ភាព​អស្ចារ្យ​សម្រាប់ក្រុម​មនុស្ស​ដែល​នៅ​លីវក្នុង​ថ្ងៃបុណ្យ​នៃ​ សេចក្តី​ស្រលាញ់នៅ​ប្រទេស​ជប៉ុន​

ខែ​កុម្ភ:បាន​មក​ដល់​ហើយ ​មនុស្សទាំង​អស់​នឹង​នឹក​ឃើញ​ដល់​ Socola អាហារ​ពេល​យប់ដ៏​រូម៉ែនទិច ពាក្យ​សម្តីដ៏​ផ្អែម​ល្ហែម​ បង​ ស្រ​លាញ់អូន​ និង​កាដូ​ជា​ច្រើន​សម្រាប់គូរ​សង្សានៅ​តាម​ហាងលក់ ​វត្ថុ​អនុស្សាវរីយ៍។

សម្រាប់​មនុស្សដែល​នៅ​លីវ​ពេល​ដែល​មិន​បាន​ទទួល​នូវ​វត្ថុទាំង​អស់​នោះគ្មាន​អ្វី​គួរ ​អោយ​អាក់​អន់​ចិត្ត​ ឬ​មិន​សប្បាយ​ចិត្តនោះទេ ដោយសារ​តែ​មុន​ពេល​ស្រលាញ់​នរណា​ម្នាក់អ្នក​គួរ​តែ​ស្រលាញ់​ខ្លួន ​ឯង​ជា​មុន​សិន​។

មនុស្ស​ស្រី​ដែល​នៅលីវ​ទាំង​អស់​អើយថ្ងៃ​បុណ្យនៃ​សេចក្តី​ ស្រលាញ់ជិត​មក​ដល់ ត្រូវ​តែ​តុប​តែង​ខ្លួន​អោយ​បាន​ស្អាតហើយ ​តែង​តែ​គិត​ថា និងផ្តល់​អោយ​ខ្លួន​ឯង​នូវ​ភាពស្រស់​ស្រាយ និង​គិត​ថា “I Love Myself”គឺ​ពិត​ជា​ត្រឹម​ត្រូវ​។

ប្រសិន​បើ​អ្នក​កំ​ពុង​នៅ​ Tokyo ចំនុច​ខាង​ក្រោម​នេះ​អាច​ជួយ ​ដល់អ្នក​ ស្រលាញ់​ខ្លួន​ឯង​ ក្នុង​ថ្ងៃ​បុណ្យ​នៃ​ខែ​កុម្ភ:នេះ។

យប់​មួយ​នៅ​ Nua

កុំ​អោយ​សម្លៀក​បំពាក់​គេង​ និង​ភាព​រញ៉េ​រញ៉ៃរបស់​អ្នកធ្វើ ​អោយ​បាត់​បង់​សម្រស់​របស់​អ្នក​ សំបក​ក្រៅ​គួរ​តែ​ត្រូវ​បានតុបតែង ​អោយ​បាន​ស្អាត ជា​ពិសេស​ក្នុង​រដូវ​រងានេះ។

សូម​សាក​ល្បង​ប្រើ​ប្រាស់​ប័ណ្ណ​បញ្ចុះ​តម្លៃដែល​អ្នក​អាច​ប្រើ​បាន​ក្នុង​ថ្ងៃ​នៃ​សេចក្តី​ស្រលាញ់។ សេវា​កម្ម​ថែ​រក្សា​ស្បែក​មុខ ក្រចក​ដៃ IPL ឬ SHR សុទ្ធ​តែ​មាន​អ្នក​ឯទេស​ព្យា​បាល​មក​ពី​ប្រ​ទេស​អង់គ្លេស ជា​មួយ​និង​បចេ្ចកវិទ្យា​ថ្មីបំផុត។

អ្នក​អាច​ចែក​រំលេក​ព័ត៌​មាន​នេះ​ជា​មួយ​មនុស្ស​ដែល​ នៅ​លីវ ​ដូច​អ្នក​ ហើយ​ទៅ​ជាមួយ​គ្នា​។

ស្វែង​យល់​បន្ថែម​តាម​រយ: www.nuajapan.com

ព័ត៌មាន​បន្ថែម 03-6804-5285 ឬក៏ email [email protected]

អ្នក​អាច​ទិញ​ប័ណ្ណ​ថែរក្សា​សម្រស់​តាម​រយៈអនឡាញ ឬតាម​ ហាងតម្លៃ​ចាប់ពី ៥០០០ អៀន។ ផលិតផល​ថែ​រក្សា​ស្បែក​មួយ​ចំនួន Dermalogica និង Guinot ក៏​មាន​ស្រាប់​នៅ​ក្នុង​ហាង​ Nua ក្រៅ​ពី​នេះ ​ក្នុង​ថ្ងៃ​បុណ្យ​តែង​តែ​មាន​កាដូ​ជូន​បន្ថែម​។

លំហែរកាយ​ជាមួយ​ Elana Jade

នារី​នៅ​លីវ​ទាំង​អស់​ សូម​ធ្វើ​ការ​ថែ​សម្រស់​ក្នុង​ថ្ងៃ​នៃ​សេចក្តី ស្រលាញ់អោយ​ខ្លួន​ឯង​យ៉ាង​ល្អ​បំផុត​ មក​ជាមួយ​ Elana Jade អ្នក​និង​ទទួល​បាន​ភាពស្ងប់​ស្ងាត់ ភាពមមាញឹក​របស់​ Tokyo។ ជា​មួយ​ឳសថក្រអូបធ្វើ​អោយ​អ្នក​អាច​សម្រាកកាយយ៉ាង​ស្រួលជា មួយនិង​សេវា​កម្ម​ដែល​មាន​ប្រ​យោជន៏ដូច​ជាបាញ់ទឹក​សម្អាត ​ស្បែក​ដែល​ស្លាប់​ ក្រមួនឃ្មុំ​អាច​ជួយ​អោយ​ស្បែក​មុខ​ស្រស់​ ធ្វើ​ក្រចក និង​ថែរក្សាត្របក​ភ្នែក។

នេះ​គឺ​ជា​កន្លែង​សម្រាប់​នារី​ថែរក្សា​សម្រស់​របស់​ខ្លួន​ដោយ​ឥត​ខ្ចោះ​បំផុត​ អ្នក​សាក​សម​និង​ទទួល​បាន​អ្វី​ទាំង​អស់​នេះ។

ពេល​វេលាបើក​ទ្វារ

​ពី​ម៉ោង​ ១១ ព្រឹក​ដល់​ម៉ោង​ ៩​ យប់នៅ​ថ្ងៃ​ច័ន្ទ​ និង​ថ្ងៃ​អង្គារ

-ពី​ម៉ោង​ ១០ ព្រឹក​ដល់​ម៉ោង​ ៩​ យប់នៅថ្ងៃ ពុធ ព្រហស្បតិ៏ សុក្រ

-ពី​ម៉ោង​ ១០ ព្រឹក​ដល់​ម៉ោង​ ៧​ យប់នៅថ្ងៃ សៅរិ៏ អាទិត្យ

អាស័យដ្ឋាន​ 3-6-2 Azabujuban ទី​ក្រុង​ Minato Tokyo

Web ចុច​នៅ​លើ​ link នេះ –»here

បរិភោគ​អាហារ​នៅ​ Peninsula

គ្មាន​អ្វី​ពិសេស​ជាង​ការ​ផ្តល់​រង្វាន់សម្រាប់​ខ្លួន​ឯង​នូវ​ពេល​វេលា​ដ៏​ផ្អែម​ល្ហែម​ជា​មួ​យ​និង​តែ​ស្រ្តប៊េរី និង​ម្ហូប​ដ៏​ឆ្ងាញ់​នៅ​ The Peninsula. សេវា​កម្ម​ដែល​ល្អ​នៅ​ទី​នេះ និង​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៏​ល្អ​បំផុត បុគ្គលិករាក់​ទាក់​​ ហើយ​តែង​តែ​បម្រើអ្នក​យ៉ាង​ដិតដល់។ ជា​មួយ​និង ​នំ​ជា​ច្រើន​ដែល​មាន​រស់​ជាតិ​ស្រ្តប៊េរី។

The Peninsula​ គឺ​ជា​ជម្រើស​សម្រាប់​នារី​ដែល​នៅ​លីវក្នុង​ថ្ងៃ​នៃ​ សេក្តី​ស្រលាញ់ជាមួយនិងតម្លៃ​ប្រហែល​ជា ៥០០០អៀនសម្រាប់​ រយ:ពេល​ ២ម៉ោង​៣០នាទី គឺ​មាន​តែ​ក្នុង​ខែនេះ​។

ពេលយប់​នៅ​ ArtBar Tokyo

ប្រភព deepjapan

ប្រ​សិន​បើ​អ្នក​ពិ​បាក​ក្នុង​ការ​បែង​ចែក​រូប​របស់​ Picasso និង​ Renoir ឬក៏​ពិ​បាក​ក្នុង​ការ​ធ្វើ​តម្រាប់តា​ម​គាត់ គឺមាន​ទី​កន្លែង​មួយ​នៅ​ Daikanyma ជួយ​អោយ​អ្នក​អាច​និង​ងាយ​ស្រួល​ក្នុងការ​បង្កើតនូវ​គំ និតថ្មីសម្រាប់​ខ្លួន​ឯង​ ប៉ុន្តែ​ស្ថិតក្រោម​ការ​ណែ​នាំ​របស់​គ្រូ​បង្រៀន យ៉ាង​ជំនាញ​ទាំង​ពីរ​ភាសា​។ ចំនុច​សំ​ខាន់​នៅ  ArtBar ស្រា​មួយ​កែវ ​និង ​ជួយ​អ្នក​បង្កើត​នូវ​គំនិត​ថ្មី​ ហើយ​និង​មាន​អាហារ​សម្រង់​ជា​ច្រើន​ សម្រាប់​អ្នក​​​ញុំា​។

នេះជា​កន្លែង​ដ៏​ល្អ​ ទម្លាក់​នូវ​កង្វល់ និង​ភាព​ទាន​តឹង​ហើយ​ធ្វើ ​ការ​ផ្ចង់​អារម្មណ៏​ទៅ​លើ​គំនិត​ឆ្នៃ​ប្រឌិត​ និង​លំហែល​អារម្មណ៏។

ព័ត៌មាន​បន្ថែម​ ArtBar Daikanyama 7-2 Daikanymacho, Shibuya-ku, Tokyo

អាច​ធ្វើ​ការ​កក់​កន្លែង​នៅ​ទី​នេះ​។

ចំណាយ​ពេល​វេលា​នៅ Fuerza Bruta

ប្រ​ភព Hubjapanokyo

ពេល​មក​ទី​នេះ អ្នក​និង​ត្រូវ​បាន​ធានា​នូវ​ចំនុច​ពីរ​ ទី​មួយ​គឺ​មាន ​ពេលវេលា​​សម្រាក់​យ៉ាង​សប្បាយ​ ទី​ពីរ​គឺ​អ្នក​និង​មិន​ឯក​កោឡើយ​។ ​ Fuerza Bruta គឺ​ជា​កន្លែង​ប្រ​មូល​ផ្តុំមនុស្ស​ជា​ច្រើន​ និង​មាន​ការ ​ហូរកញ្ច្រៀវអូរ​អរ​។ អ្នក​និង​មិន​ត្រូវ​គេ​រើស​អើម​ឡើយដោយ​សារ ​តែ​មាន​អ្នក​បក​ប្រែ។ ក្រៅ​ពី​នេះ​ឆាក​តន្រ្តី​ដ៏អូរអរ​ជាមួយ​និង​កម្ម​វិធី​ ចាប់​អារម្មណ៏​ជា​ច្រើន​។ អ្នក​ប្រយុទ្ធ Samurai, Geisha អាងទឹក​ ពេញ​ទៅ​ដោយ​ស្រី​ស្អាត​ ការ​លោត​នៅ​លើ​អាកាស​ ស្គរ រាំកំសាន្ត -ល- គ្រាន់​តែ​ប៉ុណ្នឹង​អាច​ធ្វើអោយ​អ្នក​រីក​រាយ​ជា​មួយ​ Fuerza Bruta ឬនៅ ?

អ្នក​អាច​មក​តែ​ម្នាក់​ឯង​ ប៉ុន្តែ​យល់​ល្អ​គួរតែ​ណាត់​ថែម​មិត្ត​ជិត ​ស្និត​ម្នាក់​មក​ជាមួយ​។

ព័ត៌មាន​បន្ថែម​ Shinagawa Prince Hotel, 4-10-30, Takanawa, Minato-ku, Tokyo. បើក​ទ្វារពី​ម៉ោង​ ៣ល្ងាច​ដល់​ម៉ោង​ ៧យប់។

សំបុត្រ​ចូ​លរួម​ ៥៨០០អៀន អ្នក​អាច​កក់​សំ​បុត្រ​នៅ​ទី​នេះ។

នៅ​ពេល​ដែល​បុណ្យ​នៃ​សេចក្តី​ស្រលាញ់​មក​ដល់​ដូច​ជា​ថ្ងៃ​ធម្ម​តា​គ្មាន​អ្វី​គួរ​អោយ​បារម្មណ៏ទៀត​ឡើយ។ អ្នក​អាច​ផ្តល់​រង្វាន់​សម្រាប់​ខ្លួន​ឯង​ ត្រូវ​តែ​ជា​នារី​ដែល​នៅ​លីវ​ដ៏​ឆ្លាត​វៃ។

ប្រភព Savvytokyo

 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: