Paralympic – កី​ឡា​បាល់បោះសម្រាប់ជនពិការ

តើ​អ្នក​ធ្លាប់​គិត​ថា​ប្រសិន​បើ​បាត់​បង់​ជើង អ្នក​មិន​អាច​លេង​កី​ឡា​បានដែរឬទេ​។

ជាការ​ពិត​មាន​ជនពិការជាច្រើន​នៅ​លើ​ពិភពលោក​បាន​បោះ​បង់​ក្តី​ស្រមៃ។ 

ប៉ុន្តែក្រៅពីនេះមាន​មនុស្ស​ជាច្រើន​នៅ​តែ​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​ ហើយ​ក៏​មាន​កី​ឡា​មួយ​ចំនួន​ដែល​ជនពិការ​អាច​លេង​បាន​ដែរ​។ កី​ឡា​ដែល​​ជនពិការ​ចូលចិត្ត​នោះ​គឺ Wheel chair basketball (កី​ឡា​បាល់​បោះ​លើ​រទះ​រុញ)។

រូបភាព https://sportiva.shueisha.co.jp/clm/othersports

នៅក្នុងកី​ឡាបាល់បោះ ជើង​ជាមុខ​ងារ​ដែល​សំ​ខាន់​បំ​ផុត​។ ធ្វើ​យ៉ាង​ណា​អាច​រត់ដណ្តើម​បាល់់​បន្ទាប់​មក​​បញ្ជូន​​ចូលកន្ត្រក់ប្រសិន​បើ​គ្មានជើង។ ប៉ុន្តែ​ប្រសិន​បើ​ចង់ គ្រប់​យ៉ាង​សុទ្ធ​តែ​អាច​រក​វិធី​ដោះ​ស្រាយ។

អ្នកលេងបាល់បោះត្រូវហ្វឹកហាត់យ៉ាង​នឿយ​ហាត់​ ចំណែក​អ្នក​លេង​បាល់​បោះនៅ​លើ​រទះ​រុញ​ត្រូវ​ខំ​ប្រឹង​ច្រើន​ជាង​នេះ។ ពេល​ខ្លះ​រុញ​រទះ​លឿន​ពេកធ្វើ​អោយ​មាន​គ្រោះ​ថ្នាក់​ អាច​នឹង​ធ្លាក់​ពី​លើ​រទះ ហើយ​​ឈឺ​រហូត​ដល់​មិន​អាច​ទប់​បាន។ ប៉ុន្តែការលំបាកទាំងនេះមិន​អាច​បំ​បាកទឹក​ចិត្ត​របស់​កី​ឡា​ករ​បាន​ទេ។ នេះ​ក៏ជា​ចំណុច​ទាក់​ទាញ​បំ​ផុតធ្វើ​អោយ​មនុស្ស​ជាច្រើន​ចង់​មក​មើល​ការ​ប្រកួត​ពិសេស​នេះ។

ច្បាប់​លេង​ក៏​ត្រូវ​បាន​ផ្លាស់​ប្តូរ​អោយ​សាក​សម​ផង​ដែរ​។

ជំហាន​រត់​នៅក្នុង​កី​ឡា​បាល់​បោះត្រូវ​បាន​គិត​តាម​ចំនួន​នៃ​ការ​រុញ​រទះ។ ដូចជាកី​ឡា​បាល់​បោះ ប្រសិន​អ្នក​រុញ​រទះ​លើសពី​ ២ ដងក្នុង​ពេល​រក្សាបាល់គឺ​ខុស Traveling។ អ្នក​អាច​បង្វិល​រទះ​រុញមួយ​ជុំ ប៉ុន្តែ​នៅ​ជំហាន​ទីពីរ​ប៉ុណ្ណោះ។

ពេល​ដួលអ្នក​លេង​ត្រូវ​ក្រោកឡើង​ដោយ​ខ្លួន​ឯង។

ក្រៅ​ពី​នេះ​ចំណុច​ដែល​គួរ​អោយ​ចាប់​អារម្មណ៍ស្ថិត​លើ​ប្រព័ន្ធ​គិត​ពិន្ទុសម្រាប់​សមាជិក​ក្រុម។ អាស្រ័យ​លើ​ស្ថាន​ភាព​នៃ​ជនពិការ​អ្នក​លេង​អាច​ទទួល​បាន​ពី ១ ទៅ ៤.៥ ពិន្ទុ សរុប​ពិន្ទុ​របស់​អ្នក​លេង ៥ នាក់លើទី​លានត្រូវ​ក្រោម​ ១៤ ពិន្ទុ។

ប្រព័ន្ធ​នេះ​បង្កើត​ឳកាសសម្រាប់​ជន​ពិការ​ធ្ងន់ និង​ស្រាល​អាច​ចូល​រួម​បាន។

ខាង​ក្រោម​នេះ​ជា​រូប​ភាព​ការ​ប្រកួត​មួយ​ចំនួន​ សូម​មើល​រូប​ភាព​ទាំង​នេះ​។

រូបភាព http://www.kanpara.com/superathlete/3959

រូបភាព https://www.para-sports.tokyo/topics/column/yahoo_a0007

រូបភាព http://www.kanpara.com/sports/wheelchair_basketball/

កីឡានេះមានគ្រោះថ្នាក់ជាងកីឡាបាល់បោះធម្មតា។

ក្រៅពី​កី​ឡា​បាល់​បោះ កី​ឡា​មួយ​ចំនួន​ផ្សេង​ទៀតដែល​ជនពិការ​អាច​ចូល​រួមបាន​។ ឧទាហរណ៍​ដូចជាកីឡាបាល់ឱប។

Olympic 2020 ជិត​មក​ដល់​ជាមួយនឹង​កី​ឡា Paralympic (កីឡាអូឡាំពិកសម្រាប់ជនពិការ) 2020 ​ត្រូវ​បាន​រៀប​ចំ​។ ដោយ​សារ Paralympic មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​នឹង​មិន​សូវ​ផ្សាយលើទូរទស្សន៍​​។ ប៉ុន្តែ​មិន​មែនកី​ឡា Paralympic មិន​ទាក់​ទាញ​ដូចជាកី​ឡា​ Olympic ទេ។ ខ្ញុំ​សង្ឃឹម​អ្នក​ទាំង​អស់​នឹង​ទទួល​យក​កី​ឡា​ពិេសស​មួយ​នេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: