Ichiro – Ninja ទេវកថារបស់​កី​ឡា​បាល់​បោះនៅ​ប្រទេស​​ជប៉ុន និងទូ​ទាំង​ពិភព​លោក

ទោះ​បី​ជានៅ​ក្នុង​​ពិភព​លោក​​ទាំង​មូល​បាល់​ទាត់​គឺ​ជាកី​ឡា​ដែល​ត្រូវ​បានអោយ​ឈ្មោះ​ថា​ជា​កី​ឡា​ស្តេច​​ចំណែក​ឯ​​កី​ឡា​ស្តេចនៅ​ប្រទេស​ជប៉ុន​បែរ​ជា​កី​ឡា​បាល់​បោះ​។ កី​ឡា​បាល់​បោះ​មិន​ត្រឹម​តែ​ល្បី​នៅ​ ប្រទេស​ជប៉ុនទេ​ហើយ​ក៍​ល្បី​នៅ​ប្រទេសអាមេរិក​ដែរ។

នៅ​ប្រទេសអាមេរិក​សមាគមន៍​ជ្រើស​រើស​កី​ឡា​ករ​ដែល​ពូ​កែ​គ្រប់​កន្លែង​នៅ​លើ​ពិ​ភព​លោក ស្រដៀង​នឹង​វិធី​សាស្រ្ត​ដំ​ណើរ​ការ​នៃ​ការ ប្រកួត​បាល់​ទាត់​នៅ​អឺ​រ៉ុប។ នៅ​ប្រទេ​ស​ជប៉ុន​ចំ​នួន​កី​ឡា​ករ​មាន​តិច ​ជាងប៉ុន្តែ​តិច​មិន​មែន​មាន​ន័​យថា​គ្មាន​សមត្ថិភាព​នោះ​ទេ។ ក្នុង​ចំ​ណោម​កី​ឡា​ករ​ដែល​ពូ​កែ​នៅ​ប្រទេស​ជប៉ុន​មិន​អាច​រំលង​នូវ​ឈ្មោះ​របស់​កី​ឡាករ​ល្បី​ឈ្មោះគឺ ICHIRO។

រូប​ភាព ://https://grapee.jp/481102

ឈ្មោះ​ពេញ​របស់​ Ichiro គឺ (ភាសា​ជប៉ុន)​ Suzuki Ichiro ប៉ុន្តែ​ដោយ​សារ Suzuki ជា​ឈ្មោះ​ដែល​មាន​ច្រើន​នៅ​ប្រទេស​ជប៉ុន​ ដូច​នេះ​ទើប​គាត់​សម្រេច​យក​ឈ្មោះ Ichiro។

ដំ​បូង​បង្អស់​សូម​មើល​នូវ​អាវុធ​របស់​ ICHIRO – ល្បឿន​​រត់​យ៉ាង​ លឿន​។

នៅ​ក្នុង​ពាក់​កណ្តាល​ផ្លូវ​ដំ​បូង​ពួក​យើង​អាច​មាន​អារម្មណ៍​ពី​សមត្ថិភាពរត់​របស់ Ichiro តាម​រយៈ​លឿន​របស់​ជើង​។ ប៉ុន្តែពេល​ដែល​ រត់ដល់​ពាក់​កណ្តាល​ផ្លូវ​ដូច​ជា​មាន​អារម្មណ៍​ថា​កំ​ពុង​មើល​ការ​សម្តែង “ជ្រែក​ដី​” ពិត​ជា​អស្ចារ្យ​ណាស់។ នៅ​ក្នុង​រយៈពេល 6:30 អ្នក​អាច​មើល​ស្គាល់​ពី Ichiro កំពុង​តែ​ប្រកួត​ផ្លាស់​ប្តូរ​យុទ្ធ​សាស្រ្ត​ របស់​ Ninja ដែរឬទេ?

កម្លាំង​ប្រហារ​របស់​ Ichiro ក៍​ត្រូវ​បាន​ហៅ​ថា​ជា​ការ​អស្ចារ្យ​។

គ្រាន់​តែ​​ការ​ក្រវី​ខ្លួនបន្តិច​​គ្មាន​នរណា​ដឹង​ពី​បាល់​ត្រូវ​បាន​វាយ​ហោះ​យ៉ាង​ឆ្ងាយ​។

សមត្ថិភាព​ក្នុង​ការ​ការ​ពារ​ក៍​មាន​ច្រើន​ណាស់​ដែរ។

មិន​ត្រឹម​តែ​បា​ន​បង្ហាញ​ពី​សមត្ថិភាព​ទទួល​បាល់​ សមត្ថិភាព​នៃ​ ការ​វាយ​បាល់​ជាមួយ​នឹង​កម្លាំង​ខ្លាំ​ង និង​ភាគរយ​ត្រូវខ្ពស់របស់ ​Ichiro ក៍​ធ្វើ​អោយ​មនុស្ស​ជា​ច្រើន​ត្រូវ​កោត​សរសើរ។

​Ichiro បច្ចុប្បន្ន​កំ​ពុង​លេង​អោយ​ក្រុម​ កី​ឡា​ជប៉ុន​ក៍​ដូច​ជា​ក្លឹប​នៅ​ អាមេរិក​។ ក្នុង​ខណៈពេល​ក្រកួត​យ៉ាង​ជំនាញ​ Ichiro សម្រេច​បាន​ 4257 ការ​​វាយ​ចំ​បាល់ និង​ចូល​រួម​ 3563 ការ​ប្រ​កួត​នៅ​ពីរ​ប្រទេស​។ នេះ​គឺ​ជា​តួ​លេខ​ដែល​ជួយ​អោយ​ ​Ichiro អាច​មាន​ឈ្មោះក្នុង​​តារាង ​ឯកតកម្ម ​Guinness។

ក្រៅ​ពី​នេះ​ក្នុង​រដូវ​កាល​ប្រកួត​បាល់​នៅ​អាមេរិក​ ​Ichiro ម្នាក់​ឯង​បាន​សម្រេច​ 262 ការ​វាយ​ចំ​បាល់​ក្លាយ​ទៅ​ជា​ទេវកថានៃ​ បាល់បោះ​នៅ​អាមេរិក​ជាមួយ​នឹ​ង​លទ្ធផល​ដែល​គ្មាន​នរណា​អាច​ប្រាថ្នា​ដល់។

ក្នុង​ឆ្នាំ​ដំ​បូង​នៃ​អាជីព​របស់​គាត់ គាត់​បាន​​ចាប់​ផ្តើម​ជាមួយ​ប្រាក់​ ខែ​ទាប​នៅ​ក្នុង​ចំ​ណោម​កី​ឡា​ករ​បាល់​បោះ​ 4,300,000 យ៉េន​។ ប៉ុន្តែ​សូម​មើល​ទៅ​លើ​ប្រាក់​នោះ​កើន​ឡើងយ៉ាង​ណា​ផ្អែក​លើ​បទ​ពិសោធន៍​ និង​សមិទ្ធផល​របស់​កី​ឡាករ​ដែល​មាន​គេ​កោត​សរសើរ​ជា​ ច្រើន។

ឆ្នាំ​ទី១៖ 4,300,000 យ៉េន

ឆ្នាំ​ទី២៖ 8,000,000 យ៉េន

ឆ្នាំ​ទី៣៖ 80,000,000 យ៉េន

ឆ្នាំ​ទី៤៖ 160,000,000 យ៉េន

ឆ្នាំ​ទី៥៖ 260,000,000 យ៉េន

ឆ្នាំ​ទី៦៖ 430,000,000 យ៉េន

ឆ្នាំ​ទី៧៖ 500,000,000 យ៉េន

ឆ្នាំ​ទី៨៖ 530,000,0 យ៉េន

ឆ្នាំ​ទី៩៖ 566,000,000 យ៉េន

ឆ្នាំ​ទី១០៖ 370,000,000 យ៉េន

ឆ្នាំ​ទី១១៖ 1,250,000,000 យ៉េន

ឆ្នាំ​ទី១២៖ 1,250,000,000 យ៉េន

ឆ្នាំ​ទី១៣៖ 1,250,000,000 យ៉េន

ឆ្នាំ​ទី១៤៖ 1,800,000,000 យ៉េន

ឆ្នាំ​ទី១៥៖ 1,800,000,000 យ៉េន

ឆ្នាំ​ទី១៦៖ 1,800,000,000 យ៉េន

ឆ្នាំ​ទី១៧៖ 240,000,000 យ៉េន

ឆ្នាំ​ទី១៨៖ 240,000,000 យ៉េន

 

ឆ្នាំ​ទី១៩៖ 240,000,000 យ៉េន

ទោះ​ជា​ក្នុង​ពេល​ដែល ​Ichiro អាយុ ៤០​ឆ្នាំំ​ការ​កើន​ឡើងនៃ​ប្រាក់​ខែ​របស់ ​Ichiro បាន​ផ្អាក​វិញ​ប៉ុន្តែ​វា​នៅ​តែ​ជា​ប្រាក់​ខែ​ដែល​មា​ន​កី​ឡា​ករ​ជា​ច្រើន​ប្រាថ្នា​ចង់​បាន​។

ក្រៅ​ពី​ការ​ប្រកួត​យ៉ាង​ជំ​នាញ​គាត់​នូវ​ព្រម​ចេញ​មុខ​នៅ​តាម​កម្ម​វិធី​ទូរ​ទស្សន៍​ក៍​ដូច​ជា​ថត​ផ្សាយ​ពាណិជ្ជ​កម្ម​ហើយ​សកម្ម​ភាព​ទាំង​នេះ​ប្រាកដ​ណាស់​ក៍​នំ​មក​អោយ ​Ichiro នូវ​ចំ​ណូល​យ៉ាង​គួរ​សម​ផង​ដែរ។

​Ichiro ក៍​បញ្ចេញ​នូវ​ពាក្យ​សំដី​អោយ​មនុស្ស​ជា​ច្រើន​ចង​ចាំ​ ដោយ​សារ​តែ​ភាព​ឆ្លាត​វៃ​​ និងភាព​កំ​ប្លែង​របស់​គាត់។

នេះ​គឺ​ជា​ចម្លើយ​របស់​គាត់​នៅ​ពេល​ដែល​ត្រូវ​បាន​សួរ​ “អ្នក​មាន​អារម្មណ៍​ថា​ការ​ខិត​ខំ​ប្រឹង​របស់​អ្នក​ត្រូវ​បាន​តប​ស្នង​ដែរ​ឬទេ?”

មិន​ប្រាកដ​ជា​ត្រូវ​បាន​តប​ស្នង​ទេ។ និយាយ​អោយ​កាន់​តែ​ច្បាស់​ ខ្ញុំ​មិន​បាន​គិត​ថា​ខ្លួន​ឯង​បាន​ខិត​ខំ​ប្រឹង​ប្រែង​គ្រប់​គ្រាន់ទេ។ ប្រសិន​បើ​មិន​បន្ត​ឈាន​ទៅ​មុខ​អ្នក​ផ្សេង​នឹង​មើល​ឃើញ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ្នក​។ ប៉ុន្តែ​ខ្លួន​ខ្ញុំ​ផ្ទាល់​មិន​ដែល​អោយ​ខ្លួន​ឯង​ធ្លាក់​ក្នុង​ស្ថាន​ ភាព​ពេញ​ចិត្ត​ទៅ​នឹង​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​ទេ។ ហាក់​ដូច​ជា​ការ​គិត​បែប​នេះ​សម្រាប់​ខ្ញុំ​គឺ​ត្រូវ​បាន​តប​ស្នង​ហើយ​។

ដើម្បី​ឈាន​មក​ដល់​ថ្ងៃ​នេះ​សមត្ថិភាព​ដែល​មាន​ស្រាប់​មួយ​ផ្នែក​ដែលមិន​អាច​ខ្វះ​បាន​ប៉ុន្តែ​ដើម្បី​ធ្វើ​បាន​នូវ​អ្វី​ដែ​ល​អស្ចារ្យ​អ្នក​ណា​ក៍​ស្ងប់​ស្ងែង​ប្រាកដជា ​Ichiro បាន​ខិត​ខំ​ច្រើន​សម្រាប់​អាជីពក៍​ដូច​ជា​ ចំ​ណង់​ចំ​ណូល​ចិត្ត​របស់​ខ្លួន​។

ប្រាកដ​ណាស់មិន​មែន​អោយ​តែ​ខិត​ខំ​ប្រឹង​ប្រែ​ង​ 100%​ នឹង​ជោគ​ជ័យ​ប៉ុន្តែ​អ្វី​ដែល​អ្នក​ទទួល​បាន​ក្រោយ​ការ​ខំ​ប្រឹង​គឺ​ជា​ផ្ទាំង​ផ្គុំ​តូច​មួយ​បង្កើត​ជា​រូប​ភាព​នៃ​ភាព​ជោគ​ជ័យ​អនា​គត​របស់​អ្នក។

Kengo Abe

 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: