បាយ​ថ្ងៃ​ការិយា​ល័យ​នៅ​ជប៉ុន​​ – មិន​ត្រឹម​តែថោក ​ថែម​ទាំង​ឆ្ងាញ់ ដល់​ថ្នាក់​បុគ្គលិក​ដែល​រវល់បំផុតក៏​តម្រង់​ជួរ​ដើម្បី​ទិញ​

ប្រាកដ​ជា​មនុស្ស​ជា​ច្រើន​កំ​ពុង​តែស្ថិត​ក្នុង​ស្ថាន​ភាព​ “វង្វេងផ្លូវ​” រវាង Tokyo ពេល​ដែល​មិន​ដឹង​ថា​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​អ្វី​ ទី​ណា។ មូល​ហេតុ​ដោយ​សារ​នៅ​ទី​នោះ​មាន​ហាង​លក់​ម្ហូប​ច្រើន​ហើយ​អ្នក​នឹង​ចំណាយ​ពេល​ច្រើន​ដើម្បី​សម្រេច​ចិត្ត​ចុង​ក្រោយ។

មាន​ tip តូច​មួយ​សម្រាប់​អ្នក​គឺ​កុំ​ញ៉ាំ​បាយ​នៅ​កន្លែង​ដែល​ដើរ ​កំសាន្ត​ដោយ​សារ​នៅ​ទី​នោះ​មិន​ឆ្ងាញ់​ហើយ​ថ្លៃ​ទៀត​។

បាន​មក​ប្រទេស​ជប៉ុនកុំ​ញ៉ាំ​ម្ហូប​តិច​តួច​អោយ​តែ​ហើយអ្នក​អាច​ ទៅ​​កាន់​ទី​ក្រុង​ដែល​មាន​ម្ហូប​អាហារ​ថ្ងៃ​ទ្រង់ឆ្ងាញ់​បំផុត​ប្រទេស​ជប៉ុនគឺ​ Kanda។

ទោះ​បី​ជា​ Kanda ត្រូវ​បាន​ស្គាល់​ថា​ដូច​ជា​ទី​ក្រុង​នៃ​ការិយា​ល័យ​ អាជី​វកម្ម​ប៉ុន្តែ​នៅ​កន្លែង​ម្តុំ​រថ​ភ្លើង​មាន​ហាង​លក់​ម្ហូប​ជា​ច្រើន​ដែល​គួរ​តែ​សាក​ល្បង​ញ៉ាំ​។ នេះ​គឺ​ជា​តំបន់​សម្រាប់​អតិថិជន​ដែល​មក​ជា​ញឹក ​ញាប់​ – រាល់​ Salary – man (បុគ្គលិក​ការិយា​ល័យ)។

ពេល​រំលឹក​ដល់​បាយ​ថ្ងៃ​ការិយា​ល័យ​ប្រាកដ​ជា​មាន​មនុស្ស ​បេតម៉ាត់ (មាន​អ្វី​ឆ្ងាញ់​ទៅ!​)។ តាម​ពិត​ដំ​បូង​ខ្ញុំ​ក៏​​ភ្ញាក់​ផ្អើរ​នៅ​ពេល ​ដែល​លើក​ដំ​បូង​ឈាន​ជើង​ចូល​តើ​វា​សាក​សម​ទៅ​និង​តម្លៃ​ហើយ​ម្ហូប​ដែល​ទទួ​ល​បាន​ដែរ​ឬទេ? ទោះ​ជា​យ៉ាង​ណា​តម្លៃ​នៅ​ទី​នោះ​ក៏​សម​រម្យ ​ដូច្នេះមិន​ខ្លាច​ខាត​ឡើយ។

ចំនុច​ដែល​គួរ​អោយ​ភ្ញាក់​ផ្អើរ​តំបូង​នោះ​គឺ​មនុស្ស​តម្រង់​ជួរ​ដើម្បី​ ទិញ​ម្ហូប​។ ដោយ​សារ​តែ​បុគ្គលិក​ការិយា​ល័យ​គឺ​ជា​មនុស្ស​ដែល​រវិល​ និង​តែ​ង​តែ​ខំ​ប្រឹង​កាត់​បន្ថយ​ពេល​វេលា​ដែល​អាច​ធ្វើ​ទៅ​បាន​ ស្ថាន​ភាពនេះ​ពិត​ជា​ធ្វើ​អោយ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើរ។

ម្ហូប​អាហារ​នៅ​ទី​នោះ​ឆ្ងាញ់​ដល់​ថ្នាក់​ណា​បាន​ជា​ធ្វើ​អោយ​ពួក​គេ ​ចំណាយ​ពេល​វេលា​មាស​ប្រាក់​របស់​ខ្លួន​ដើម្បី​ប្តូរ​ទៅ?

ដើម្បី​ត្រួត​ពិនិត្យ​ខ្ញុំ​បាន​មក​ញ៉ាំ​ការី​នៅ​ហាង​ Kushiage (ដោត​ចង្កាក់​អាំង​) នៅ​ទី​នោះ។

មួ​យ​ឈុត​បាយ​ការី​ Chicken Katsu ខ្នាត​ធំ​ត្រឹម​តែ​ 830 យ៉េន ​ប៉ុណ្ណោះ។

ប្រសិន​បើ​អ្នក​ញ៉ាំ​មុខ​ម្ហូប​នេះនៅ​តំបន់​ទេស​ចរណ៍អ្នក​ត្រូវ ​ចំណាយអស់ដល់​ទៅ 1500 យ៉េន​ សម្រាប់​ចំណែក​អាហារត្រឹម ​តែ​ពាក់​កណ្តាលនៅ​ទី​នេះ​ទេ។

ព្រម​ទាំង​រស​ជាតិ​ហឹរ​ងំ​រួម​ផ្សំ​ជាមួយ​និឹង​សាច់​ចៀនឡើង​​ស្រួយ​ មិន​អាច​និង​ហាម​ចិត្ត​ខ្លួន​បាន​ឡើយ​។ Kanda ពិត​ជា​ឋាន​សួគ៌​នៃ​អាហារ​ថ្ងៃ​ត្រង់​សម្រាប់​អ្នក​ទាំង​អស់​ គ្នា! វា​ពិត​ជា​អស្ចារ្យ​។ ប្រសិន​បើ​មាន​ឳកាស​អ្នក​អាច​សាក​ល្បង​។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: