ការទន្ទឹងរង់ចាំបានមកដល់ហើយ កុំ​ភ្លេច​គាំទ្រ​ល្ងាច​នេះ​ U18 កម្ពុជា ប៉ះ​ U18 ជប៉ុន

​ក្រុម​បាល់ទាត់​ U18 កម្ពុជា នឹង​ធ្វើ​ការ​ប្រកួត​ជា​មួយ U18 Fukushima របស់​ជប៉ុន​​​​ល្ងាច​នេះ​ម៉ោង ៥ : ០០​ នាទី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដែល​ជា​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ក្នុង​ឱកាស​អបអរ​ខួប​​គម្រប់​ ៦៥​ឆ្នាំ​នៃ​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​។

​ការ​ប្រកួត​នេះ​មិន​មាន​លក់​សំបុត្រ​ឡើយ ដូច្នេះ​អ្នក​គាំទ្រ​​នៃ​ក្រុម​ទាំង​ពីរ​អាច​ចូល​រួម​ទស្សនា​បាន​ដោយ​សេរី។ ​ក្រោយ​ប្រកួត​នេះ​ ក្រុម​យុវជន​ U18 Fukushima ​នៃ​​ក្លឹប​ជប៉ុន​មួយ​នេះ នឹង​ធ្វើ​ការ​ប្រកួត​ដក​ស្រង់​បទ​ពិសោធ​ជា​មួយ​​ក្រុម​បាល់ទាត់​អាជីព​របស់​កម្ពុជា​វិសាខា នា​​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ​វេលា​ម៉ោង ៥ ល្ងាច​ដូច​គ្នា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ដដែល៕ ​​

ប្រភព: Sabay News

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: