កីឡា “​បោះគម្រប​ដប​” ថ្មី​កំ​ពុង​តែ​ពេញ​និយម​នៅ​ជប៉ុន

គំនិត​ច្នៃ​ប្រ​ឌិត​របស់​សិស្ស​នៅ​ប្រទេសជប៉ុន​បាន​ឈាន​ចូល​កម្រិត​មួយ​ថ្មី រហូត​ដល់​មនុស្ស​ធំ​ក៏​ត្រូវ​​​សរសើរ។

សិស្ស​ជប៉ុនអាចបង្វែរអ្វីៗដែលហាក់ដូចជាសាមញ្ញក្លាយទៅជាបញ្ហាប្រឈមដ៏លំបាកមួយ ប៉ុន្តែ​ពិត​ជា​អស្ចារ្យ​ប្រសិន​បើ​អ្នក​ជោគ​ជ័យ។

ឧទាហរណ៍ការបោះកម្រប​ដប

គ្រាន់​តែ​បោះ​កម្រប​ដបមាន​អ្វី​សប្បាយ​?

ត្រូវ​តែ​ធ្វើ​បានដូច​នេះ​…

មិន​មែន​បោះ ប៉ុន្តែ​គឺជា​ការ​ផ្ទាត់​ម្រាម​ដៃ។ អ្នក​ត្រូវ​ផ្ទាត់​អោយ​គម្រប​ដបចូល​ទី​នៅ​ចម្ងាយ​ឆ្ងាយ​។

មិន​មែន​មាន​តែ​កី​ឡា​នេះ សិស្ស​ជប៉ុន​ថែម​ទាំង​បង្ហាញសមត្ថភាពលេង​ដល់​ណា​ឈ្នះ​ដល់ទីនោះ ចំ​ពោះ​ល្បែង​មួយ​ចំ​នួន​ទាម​ទារ​បច្ចេកទេសខ្ពស់ជាងនេះ​ទៅ​ទៀត។

អ្នក​គិត​យ៉ាង​ណា​អំ​ពី​ការ​រួម​បញ្ចូល​រវាង​ការ​បោះ​គម្រប​ដប និង​កី​ឡា​បាល់​បោះ​? ល្បែងនេះត្រូវការរៀបចំឧបករណ៍តិច ហើយ​មិន​ត្រូវ​ការ​កន្លែង​ធំទូ​លាយ​​ដូចកី​ឡា​បាល់​បោះទេ។ អ្វី​ដែល​អ្នក​ត្រូវ​ការ​គ្រាន់​តែ​ជា​ឈើ​សម្រាប់​លេង និង​គម្របដបមួយ។ ប៉ុន្តែ​ដើម្បី​​លេង​បាន​មិន​មែន​ជារឿង​ងាយ​ស្រួល​ឡើយ។

ការផ្លាស់​ប្តូរ​​របៀប​លេង​នេះ​គ្មាន​អ្នក​ការ​ពារ ដូច្នេះបន្ថែមអាជ្ញាកណ្តាលម្នាក់​ មនុស្ស​ ៥​នាក់​គឺ​អាច​លេង​បាន​។ មនុស្ស​តិចហើយ​ថែម​ទាំង​មិន​ចំ​ណាយ​ពេល​ច្រើន ប្រសិន​បើ​ត្រូវ​​គម្រប​ដបហោះ​ចូល​​មុខ​ក៏​មិន​សូវឈឺ​ដូច​កី​ឡា​បាល់​បោះ​ដែរ។

ប្រសិន​បើ​អ្នក​ចូល​ចិត្ត​លេង​កី​ឡា​បាល់​បោះ​ប៉ុន្តែ​ខ្វះ​ថវិកា​ទិញ​ឧបករណ៍ ហេតុ​អ្វី​មិន​សាក​ជាមួយ​នឹង​ការ​លេង​ដោយ​គម្រប​ដប?

តើ​នឹង​ទៅ​ជា​យ៉ាង​ណាបើ​កី​ឡាទាំង​អស់​ដែល​ប្រើ​បាល់​សុទ្ធតែ​ត្រូវ​ជ​ំ​នួស​ដោយ​គម្រប​ដប?

ហើយនឹង​ទៅ​ជា​យ៉ាង​ណា​ប្រសិន​បើ​កី​ឡា​ “​បោះគម្រប​ដប” នេះមាន​ក្នុង​ការ​ប្រកួតកី​ឡា Olympic 2020 នា​ពេល​ខាង​មុខ។

ល្បែង​នេះ​កំ​ពុង​តែ​ទទួលបាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ក្នុង​ប្រទេសជប៉ុន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: