វប្បធម៌​ “ទទួលទានអា​ហារ​ខាង​ក្រៅ” របស់​ប្រជាជនជប៉ុន និងកូរ៉េ ញុំា​ម្នាក់​ឯងតើ​ជា​រឿង​ធម្ម​តា?

មិត្ត​ភក្តិជនជាតិកូរ៉េម្នាក់ធ្លាប់និយាយប្រាប់ខ្ញុំទាក់ទងនឹងរឿងទទួលទានអាហាររបស់មនុស្សនៅទីនោះ។ មានផ្នត់គំនិត​មួយបានលើកឡើងថា មិនគួរចេញទៅក្រៅបរិភោគម្នាក់ឯងនោះទេ។ ប្រជាជនកូរ៉េយល់ថា ទោះបីជាអ្នកចេញ​ក្រៅម្នាក់ឯងក៏ដោយ មិនត្រូវអោយដទៃដឹងឡើយ។ ទទួលទានអាហារម្នាក់ឯងនៅក្នុងហាងគ្រាន់តែធ្វើអោយ​មនុស្ស​នៅជុំវិញអាណិតប៉ុណ្ណោះ ថែមទាំងគិតថា អ្នកមិនធម្មតា។ ប្រជាជនកូរ៉េសុខចិត្តទទួលទានអាហារជាមួយនឹងមនុស្សដែលពួកគេមិនស្គាល់ជា​ជាង​មាន​ឈ្មោះថា “ម្នាក់​ឯង​” ។

ប្រសិន​បើ​គ្មាន​នរណាទៅជាមួយ​ ពួកគេទិញម្ហូបមកហូបនៅផ្ទះ​ ទូរស័ព្ទ​កក់​កម្មង់ ឬ​ធ្វើ​ម្ហូប​ដោយ​ខ្លួន​ឯង។

ប្រសិន​បើ​ជា​ខ្ញុំ​ ឬ​ប្រជាជនជប៉ុន ពិត​ជា​ត្រូវ​រើស​អើង​យូរ​ណាស់មក​ហើយ​​ ខ្ញុំ​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើរនៅ​ពេល​បាន​​ដឹង​​រឿង​​នេះ។

ជាការពិតណាស់ នៅកម្ពុជា​ ឬ​ជប៉ុន​​មិន​មាន​ផ្នត់​គំនិត​បង្ខំថា “នៅពេល​ដែលទៅ​​​ទទួលទាន​ខាង​ក្រៅ​ត្រូវ​ទៅ​ជា​មួយ​មនុស្ស​ច្រើន​នោះ​ទេ

តាម​គំនិត​របស់​ប្រជាជន​ជប៉ុន​ ពួក​គេ​គិត​ថា​ ហេតុ​អ្វី​ត្រូវ​រំខាន​អ្នក​ដ៏ទៃ ​ខណ:ដែល​យើង​អាច​ទៅ​បរិភោគ​នៅ​កន្លែងណាដើម្បីបំពេញក្រពះ​​​ហើយ​ត្រលប់​ទៅ​ផ្ទះ? ប្រសិន​បើ​មិន​បាន​ណាត់​មុន​ ប្រជាជន​ជប៉ុនកម្រនឹង​បបួលនរណា​ណាស់ ដោយ​សារ​​គំនិតរបស់ខ្លួន​ លើក​លែង​តែអ្នក​ដែល​ជិត​ស្និទ្ធ។ ម្យ៉ាងវិញទៀត យើងត្រូវគិតដល់កាលវិភាគ​របស់​ភាគីដើម្បីរៀបចំការណាត់ជួប។

មាន​មូល​ហេតុជា​ច្រើន​ដែល​ប្រជាជនជប៉ុន​ជ្រើស​យកការទទួលទាន​ម្នាក់​ឯង​ ដូច​នេះ​ទោះ​បី​ជា​ញុំា​ប៉ុន្មាន​អ្នក​ក៏​ដោយ​គួរ​តែ​ញុំា​ អោយ​បាន​​ឆ្ងាញ់។​ ថ្ងៃនេះ JAPO នឹង​ណែ​នាំ​​កន្លែង​ដ៏​គួរ​អោយ​ចាប់​អារម្មណ៏​មួយ​ចំនួន​សម្រាប់​ថ្ងៃដែល​អ្នកចេញទៅទទួលទានម្នាក់​ឯង​។​

ហាង​សាច់​អាំង (Yakiniku)

រូប​ភាព https://icotto.jp/preses/365

មិន​ត្រឹម​តែ​ជា​កន្លែង​ជួប​ជុំ​មិត្ត​ភក្តិ បរិយា​កាស​អូអរ សម្បាយ រីករាយ​ ហើយ​ថែម​ទាំង​បាន​ញុំា​នូវ​មុខ​ម្ហូប​ដ៏​ឆ្ងាញ់ជា​មួយ​និងចុង​ភៅ​ អាំង​សាច់​ផ្ទាល់នៅ​កន្លែង​នេះ​។

ភោគនីយដ្ឋានមុខ​ម្ហូប​​ជប៉ុន

រូប​ភាព https://tokyo-calendar.jp/article/6397

ចំនុច​ពិ​សេស​អាច​និង​​វាយ​តម្លៃ​ថា​នោះ​ជា​ភោគ​នីយដ្ឋាន ​សម្រាប់​មនុស្ស​ម្នាក់​ ឬ​ច្រើន​អ្នក​គឺ​មើល​ទៅ​លើ​កន្លែង​ធ្វើ​ម្ហូប។ តុ​នីមួយៗ កន្លែង​ Courterសម្រាប់​ភ្ញៀវ​ចំនួន​ម្នាក់​ ទៅ​ពីរ​អ្នក​ ចំណែក​ឯ​តុ​ដែល​មាន​កៅ​អី​បួន​សម្រាប់​គ្រួសារ​ ឬចំនួន​មនុស្ស​ច្រើន។

ទោះ​ជា​យ៉ាង​ណា​ក្តីភោគ​នីយដ្ឋាន​ជប៉ុន​ក៏​មាន​បរិយា​កាស​ សម្រាប់​មនុស្ស​គ្រប់​ប្រភេទ។

រូប​ភាព https://tokyo-calendar.jp/article/6397

ទោះបី​មាន​តែ​ម្នាក់​ឯង​ អ្នក​នៅ​តែ​អាច​ញុំាបាយ​ម្ហូប​មួយឈុតដ៏​ គួរ​អោយ​ទាក់​ទាញ​ដូចរូបភាព ​​(លក្ខខណ្ឌគ្រាន់​តែ​មាន​លុយប៉ុណ្ណោះ)

ភោគនីយដ្ឋានម្ហូប​អីតាលី

រូប​ភាព​​ https://tokyo-calendar.jp/article/6397=484111

ខាង​ក្នុង​ភោគ​នីយដ្ឋានអីតាលី​តិច​ណាស់ដែល​មើល​ឃើញ បរិយា​កាស​ម្នាក់ឯង​ ប៉ុន្តែតារាង​មុខ​ម្ហូប​មាន​ពេញគ្រប់មុខ និង​គ្រប់ ​ល្មម​សម្រាប់​អ្នក​បរិភោគ។

សាច់​មាន់ដុត (Yakitori)

រូបភាព​ https://tokyo-calendar.jp/article/6397?photo=484111

តាម​ផ្លូវ​ចេញ​ពី​ធ្វើ​ការ​ ឈប់​នៅ​ហាង​ដែ​ល​ឆ្ងុាយសាច់​មាន់​អាំង ញុំាផងផឹក​ស្រា​ផង​ រាល់​កង្វល់​ក្នុង​មួយ​ថ្ងៃក៏​ត្រូវ​បាន​រំសាយ។ មាន ​អ្វី​ប្រៀប​បាន​និង​ជីវិត​ម្នាក់​ឯង​ដូច​នេះ សូម​ធ្វើ​ការ​វាយ​តម្លៃ​អោយ​ Japo នៅ​ខាង​ក្រោម .

[email protected] ជា​មួយ​និង​អាស័យ​ដ្ឋាន​ផ្ទះ​សម្រាប់អោយ​ពួក​ យើង​អាច​ស្វែង​រក​កន្លែង​ដ៏​សាក​សម​សម្រាប់​អ្នក​។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: