កីឡាការនីហែលទឹកអាយុ ១៨ ឆ្នាំជនជាតិជប៉ុនប្រឈមមុខនឹងជម្ងឺមហារីកឈាម
វិស័យកីឡាប្រទេសជប៉ុនទើបទទួលបានព័ត៌មានគួរអោយភ្ញាក់ផ្អើលពេលដែល Rikako Ikee កីឡាការនីហែលទឹកល្បីឈ្មោះម្នាក់អាយុ ១៨ ឆ្នាំ ត្រូវបានគេបញ្ជាក់ថាមានជម្ងឺមហារីកឈាម។
រូបភាព https://www.rappler.com/sports/by-sport/other-sports/223328
ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយ Ikee លើគេហទំព័រ Twitter ផ្ទាល់ខ្លួនរបស់នាង។
នាងបានសរសេរថា៖ “នៅពេលខ្ញុំមានអារម្មណ៍ថាមិនស្រួលខ្លួន ខ្ញុំក៏ប្រញាប់ត្រលប់ទៅអូស្រ្តាលី ហើយលទ្ធផលការពិនិត្យបានបង្ហាញថាខ្ញុំមានជម្ងឺមហារីកគ្រាប់ឈាម។ ដែលរឿងនេះធ្វើអោយខ្ញុំនូវតែមិនទាន់ជឿ ហើយកំពុងតែធ្វើអោយខួរក្បាលរបស់ខ្ញុំមានភាពស្មុគស្មាញ”។
ទោះបីនាងមានអាយុ ១៨ ឆ្នាំ ប៉ុន្តែ Ikee បានបញ្ជាក់ពីសមត្ថភាពលើឆាកអន្តរជាតិពេលដែលទទួលបានជោគជ័យជាច្រើនក្នុងរយៈពេលកន្លងទៅជាពិសេសគឺនិយាយពីល្បឿន។
នៅ Asiad 2018 នាងបានប្រកួតអស់ពីសមត្ថភាព ហើយទទួលបានមេដាយមាសចំនួន ៦ និងមេដាយប្រាក់ចំនួន ២។ Ikee ត្រូវបានគេយល់ថាជាសេចក្តីសង្ឃឹមខាងវិស័យហែលទឹករបស់ជប៉ុនឆ្ពោះទៅរក Olympic Tokyo 2020។
ប៉ុន្តែបច្ចុប្បន្ននេះគម្រោងទាំងអស់របស់ក្រុមហែលទឹកជប៉ុនបានផ្លាស់ប្តូរយ៉ាងច្រើនដោយសារតែជម្ងឺរបស់ Ikee។ ដោយនាងបានប្រកាសសូមដកខ្លួនចេញពីការប្រកួតជើងឯកជាតិក្នុងខែមេសាខាងមុខ ក៏ដូចជាការហ្វឹកហាត់នៅអូស្រ្តាលីផងដែរ។
ទោះបីជាយ៉ាងណាកីឡាការនីហែលទឹកអាយុ ១៨ ឆ្នាំម្នាក់នេះបានអោយដឹងថានាងនូវតែរក្សាអារម្មណ៍សុទិដ្ឋិនិយម ហើយនាងនឹងប្រយុទ្ធដល់ទីបញ្ចប់ជាមួយនឹងជម្ងឺមហារីកឈាមដើម្បីបន្តសេចក្តីស្រមៃរបស់ខ្លួន។
នាងបាននិយាយថា“ប្រសិនបើមានការព្យាបាលយ៉ាងត្រឹមត្រូវខ្ញុំនឹងព្យាយាមយកឈ្នះនូវជម្ងឺនេះអោយបាន”។ ខ្ញុំនឹងខំប្រឹងអោយអស់ពីសមត្ថភាពក្នុងអំឡុងពេលព្យាបាល ហើយព្យាយាមក្លាយខ្លួនទៅជា Rikako Ikee ដែលរឹងមាំបំផុត”។
ការខំប្រឹងរបស់ Ikee ធ្វើអោយ Jiro Miki – ដែលជាគ្រូបង្វឹករបស់នាងបាននិយាយថា៖ “ខ្ញុំមិនធ្លាប់ឃើញការដកដង្ហើមរបស់នាងពិបាកដល់ម្លឹងសោះ។ ពួកយើងបាននាំនាងទៅមន្ទីរពេទ្យក្នុងស្រុកដើម្បីត្រួតពិនិត្យឈាម ហើយសម្រេចចិត្តត្រលប់ទៅប្រទេសជប៉ុនយ៉ាងលឿនបំផុតដែលអាចធ្វើទៅបាន។ នាងនូវតែព្យាយាមរក្សាអារម្មណ៍របស់នាងអោយល្អដូចមុន។ “អ្វីដែលសំខាន់ខ្ញុំសូមសរសើររូបនាងជាទីបំផុតក្នុងការប្រឈមមុខចំពោះបញ្ហាដ៏ធំនេះ”។
តាមព័ត៌មានយុវជន