នៅប្រទេសជប៉ុនពេលនិយាយពីបាល់ទាត់គេហៅថា Football ឬ Soccer?
បច្ចុប្បន្ន World Cup ជាមួយនឹងដំណើរការស្មុគស្មាញពិបាក ទាយរបស់វាបានធ្វើអោយពិភពលោកទាំងមូលទន្ទឹងចាំមើល។ ក្នុងឳកាសនេះយើងអាចនិយាយអំពីបាល់បន្តិច។
ក្នុងភាសាអង់គ្លេស តើគេប្រើពាក្យអ្វីសំដៅលើបាល់ទាត់? នៅជប៉ុនគេមិនហៅថា Football នោះទេ ប៉ុន្តែប្រើពាក្យ Soccer ។ មិនត្រឹមតែប្រទេសជប៉ុនប៉ុណ្ណោះទេ សូម្បីតែប្រទេសអាមេរិក កាណាដា និងប្រទេសមួយចំនួនទៀតក៏ប្រើពាក្យដូចនេះដែរ។
ពាក្យទាំងពីរសុទ្ធតែជាអក្សរអង់គ្លេស ប៉ុន្តែហេតុអ្វីពេលខ្លះប្រើពាក្យនេះ ហើយពេលខ្លះប្រើពាក្យនោះ តើពាក្យណាទើបជាពាក្យដែលត្រឹមត្រូវ?
ដើម្បីស្វែងយល់ចូរយើងក្រឡេកមើលប្រវត្តិនៃកីឡា Football នេះ។
Football គឺជាកីឡាដែលមានប្រភពមកពីប្រទេសអង់គ្លេសនៅ ឆ្នាំ ១៨០០ ។ ជាមូលដ្ឋានរបៀបលេងមានច្រើន ដែលជារួមមិនសូវមានការផ្លាស់ប្តូរនោះទេ ទោះជាយ៉ាងណា របៀបលេងជាផ្លូវការត្រូវបានបង្កើតដោយនិស្សិតសាកលវិទ្យាល័យ Cambridge ក្នុងឆ្នាំ ១៨៤៨, ឆ្នាំ ១៨៦៣ សមាគម Football ត្រូវបានបង្កើតឡើង។
រូបភាព : http://matome.naver.jp/odai/2143219704867733001
ក្រោយមកកីឡា Football នេះត្រូវបានបែងចែកក្នុងនោះមាន Rugby Football ក្នុងឆ្នាំ ១៨៧១ ក្រោយក៏ត្រូវបានហៅថា Football ។
រូបភាព : http://www.express.co.uk/sport/rugby-union/914001/Six-Nations-2018-results-latest-scores-fixtures
ក្នុងឆ្នាំ ១៨០០ Football គឺជាកីឡាបាល់ទាត់ដែលអាចប្រើតែជើងដូចសព្វថ្ងៃប៉ុណ្ណោះ ស្ថិតក្រោមការគ្រប់គ្រងរបស់ Association football (សមាគមបាល់ទាត់)។ ឈ្មោះនេះបើសរសេរបង្រួមវិញអាចនឹងក្លាយទៅជា Assoccer នេះក៏ជាប្រភពនៃពាក្យ Soccer ផងដែរ។
ក្រោយមក Football មានប្រជាប្រិយភាពនៅសហរដ្ឋអាមេរិក។ មួយផ្នែកផ្សេងទៀតរបស់ Football គឺ Rugby Football ក៏ត្រូវបានរកឃើញក្នុងប្រទេសនេះ វិវត្តន៍ និងក្លាយទៅជាកីឡា American Football ដ៏ល្បីឈ្មោះ (American Football គឺជាល្បែងបាល់ទាត់បែបអាមេរិក) អាចប្រើដៃ និងមានរបៀបលេងខុសប្លែកពីកីឡាបាល់ទាត់ប្រពៃណី Soccer ។
រូបភាព : http://matome.naver.jp/odai/2143219704867733001
ដោយសារតែជប៉ុនកម្ចីពាក្យអង់គ្លេស – អាមេរិក ដូច្នេះហើយយើងខ្ញុំទម្លាប់នឹងពាក្យ Soccer ជាង Football ។
ទោះបីពាក្យមានភាពខុសគ្នាខ្លះ ប៉ូន្តែកីឡាមួណាក៏មានចំណុចល្អដោយឡែក។ សូមចូលរួមរដូវកាល World Cup សប្បាយរីករាយ និងសុវត្ថភាពណាអ្នកទាំងអស់គ្នា។
Abe Kengo