រើនបែបទៅតាមរដូវ។ រាល់សកម្មភាពរីករាយនេះ មានចាប់ពីនិទាឃរដូវរហូតដល់ទៅរដូវស្លឹកឈើជ្រុះត្រូវបានហៅថា “Green Season”។
ភាពលេចធ្លោគឺសកម្មភាពព្យួរខ្លួនលើអាកាស “Zip-line”។ ពាក់ខ្យែកាបសុវត្ថភាពហើយទម្លាក់ខ្លួនតាមខ្យែកាប អ្នកទទួលបាន អារម្មណ៍ខ្យល់បកខ្លាំងដូចជាកំពុងតែបកអ្នកហោះទៅលើអាកាស។
ការហោះហើរកណ្តាលអាកាសនៅលើបឹងដ៏ធំបំផុតរបស់ប្រទេស ជប៉ុន
(ប្រភព Internet)
មានភាពភ័យក្លាចប៉ុន្តែពេញទៅដោយភាពរីករាយ។ Skywalker (ដើរនៅលើអាកាស) គឺជាកន្លែងដែលទាក់ទាញផ្សេង ទៀត នៅទីនេះអ្នកនឹងត្រូវព្យួរខ្លួនលើដើមឈើមួយពាន់មែ៉ត្រក្នុង ពេលនោះអ្នកអាចទទួលបានអារម្មណ៍អស្ចារ្យកណ្តាលអាកាស។
ក្រៅពីនេះនៅមានសកម្មភាពដែលគួរអោយចាប់អារម្មណ៍ដូចជាជិះក្តារស្គីទឹក និងជិះក្តារស្គី។
ព្យួរខ្លួនលើដើមឈើកណ្តាលអាកាស
(ប្រភព Internet)
ដើរឆ្លងកាត់ស្ពានដែលមានកម្ពស់មួយពាន់មែ៉ត្រ
(ប្រភព Internet)
ព្យួរខ្លួនកណ្តាលអាកាស
(ប្រភព Internet)
ជាកន្លែងមួយដ៏ល្អបំផុតនៃតំបន់ Kansai។ ប្រសិនបើទៅកំសាន្ត នៅ Kyoto ឬ Osaka អ្នកអាចរួមដំណើរកំសាន្តមកដល់ Biwako Valley។ នៅទីនេះជិតកន្លែងជិះស្គីទឹកកកជាមួយនឹងដំណើរកំសាន្ត រួមចាប់ពី Kyoto – Osaka – Kobe ក្នុងរដូវរងារ។ ជ្រលងភ្នំ Biwako មានច្រើនវគ្គសិក្សាពីជិះស្គីដល់អ្នកជំនាញ។
ប្រភព Ana-cooljapan
Midori