សកម្ម​ភាព​ប្រមូល​សំរាម​នៅ​កន្លែង​មើល​បាល់ World Cup 2018 ពិភព​លោក​ទាំង​មូល​កំពុង​តែ​រៀន​តាម​ប្រទេស​ជប៉ុន​

ពិ​ភព​លោក​កំពុង​តែ​បែរ​ទៅ​រក​បាល់​ទាត់​ដែល​ធំ​បំផុត​នៅ​លើ​សកល​លោក​ – World Cup។

ជាមួយ​នឹង​ Fan គាំទ្រ​បាល់​​ទាត់​ជប៉ុន ​ការ​ទាត់​បាល់​ដែល “បរាជ័យ” ជាមួយ​នឹង​ស្មារតី​ប្រកួត​ប្រជែង​ Fair – play នៃ​ក្រុម​ជម្រើស​ជាតិ​បាន​ធ្វើ​អោយ​ស្មារតី​របស់​ពួក​គេ​រំភើប​។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ខាង​ក្រៅ​ការ​ប្រកួត​កន្លង​ទៅ​ ពិ​ភព​លោក​បា​ន សរសើរ​ជន​ជាតិ​ជប៉ុន​ដោយ​សារ​សកម្ម​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ការ​ប្រកួត​របស់ប្រទេស​ជប៉ុន​ជួប​ជា​មួយ​ Colombia។ រើស​សំរាម​នៅ​លើ​កន្លែង​មើល​បាល់​មុន​ពេល​ចាក​ចេញ​ទៅ។

សកម្ម​ភាព​ល្អ​ “លក្ខណៈបែប​” ជប៉ុន​។ ដឹង​ពី​សារៈសំខាន់​នៃ​ សំរាម យក​សំរាម​ទៅ​ផ្ទះ​ ឬ​បែក​ចែក​សំ​រាម​ទៅ​តាម​ប្រភេទ​។ សុទ្ធ​តែជា​ច្បាប់​ទម្លាប់​ដែល​នរណា​រស់​នៅ​ប្រទេស​ជប៉ុន​ក៏​បាន​ដឹង​ដែរ។

​អ្នក​គាំ​ទ្រទាំង​អស់​ពួក​គេ​មិន​ត្រឹម​តែ​មក​គាំ​ទ្រ​ក្រុម​របស់​ខ្លួន​​​ ប៉ុន្តែ​នៅ​ស្មាគ​ចិត្ត​រៀប​ចំ​ប្រមូល​សំ​រាមដោយ​ថង់​សំរាម​យក​តាម​។ ថង់​សំរាម​ព័ណ៌ខៀវ​ដូច​ទៅ​នឹង​ព័ណ៌​អាវ​របស់​ Samurai ខៀវ​។

រូប​ភាព​ : http://brief-comment.com/blog/news/19710/

ទោះ​ជា​យ៉ាង​ណាក៏​មិន​បញ្ឈប់​នៅ​ទី​នេះ​នៅ​ថ្ងៃ ២៤ ខែ​មិថុនា​ កន្លង​ទៅ​បន្ទាប់​ពី​ការ​ប្រកួត​ស្មើ​ជាមួយ Senegal “អព្ភូត​ហេតុ​មួយ​” កើត​មាន​ឡើង​នៅ​ខាង​កន្លែង​អ្នក​មើល​បាល់​ទាត់។ អ្នក​គាំ​ទ្រ​ខាង Senegal ក៏​រួម​ជា​មួយ​ស្មារតី​នោះ​ហើយ​ចាប់​ផ្តើម​ប្រមូល​សំរាម​មុន ​ពេល​ចេញ​ទៅ។

រូប​ភាព : http://geeksokuhou.net/archives/57633.html

អ្នក​គាំ​ទ្រ​ខាង Senegal បាន​អោយ​ដឹង​ថា​៖

“ប្រាកដ​ណាស់​ពួក​ខ្ញុំ​មក​មិន​មែន​ដើម្បី​ប្រមូល​សំរាម​។ ទោះ​ជា​យ៉ាង​ណា​ពួក​យើង​ចង់​អោយ​ពិភព​លោក​ទាំង​មូល​ដឹង Senegal ក៏​ជា​ប្រទេស​ដែល​ល្អ​ហើយ​ប្រជាជន​ Senegal ក៏​ដូច​គ្នា”។

លើស​ពី​នេះ​ទៅ​ទៀត​ការ​រីករាល​ដាល​​ទៅ​ដល់​អ្នក​គាំ​ទ្រ​ផ្សេង​ទៀត។ ពួក​គេ​មក​តារាង​បាល់​ទាត់​ដើម្បី​គាំ​ទ្រ​អោយ​ជប៉ុ​ន និង​ចេះ​រើស​សំរាម​ដោយ​ខ្លួន​ឯងពេល​ត្រ​លប់​ទៅ​វិញ។

រូប​ភាព : http://brief.comment.com/blog/news/19710/

ស្មារតី​ដ៏​ល្អនេះ​កាន់​តែ​ប្រសើរ​បើរាល​ដាល​ទៅ​ដល់​អ្នក​ដ៏​ទៃ​មែនទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: