U18 កម្ពុជា​ ប៉ះ​​យុវជន​ជប៉ុន​ចុង​ខែ​នេះ

​​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ នឹង​រៀប​ចំ​​ការ​ប្រកួត​មិត្ត​ភាព​អបអរ​ខួប​​លើក​ទី​៦៥ ​ឆ្នាំ​​នៃ​ទំនាក់​ទំនង​ការ​ទូត​ កម្ពុជា-ជប៉ុន​ ដោយ​ក្រុម U-18 កម្ពុជា ប៉ះ​ក្រុម​ U-18 Fukushima របស់​ជប៉ុន​​នា​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៨ នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​​វេលា​ម៉ោង ៥​:០០ ​ល្ងាច ដែល​ការ​ទស្សនា​គឺ​បើក​សេរី​ ពោល​គឺ​គ្មាន​ការ​លក់​សំបុត្រ​ឡើយ។

ក្រៅ​ពី​ការ​ប្រកួត​ខាង​លើ​នៅ​​មាន​ការ​ប្រកួត​មិត្ត​ភាព​មួយ​ប្រកួត​ទៀត​ ដែល​ជា​ការ​ប្រកួត​ក្នុង​ឱកាស​ដូច​គ្នា​ គឺ​ក្រុម​បាល់ទាត់​លីគ​​អាជីព​របស់​កម្ពុជា វិសាខា នឹង​ធ្វើ​ការ​ប្រកួត​ជា​មួយ​ក្រុម ​ U-18 Fukushima របស់​ជប៉ុន​ ​នេះ​ដដែល​។ ក្រុម​ទាំង​ពីរ​នេះ​នឹង​ធ្វើ​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​វេលា​ម៉ោង ៥ ល្ងាច ហើយ​មិន​មាន​លក់​សំបុត្រ​ដូច​គ្នា៕
ប្រភព: Sabay News
មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: