ភ្ញៀវដែលគ្មានប្រាក់ ក៏អាចញាំអាហារនៅភោជនីយដ្ឋានជប៉ុនបានដែរ
ស្ថិតនៅតំបន់ Chiyoda រាជធានី Tokyo ភោជនីយដ្ឋាន Mirai Shokudo ទទួលភ្ញៀវរហូតដល់ទៅ ១២នាក់ក្នុងពេលតែមួយហើយ បុគ្គលិកផ្លូវការម្នាក់នោះគឺអ្នកស្រីម្ចាស់ហាងអាយុ ៣៣ឆ្នាំ Sekai Kobayashi បានផ្តល់ព័ត៌មាន។
មួយឈុតម្ហូបនៅភោជនីយដ្ឋានធ្វើការដើម្បីសងលុយ រូបភាព : Facebook
តម្លៃញ៉ាំក្នុងមួយពេលនៅទីនេះប្រហែល 10$។ ប៉ុន្តែភ្ញៀវ អាចជ្រើសរើសសងប្រាក់ដោយការរៀបចំក្នុងហាង បម្រើការងារមុខម្ហូប ឬជូតតុក្នុងម៉ោងធ្វើការ ៥០នាទី។ មនុស្សជាង ៥០០នាក់ ចាប់ពីនិស្សិតរហូតដល់ទៅគ្រូបង្រៀនចូលនិវត្តន៍បានចូលរួមក្នុងការងារ ដើម្បីសងលុយនេះ។ ភ្ញៀវក៏អាចជ្រើសរើសយកមុខម្ហូបដើម្បី ជូនអ្នកផ្សេងបានដែរ។
Mirai Shokudo មានន័យថាភោជនីយដ្ឋានអនាគត(អត្ថន័យរបស់ហាង) ត្រូវបាន សាងសង់នៅឆ្នាំ ២០១៥ ជាមួយនឹងគោលបំណងផ្តល់នូវបរិយាកាសសម្រាប់អ្នកទាំងអស់គ្នា។ “ខ្ញុំជ្រើសរើសអាជីវកម្មនេះ ដោយសារតែចង់ភ្ជាប់ជាមួយអ្នកដែលឃ្លានប៉ុន្តែគ្មានលុយ” ស្រ្តីម្នាក់ ដែលធ្លាប់ធ្វើការងារវិស្វករនៃកម្មវិធីបានចែករំលែកគំនិតមួយនេះ។
តាមប្រភេទអាជីវកម្ម អ្នកស្រ្តី Kobayashi ផុសគម្រោងអាជីវកម្ម និងកម្រៃបានមកពីគេហទំព័ររបស់ភោជនីយដ្ឋាន ដើម្បីទទួលការរិះគន់របស់សាធារណៈជន ព្រមទាំងផ្តល់នូវគំនិតសម្រាប់មនុស្សដែលចង់បើកភោជនីយដ្ឋាន។ “ចែករំលេកជាមួយនឹងអ្នកផ្សេង ហាក់ដូចជាកំពុងជួយនរណាម្នាក់ដែលមានសេចក្តីប្រថ្នាចង់បើកអាជីវកម្មផងដែរ។ នោះគឺជាវិធីធ្វើការងាររបស់ខ្ញុំ” អ្នកស្រ្តី Kobayashi បាននិយាយ។
តាម VnExpress