ស្វែងយល់អំពីដែនដីដែលមានមនុស្ស “អមត:”
ដោយមានឈ្មោះថាជាដែនដីរបស់មនុស្សដែល “អមត:” កោះ Okinawa នៅខាងត្បូងប្រទេសជប៉ុនបានធ្វើអោយមានការចាប់ អារម្មណ៏យ៉ាងខ្លាំងរបស់អ្នកដែលមានអាយុជាង ៨០ឆ្នាំ។
ស្ថិតនៅខាងត្បូងប្រទេសជប៉ុន ដែនដីដែលដាច់ស្រយាល Kohama ស្ថិតនៅកោះ Okinawa ត្រូវបានអោយឈ្មោះថាដែនដី របស់មនុស្សដែលរស់នៅ “អមត:”។
អ្វីដែលគួរអោយចាប់អារម្មណ៏នៅដែនដីនេះគឺមានក្រុមតន្រ្តីស្រ្តី ឈ្មោះថា KBG48 ។ អ្នកដែលមានអាយុតិចជាងគេនៅក្នុងក្រុម តន្រ្តីនេះគឺ ៨០ឆ្នាំ ហើយអ្នកដែលមានអាយុច្រើនជាងគេគឺដល់ទៅ ១០០ឆ្នាំ។
នៅ Kohama មានស្ថានភាពមួយកើតឡើងគឺ “Chomei da ne” មានន័យថាមនុស្សទាំងអស់សុធតែរស់នៅបានយូរ។
អ្នកស្រី Natsuko Maenaka 84 ឆ្នាំបានអោយដឹងថា ឪពុករបស់ គាត់មានអាយុរហូតដល់ទៅ ៩២ឆ្នំា។ នៅពេលនោះគាត់រស់នៅ រហូតដល់ទៅអាយុ១០០ឆ្នាំ ប៉ុន្តែឥឡូវនេះ រឿងនោះមិនជាអ្វីទេ។ មនុស្សនៅទីនេះសុធតែរស់បានយូរដូចគ្នា។
ភាពល្បីល្បាញរបស់ KBG48 មិនសូវពេញនិយមនៅប្រទេស ជប៉ុន នៅទីនេះបានអោយយើងដឹងថា “ប្រទេសដែលមានមនុស្ស រស់នៅបានយូរ” ដោយសារតែប្រជាជនភាគច្រើនរស់នៅយ៉ាងហោច ណាស់ក៏មានអាយុ ៦៥ឆ្នាំ។
នៅឆ្នាំ ២០១៧ ប្រទេសជប៉ុនមានប្រជាជនប្រហែល ៦៧,៨២៤នាក់ ចាប់ពី ១០០ឆ្នាំឡើងទៅ ។ ទោះបីជាមនុស្សដែលរស់នៅ ១០០ឆ្នាំនៅទូទាំងប្រទេសក៏ដោយប៉ុន្តែនៅ Okinawa ភាគរយរបស់ប្រជាជនដែលរស់នៅទីនោះ គឺមានភាគរយច្រើនជាងគេនៅលើពិភពលោកប្រហែល ៥០លើ១០០.០០០នាក់។
ប្រជាជនជាង ១០០០នាក់មួយរយឆ្នាំ Okinawa បានទទួលកេរិ្ត៏ឈ្មោះថា “ដែនដីរបស់មនុស្សដែលអមត:” គឺជាទីតាំងមួយក្នុងបីទីតាំង “តំបន់ពណ៌បៃតង” នៅទូទាំងប្រទេស ជាកន្លែងប្រជាជនរស់នៅ មានអាយុវែងជាងមធ្យម។
តាមរយ:លោក John Roland Beard នៃអង្គការសុខភាពពិភព លោក “មនុស្សទាំងអស់មានគំនិតស្វែងរកនូវអ្វីដែលប្លែកដូចជា មនុស្សដែលរស់នៅលើកោះ Okinawa ”។
អ្នកទាំងអស់ដែលជា សមាជិករបស់ KBG48 រស់នៅតាមបែប “ikigai”– បូកផ្សំពាក្យ iki មានន័យថា “ជីវិត” និងពាក្យ Kai “មើលឃើញសេចក្តីសង្ឃឹមនិង ការរំពឹងទុក”។ តាម ikigai ជីវិតដែលមានសុភមង្គលគឺនៅពេល ដែលមានគោលដៅហើយ “ikigai” គឺជាអ្វីដែលធ្វើអោយអ្នកប្រាថ្នា ជឿជាក់ទៅលើអនាគតទោះបីអ្នកកំពុងពិបាកចិត្ត។
លើសពីនេះទៅទៀត ប្រជាជនរបស់ KBG48 ជួបគ្នាជា រៀងរាល់ខែ សំដែង និងអនុវត្តជាមួយបទភ្លេង Pop ដោយបំផុស គំនិតតាមបទចំរៀង Ballad ប្រពៃណីរបស់តំបន់ Kohama។ ពួកគេ ជាមនុស្សធ្វើការក្នុងផ្នែកផលិតស្ករពីអំពៅប៉ុន្តែបានទៅឆ្ងាយដូចជា Tokyo និង Singapore ដើម្បីសំដែង។ ដោយសារមូលហេតុនេះ អាចជួយពួកគេការពារជំងឺបាត់បង់ការចងចាំ និងរស់នៅមាន អាយុវែង។