ការ៉ាតេមានប្រភពដំបូងមកពីណា?

ក្បាច់គុនការ៉ាតេគឺជាសិល្បៈរបស់ជប៉ុនដែលមានដើមកំណើតនៅកោះអូគីណាវ៉ា (Okinawan) ដែល​ផ្តោត​លើ​បច្ចេក​​ទេស សកម្មភាពដោយ​ការ​ប្រើ​ដៃ និង​ជើង។ រចនាបថភាគច្រើននៃក្បាច់គុនការ៉ាតេនេះ ក៏រួមបញ្ចូលផង​ដែរ ដូច​ជា​សកម្មភាព​មនុស្ស​គាស់កកាយ នឹងធ្វើការងារធ្ងន់ៗ។ ដើមឡើយមានសិល្បៈក្បាច់គុនចិនមួយ ខណៈដែល​កោះអូគីណាវ៉ាធ្លាប់​មាន​ប្រវត្តិ​សាស្ត្រ​ទាក់​ទង​យូរអង្វែងជាមួយប្រទេសចិន​កាល​ពី​សម័យ​មុន។

រូបភាព: https://orange.japan-talk.com/images/jt/header/karate-japan-4389-793.jpg

 

នៅឆ្នាំ ១៩៣០ ការ៉ាតេបានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់ប្រទេសជប៉ុន។ ជាតិនិយមរបស់ប្រទេសជប៉ុនបានកើនឡើង ហើយរដ្ឋាភិបាលបានលើកទឹកចិត្តដល់អ្នកដែលមានគ្រួសារ និងអ្នកកាន់សាសនាឲ្យ​ងាកមករកក្បាច់គុណការ៉ាតេនេះ។ ចំពោះយោធាក៏មានចំណាប់អារម្មណ៍ដែរ ដោយសារតែការសង្កត់ធ្ងន់ទៅលើភាពរឹងមាំរបស់​រាង​កាយ ​ជាពិសេសដៃ និងជើង។ ក្នុងពេលជាមួយគ្នានោះ រដ្ឋាភិបាលបានផ្លាស់ប្តូរពាក្យពី 唐手,”ដៃ​ចិន” ទៅជា 空手 មានន័យថា “ដៃទទេ” ។ ទាំងពីរមានសំឡេងដូចគ្នា (Karate) ។

បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ត្រូវបានបញ្ចប់ ការ៉ាតបានក្លាយជាវប្បធម៌សកល ដែលគ្រប់ខ្សែភាពយន្តការ៉ាតេជប៉ុនត្រូវបានធ្វើជាខ្សែភាពយន្តហូលីវូដ ហើយមានអ្នកគាំទ្រដ៏អស្ចារ្យ។ នៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៦០ ពាក្យការ៉ាតេបានក្លាយជាពាក្យរួមមួយក្នុងភាសាអង់គ្លេស និងភាសាជាច្រើនទៀត។

រូបភាព: https://images.store.hmv.com/app_/responsive/HMVStore/media/product/311322/01-311322.jpg?w=500

តម្រូវការសម្រាប់ថ្នាក់រៀនការ៉ាតេបានកើនឡើងជាលំដាប់នៅលើសកលលោក និងបានក្លាយទៅជាក្បាច់ចំបាប់ដ៏ធំបំផុត។ វាបានប្រែប្រួលបន្ដិចបន្ដួចក្នុងរចនាបទរបស់សាលារៀន ដែលមានរចនាបថមួយចំនួនដែលផ្តល់ជូននូវលក្ខណៈពិសេសពេញនិយម ដូចជាការបណ្តុះបណ្តាលដោយការរួមផ្សំជាមួយនឹងអាវុធ។ សព្វថ្ងៃនេះ ការប៉ាន់ប្រមាណចំនួនចំនួនរៀនការ៉ាតេនេះមានរហូតដល់ ៥០ លាននាក់។

រូបភាព:https://orange.japan-talk.com/images/jt/thumbnails/karate-japan-4389-1375.jpg

រូបភាព https://orange.japan-talk.com/images/jt/header/karate-japan-4389-1423.jpg

ប្រភព៖ Japan-Talk

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: