ក្រុមបាល់ទាត់នារីនៅប្រទេសជប៉ុនមានគ្រូបង្វឹកស្រីថ្មី
ស្តាយណាស់ក្នុងឆ្នាំនេះក្រុមបាល់ទាត់នារីនៃប្រទេសជប៉ុនមិន មានមុខនៅវគ្គផ្តាច់ព្រ័ត្របាល់ទាល់សម្រាប់នារី គឺ Olympic 2016 ប្រព្រឹត្តទៅនៅ Rio។ អាសីុមានតែពីរប្រទេសតំណាងចូលរួមនោះគឺ Asutralia និង ចិន។
គ្រូបង្វឹករបស់ក្រុមកីឡាករនារីនៃប្រទេសជប៉ុនគឺ Sasaki Norio បានបញ្ឈប់ការដឹកនាំក្រោយរយៈពេល ៨ឆ្នាំបង្វឹក។
ក្រុមបាល់ទាត់នៃប្រទេសជប៉ុនបានជ្រើសរើសអ្នកស្រី Takakura Asako ដើម្បីជំនួសធ្វើជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់វិញ។
អ្នកស្រី Takakura ធ្លាប់ជាអតីតកីឡាករម្នាក់ក្នុងការប្រកួតកីឡា បាល់ទាត់ស្រ្តី World Cup និង Olympic ឆ្នាំ ១៩៩៦ តំណាងអោយ ជប៉ុន។
បន្ទាប់ពីបញ្ឈប់ការទាត់បាល់ អ្នកស្រីបានក្លាយទៅជាប្រធានគ្រូ បង្វឹករបស់ក្រុមកីឡាករនារីក្រោម ១៧ឆ្នាំហើយលទ្ធផលបានឈ្នះតំ ណែងជើងឯកពិភពលោកជាមួយនិងក្រុមកីឡាករនេះ។
អ្នកស្រី Takakura តែងតែចង់ដឹកនាំក្រុមកីឡាកររបស់ប្រទេស ខ្លួនក្លាយទៅជាក្រុមដែលខ្លាំងជាងគេដោយគ្មានប្រទេសណាអាចនិងប្រៀបស្មើបានឡើយ។
សេចក្តីសង្ឃឹមរបស់អ្នកស្រីគឺជើងឯកក្នុងឳកាស World Cup ២០១៩ ខាងមុខនៅប្របារាំង។