តើ​កី​ឡា​ណា​ដែល​ត្រូវ​បាន​គេ​ចូល​ចិត្ត​ជាង​គេ​នៅ​ប្រ​ទេស​ជប៉ុន?

នៅ​ពេល​និយាយ​ដល់​កី​ឡា​នៅ​ប្រទេស​ជប៉ុន​តើ​អ្នក​នឹក​ឃើញ ដល់​អ្វី​មុន​គេបង្អស់?

ខ្ញុំ​គិត​ថា​បាល់​ទាត់ពីព្រោះ​បាល់​ទាត់​នៅ​ប្រទេស​ជប៉ុន​តែង​តែ​ឈ្នះជើង​ឯកនៅ​​អាសុី​។ បន្ទាប់​មក​គឺ Sumo​?​ Judo? Karate? Kendo?

ប្រទេស​ជប៉ុន​គឺ​ជា​ប្រ​ភព​របស់​កី​ឡា​ជា​ច្រើន​ដែល​ល្បី​ឈ្មោះ​នៅ​លើ​ពិភព​លោក​ប៉ុន្តែ​កី​ឡា​ដែល​ជន​ជាតិ​ជប៉ុន​ចូល​ចិត្ត​ជាង​គេ​បែរ​ជា ​មិន​មែនកី​ឡា​ដែល​ពួក​គេ​បាន​រក​ឃើញទេ។ កី​ឡា​ដែល​ជនជាតិ​ជប៉ុន​ ចូលចិត្ត​គឺ​កី​ឡា​ Baseball ​របស់​អង់គ្លេស។

ប្រជាជន​ជប៉ុន​មាន​ប្រហែល​ ១២០លាន​នាក់គឺ​មាន​ដល់​ ៧,៥​ លាន​នាក់​លេង​កី​ឡា​បេស្បាល។ តួ​លេខ​គឺ​​ច្រើន​ណាស់​មែន​ទេ?

ប្រ​សិន​បើ​គិតពី​តួ​លេខ​​អ្នកដែល​​តែង​តែ​មើល​កី​ឡា​បេស្បាល​នោះតួ​លេខ​អាច​និង​ច្រើន​ជាង​និងទៅ​ទៀត​ ចំនួន​មនុស្សទៅ​​មើល ការ​ប្រកួត​បេប្បាល​​ដែល​ជំនាញជារៀង​រាល់​ឆ្នាំ​មាន​ប្រ​ហែល ២៥ លាន​នាក់។

បរិ​យា​កាស​របស់​ការ​ប្រកួត​កី​ឡា​បេស្បាល​ពិត​ជា​អូអរនិងមាន​ មនុស្ស​ច្រើន​ខ្លាំង​ណាស់​។ ខ្ញុំ​និង​ធ្វើ​ការ​បក​ស្រាយ​ដោយ​ងាយ​ស្រួលយល់​អំ​ពី​ច្បាប់​លេង​ សម្រាប់​អ្នក​។ ក្រុម​នីមួយៗ​មាន​ ៩​នាក់ នៅ​ក្នុង​ការ​ប្រ​កួត​ ក្រុម​ទាំង​ពីរ​ប្តូរ​គ្នា​ក្រុម​មួយ​វាយកូន​បាល់​ ហើយ​ក្រុមមួយ​ទៀត​ការ​ពារ ។

ខាង​ក្រុម​ការ​ពារ​គឺ​ធ្វើ​ការ​បោះ​បាល់​ ហើយ​ខាង​ក្រុម​មួយ​ទៀត ​និងប្រើ​ដំបង​វាយ​កូន​បាល់​ដើម្បី​ទទួល​បាន​ពិន្ទុ។ ក្រុមទាំង​ពីរ​ផ្លាស់​ប្តូរ​គ្នា​លេង ៩ Set ប្រកួត​ដើម្បី​ទទួល​បាន​ពិន្ទុ។ ទោះ​បី​ជា​មិន​ទាន់​យល់​ច្បាស់​ដោយ​លម្អិត​ច្បាប់​លេង​ដូច​ម្តេច ​ប៉ុន្តែប្រ​សិន​បើ​បាន​​មើល​ការ​ប្រកួត​ដោយ​ផ្ទាល់នៅ​ទី​ឡាន​នោះ​ក៏ល្អ ណាស់​​ដែរ។

មាន​ ៣​ក្រុម​លេង​បេស្បាល​ល្បី​នៅ​ប្រ​ទេស​ជប៉ុន​ដែល​ខ្ញុំ​ចង់​ ណែនាំ​ដូច​ខាង​ក្រោម។

១. Yomiuri Giants

ក្រុម​លេង​កី​ឡា​នេះ​ស្នាក់​នៅ Tokyo ។

ក្រុម​នេះ​ល្បី​ឈ្មោះ​ថាមាន​ប្រាក់​ចំណូល​ច្រើន​លើស​លុប​ជាង ​ក្រុម​​ដ៏ទៃ​ទៀត។ ក្រៅ​ពី​ល្បី​ឈ្មោះ​ខាង​ប្រាក់ចំណូលហើយ​ពួក​គេ​ល្បី ខាង​ការ​លេង​បាល់​ដែរ។

ក្រុម​ណាដែល​អាច​ឈ្នះ​ក្រុម​នេះ​ប្រាកដ​ណាស់និង​ក្លាយ​ទៅ​ជា​ក្រុម​ដែល​ខ្លាំង​ជាង​គេ។

ប្រ​សិន​បើ​មិន​មាន​សមាជិក​ដែល​ពូកែ​ពិ​បាក​និង​លេង​ឈ្នះ​ក្រុម​នេះ​ណាស់

ទី​ឡាន​របស់​ Yomiuri Giants គឺ​ជា​កីឡាដ្ឋាន Tokyo Dome ដូច​នេះទោះ​បី​ជា​រដូវ​ក្តៅ​ក៏​អ្នក​អាច​និង​អង្គុយ​មើល​ដោយ​ស្រួល​បំផុត​នៃ​ការ​ប្រ​កួត។ ដោយ​សារ​តែ​មាន​ដំបូល និង​ម៉ា​សីុន​ត្រជាក់។

២. Hanshin Tigers

នេះ​គឺ​ជា​ក្រុម​កី​ឡា​ Baseball ​ដែលមាន​គេ​ចូល​ចិត្ត​ច្រើន​នៅ Kansai ហើយត្រូវ​បាន​ចាត់​ទុក​ថា​ជា​គូរ​ប្រ​ជែង​របស់​ក្រុម​ Yomiuri Giants ជា​ក្រុម​របស់​ Tokyo។

មិន​ត្រឹម​តែ​ល្បី​ឈ្មោះ​ខាង​លេង​ពូកែ​ប៉ុន្តែ​ក្រុម​អ្នក​គ្រាំ​ទ្រ​ក៏ពិត​ជា Fair play។ ពួក​គេ​មក​គ្រាំ​ទ្រ​ច្រើន​ណាស់ ហើយ​អូអរ​ថែម​ទៀត​។

មិន​ទាន់​បាន​មើល​ការ​ប្រកួត​ផង​គ្រាន់​តែ​មើល​ការ​គ្រាំ​ទ្រ​របស់​ អ្នក​មក​ទស្សនា​ក៏​មាន​អារម្មណ៍​ថា​ចូល​ចិត្ត​ណាស់​ហើយ​។ Osaka តែង​តែជា​កន្លែង​ល្បីឈ្មោះ​ជាង​គេ​នៅ​ប្រទេស​ជប៉ុន​ដោយ​សារ​មាន​ មនុស្ស​ជាច្រើន​ពិត​ជា​គួរ​អោយ​ចាប់​អារម្មណ៍។

៣. Chiba Lotte Marines

ក្រុម​នេះគឺ​នៅ​ខេត្ត​ Chiba

កម្រិត​អ្នក​គ្រាំ​របស់​ក្រុម​នេះ​ភាគ​ច្រើន​គឺ​យុវជន​ ហើយ​ការ​គ្រាំ​ទ្រ​ របស់​ពួក​គេ​ក៏​មាន​ភាព​ខ្លាំងក្លា​ផង​ដែរ។ មនុស្ស​ទាំង​អស់​អាច​នាំ​​គ្នា​រាំ​ ឬ​ក៏​ក្រវី​កន្សែងយ៉ាង​ស្មើ​គ្នា​ និង​ស្អាត​។

អ្នក​គ្រាំ​ទ្រ​របស់​ក្រុម​ផ្សេង​ទៀត​គឺភាគ​ច្រើន​សុទ្ធ​តែ​ជា​អ្នកដែល​ មាន​វ័យ​ចំ​នាស់​បន្តិច​ដូច​នេះ​មិន​អាច​និង​គ្រាំ​ទ្រ​ដូច​ជា​ក្រុម​នេះ​បាន​ឡើយ។

មើល​ការ​ប្រកួត​បេស្បាល​ផង​ និង​បែក​ញើស​ផង​នោះ​មាន​តែ​ Marines។ ប្រសិន​បើ​បាត់​បង់​ញើស​ច្រើន​អ្នក​អាច​ផឹក​ស្រាបៀរ​បាន​ណា។ លទ្ធផល​របស់​កី​ឡា​ Baseball ​គឺ​ស្រា​បៀរ។

មើល​ការ​ប្រកួត​កី​ឡា​បេស្បាល​ផង​ និង​ផឹក​ស្រាបៀរ​ផង​ក្នុង​រដូវ​ ក្តៅនេះ​គឺ​ជា​អារម្មណ៍​ដ៏​អស្ចារ្យ​បំផុត​ហើយ។ ហើយ​នារី​ដែល​លក់​ស្រា​បៀរ​នៅ​ទី​នេះ​ក៏​ស្រស់​ស្អាត​ និង​គួរអោយ​ស្រលាញ់​ណាស់។

ស្វែង​រក​នារី​ដែល​ស្រស់​ស្អាត​បន្ទាប់​មក​ទិញ​ស្រាបៀរ​របស់​នាង​ក៏​ជា​អារម្មណ៍​សប្បាយ​មួយ​ដែរ។ ពិត​ជា​អស្ចារ្យ​ណាស់​មែន​ទេ? ប្រ​សិន​បើ​អ្នក​មាន​ឳកាស​នោះគួរ តែ​ទៅ​មើល​ការ​ប្រ​កួត​កី​ឡា​បេស្បាល​ម្តង​ និង​អាច​ទទួល​បាន ​អារម្មណ៍ដ៏​អស្ចារ្យ​នេះជា​មិន​ខាន។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: