ក្រុម​កី​ឡាបាល់​ទាត់​នារីរបស់​ជប៉ុន

នៅ​សាលាវិទ្យា​ល័យ​ជប៉ុនមួយ​បាន​បង្កើត​ជាក្រុម​កី​ឡាបាល់​ទាត់​នារីគ្មាន​ពីរលើ​ពិ​ភព​លោក​។ នោះ​គឺ​ក្រុម​ទាត់​បាល់​របស់ Kamimura Gakuen ទី​តាំង​ស្ថិត​នៅ Iga មាន​សមាជិក​ចំនួន​ ៨ នាក់។

រូបភាព http://www.isenp.co.jp/

Kamimura Gakuen ល្បី​ដោយ​សារ​តែ​មានក្រុម​​កី​ឡាបាល់ទាត់​នារី​ពូកែ ប៉ុន្តែ​ទី​តាំងស្ថិត​នៅ Iga ពី​មុន​គ្មាន​ក្លិប​ទាត់​បាល់​សម្រាប់​នារី​ទេ ហើយ​ក្រុម​កី​ឡាបាល់​ទាត់​នារីនេះ​ទើប​តែ​បង្កើត​នៅ​ឆ្នាំ ២០១៨ ប៉ុណ្ណោះ។

ជាមួយ​នឹងចំនួន​សមាជិក​ក្រុម​​​​ ៨ នាក់ ក្រុម​បាន​ចេញ​​​ប្រកួត​​នៅក្នុង​ការប្រកួត​ទាត់​បាល់​សម្រាប់​សមាជិក​ថ្មីប្រារព្ធធ្វើ​ឡើង​នៅខេត្ត Mie។ ចាប់​តាំង​ពី​ទទួល​ជ័យ​ជំនះ​លើក​ដំ​បូង ក្រុមទាត់​បាល់​យក​ឈ្នះ​ការ​ប្រកួត​ចំនួន​ ១០​ ដង​ជាប់​ៗ​គ្នា យក​ឈ្នះ​គូ​ប្រកួតច​ុង​ក្រោយ​ជាក្រុមទាត់​បាល់​នៅ​វិទ្យា​ល័យ​ Mie ដើម្បី​យក​ឈ្នះ​​ជើង​ឯក។

ចំនួន​សមាជិក​ក្នុង​មួយ​ក្រុម​តាម​ធម្មតា​គឺ ១១​ នាក់ ប៉ុន្តែទោះ​បី​គ្មាន​សមាជិក​គ្រប់​​ សមាជិក​ផ្សេង​ទៀត​នៅ​ក្នុង​ក្រុម​ត្រូវ​េចះ​វិធី​ដណ្តើម​​យក​បាល់ ឆក់​យក​ឳកាស ទទួល​បាល់​ពី​សមាជិក​ក្រុម​ និង​ប្រើ​ឳកាសទាំង​អស់​ដើម្បី​ទាត់​ចូល​ទី។

ក្រុម​ត្រូវ​កាត់​បន្ថយ​ការ​រង​របួស​ដោយ​សារ​តែ​គ្មាន​អ្នក​ជំនួស​។ សមាជិក​ទាំង ៨ នាក់ផ្លាស់​ទី​គ្រប់​កន្លែង​លើ​តារាងបាល់​​ដើម្បីជំនួស​កន្លែង​សមាជិក​ផ្សេង​ និង​ការ​ពារ​គូ​ប្រកួតទាត់​ចូល​ទីរបស់​ខ្លួន។

ដើម្បី​​ធ្វើ​បាន​នូវ​អ្វី​ដែល​​​និយាយ​ខាង​លើ សមាជិក​នីមួយៗ​ក្នុង​ក្រុម​ត្រូវ​តែ​ជា​អ្នក​ពូកែ ចេះ​សហការ​ជាមួយ​នឹង​ក្រុម។

បន្ទាប់​ពី​​​យក​ឈ្នះ​នៅ​ក្នុង​តំបន់ក្រុមបាន​ប្រកាសថានឹង​ចូលរួម​ការប្រកួតថ្នាក់ជាតិ។

ត្រឹម​តែ​សមាជិក ៨ នាក់​កម្លាំង​ទាត់​បាល់​ពូ​កែ​បែបនេះទៅ​ហើយ មិន​ដឹង​ថា​ប្រសិន​បើ​មាន​សមាជិក ១១ នាក់ ក្រុម​នេះ​អាច​នឹង​ក្លាយ​ទៅ​ជាជើងឯកក្រុម​កី​ឡាបាល់​ទាត់​នារី​ពូកែ​​ដែរទេ​?

ពិត​ជា​ត្រូវ​ទន្ទឹង​រង់​ចាំ​ទស្សនា​កី​ឡាបាល់​ទាត់​នារីរបស់​ជប៉ុន។

អត្ថបទ៖ Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: