លោកយាយម្នាក់ទទួលបាននាម ជាលោកយាយដែលមានកម្លាំងខ្លាំងរបស់ជប៉ុន
ជើងឯកជាប់គ្នា ១៧លើកនៃការលើកទម្ងន់ (Bench Press) ពិភពលោក “លោកយាយកម្លាំងខ្លាំងលើពិភពលោក” ជានាមរបស់លោកយាយជប៉ុន Sawa Chiyomi មានអាយុ ៦៩ឆ្នាំ។
រូបភាព http://news.livedoor.com/article/detail/15310735/
គាត់បានចូលរួមជាមួយ Bench Press ពេលដែលអាយុលើសពី ៥០ឆ្នាំ។ ដោយពឹងលើដំបូន្មានរបស់គ្រូពេទ្យពេលដែលប្រាប់ថាទម្ងន់របស់គាត់នឹងមានគ្រោះថ្នាក់សម្រាប់សុខភាពទៅថ្ងៃក្រោយ។
ហេតុនេះគាត់បានទៅដល់បន្ទប់ហាត់ Kick Boxing Gym។ ហាត់នូវលំហាត់ជាច្រើនប្រភេទ គាត់ចាប់ផ្តើមមានការចាប់អារម្មណ៍ជាមួយ Powerlifting (ការលើកទម្ងន់)។ បន្តមកគាត់លើកបានទម្ងន់ ៥០គីឡូក្រាម អ្នកទាំងអស់គ្នាពិតជាមានភាពភ្ញាក់ផ្អើល។ ចាប់ពីពេលនោះមក គាត់ក៏បានចាប់ផ្តើមជាមួយការលើកទម្ងន់នេះ។
មានសំណួរមួយចំនួន បានសួរពីអាជីព Powerlifting ហើយគាត់បានឆ្លើយដូចខាងក្រោម៖
គាត់មើលឃើញភាពទាក់ទាញរបស់ Powerlifting នូវចំនុចណា?
ជាអារម្មណ៍ដែលទទួលបានអ្វីមួយ ទោះបីត្រឹមតែបន្តិចតែរាងកាយលើកបានវត្ថុធ្ងន់ ពេលនោះពិតជាមានអារម្មណ៍រីករាយណាស់។
តាំងពីពេលហាត់ Powerlifting ជីវិតរបស់លោកយាយបានផ្លាស់ប្តូរដូចម្ត៉េច?
បន្ទាប់ពីទទួលបានជ័យជំនះរង្វាន់ពិភពលោក ១០លើកជាប់ៗគ្នា ឥឡូវនេះខ្ញុំមានអារម្មណ៍ដូចជា “ការចំណាយកម្លាំងគឺពិតជាអាចធ្វើបានអ្វីគ្រប់យ៉ាង”
ឧបសគ្គពេលហាត់ Powerlifting ជាអ្វី?
ខ្ញុំចាប់ផ្តើម Powerlifting ព្រោះតែចង់សម្រកទម្ងន់ប៉ុន្តែផ្ទុយទៅវិញឥឡូវនេះខ្ញុំបែរជាធាត់ឡើង។
រូបភាព http://news.livedoor.com/article/detail/15310735/
ពីមុនខ្ញុំក៏ចូលចិត្តញ៉ាំសាច់ អោយតែឃើញសាច់ឆ្ងាញ់គឺត្រូវតែញ៉ាំទាល់តែបាន។ ប៉ុន្តែសម្រាប់អ្នកហាត់ Powerlifting មានការកំណត់ក្នុងការគ្រប់គ្រងទម្ងន់មួយចំនួន។ ដោយសារខ្ញុំប្រកួតក្នុងកម្រិតទម្ងន់ ៨៤គីឡូក្រាម អ្នកដែលមានទម្ងន់ចាប់ពី ៧២.០១-៨៤.០០គីឡូក្រាមអាចចូលរួមកម្រិតប្រកួតទម្ងន់នេះ។ ខ្ញុំធ្លាប់គិតពីទម្ងន់មិនចាញ់នរណាហើយចុងបញ្ចប់នៅពេលថ្លឹងគីឡូ ទម្ងន់របស់ខ្ញុំលើសដល់ទៅ ៧ គីឡូក្រាម។
រូបភាព http://news.livedoor.com/article/detail/15310735/
លោកយាយបានអោយដឹងបន្ថែម មួយសប្តាហ៍គ្រាន់តែចំណាយតែមួយថ្ងៃសម្រាប់ហាត់។ ប៉ុន្តែអ្វីដែលគាត់ទទួលបានគឺរីកចម្រើនជារៀងរាល់ថ្ងៃ។
រៀងរាល់ថ្ងៃគាត់ជាបុគ្គលិកការិយាល័យធ្វើការនៅក្រុមប្រឹក្សាក្រុង Hachioji (Tokyo)។ នៅពេលទំនេរគាត់បានចូលរួមសកម្មភាពស្ម័គ្រចិត្ត។ ជារៀងរាល់ថ្ងៃគាត់សម្រាក ៦ម៉ោង ហើយបន្ទាប់មកគឺធ្វើលំហាត់ប្រាណ។
រូបភាព http://news.livedoor.com/article/detail/15310735/
ពិតជាជីវិតដែលមានសុខភាពល្អ
រងចាំកំណត់ត្រាថ្មីត្រូវបានបង្កើតឡើងដោយលោកយាយ Sawa Chiyomi នាពេលខាងមុខ។
Kengo Abe