ការលេង Baseball និងអ្វីដែលគួរអោយចាប់អារម្មណ៍
សូមចូលរួមជាមួយនឹងខ្ញុំមើលការលេងកីឡា Baseball ដែលមានភាពចាប់ អារម្មណ៍ដ៏កម្រិតណា។
នៅប្រទេសជប៉ុន ប្រៀបជាមួយនិងបាល់ទាត់ ឬក៏ Sumo ដោយ Baseball ក៏ជាកីឡាមួយដែលមានភាគរយអ្នកចូលចិត្តច្រើន។
ការលេងបេស្បាលគឺជាកីឡាម្យ៉ាងដែលត្រូវបានចែកជាពីរក្រុម ដោយក្រុមនីមួយៗមានសមាជិក ៩នាក់ ហើយសមាជិកទាំងអស់និងធ្វើការ ប្រកួតដើប្បីទទួលបានពិន្ទុដោយការវាយចំបាល់ដែលបានបោះមក។
នេះជាកីឡាមួយដែលមានភាពពេញនិយមនៅប្រទេសកូរ៉េ Cuba អង់គ្លេស ប៉ុន្តែត្រូវតែមានទីលានរបស់វាទើបអាចនិងលេង Baseball ដូចនេះប្រភេទកីឡានេះហាក់ដូចជាមិនមាននៅប្រទេសកម្ពុជាឡើយ។
ប្រសិនបើមានឪកាសរស់នៅប្រទេសជប៉ុននោះអ្នកគួរតែចូល រួមមើលកីឡានេះម្តងសាកមើល។ ប៉ុន្តែដើម្បីលេងកីឡានេះពិតជាមានភាពលំបាកខ្លាំងណាស់។ សូមកុំបារម្មណ៍ពីព្រោះពួកយើងក៏មានវិធីជាច្រើនផ្សេងទៀត ដើប្បីចូលមើល Baseball បានផងដែរ។
១. កន្លែងបង្រៀនលេង Baseball
នៅទីនេះអ្នកនិងអាចលេង Baseball ដោយងាយស្រួលបំផុត។ ដោយសារនៅទីនេះមានម៉ាសីុនបោះបាល់ដោយខ្លួនឯងដូចនេះ អ្នកលេងគ្រាន់តែធ្វើការវាយបាល់តែប៉ុណ្ណោះ។
មិនត្រឹមតែជាការអនុវត្តប៉ុណ្ណោះទេប៉ុន្តែពេលដែលអ្នកវាយចំ កូនបាល់នោះពិតជាមានអារម្មណ៍អស្ចារ្យខ្លាំងណាស់។
២. មើលការប្រកួត Baseball
ច្បាប់នៃការលេងកីឡានេះពិតជាពិបាកណាស់ហេតុនេះហើយប្រសិនបើមិនអាចលេងនោះទេតែអ្នកអាចសាកល្បងអារម្មណ៍អង្គុយមើលបាន ធានាថាអារម្មណ៍និងមានភាពអស្ចារ្យណាស់។
នៅចុងខែមីនា រហូតដល់ដើមខែតុលា និងមាន១៤០ ការប្រកួត ចាប់ផ្តើមរវាង១២ ក្រុម។ ដូចនេះការប្រកួតនិងមានអ្នកគ្រាំទ្រច្រើន ខ្លាំងណាស់។
នៅក្នុងបាល់ទាត់កីឡាករនៃក្រុមនីមួយៗប្រកួតប្រជែងគ្នា ដណ្តើមបាល់និងតែងតែការពារ Goal របស់ក្រុមខ្លួន។
អ្នកគ្រាំទ្រតែងតែដឹងច្បាស់ពីកាលវិភាគនៃការប្រកួតរបស់ក្រុម នីមួយៗដូចនេះនិងមានករណីដែលគេនិងមើលហើយគ្រាំទ្រដល់ ក្រុមប្រកួតដែលពួកគេចូលចិត្ត។
ប្រៀបជាមួយកីឡាបេស្បាលទាំងអស់គ្នាអាចធ្វើការគ្រាំទ្រដល់ក្រុមនីមួយៗហើយថែមទាំងអាចមើលផងផឹកស្រាផង។ នៅពេលដែលមានការប្រកួតកីឡាបេស្បាលកើតឡើងគឺនៅ កន្លែងអ្នកទស្សនានិងមានអ្នកលក់ទឹកសម្រាប់ផឹក (ដូចជាស្រា បៀរ)។
នារីដែលគួរអោយស្រលាញ់ជាច្រើនលើកធុងបៀរដែលត្រជាក់យកទៅលក់ក្នុងបរិវេណអ្នកទស្សនា។
ទោះបីជាការលីធុងបៀរធ្ងន់មែនប៉ុន្តែនៅតែរត់ចុះរត់ឡើងកាំ ជណ្តើរដើម្បីលក់អស់នូវស្រាបៀរត្រជាក់អោយអ្នកមើលជាច្រើន។
ប្រសិនបើអ្នកឃើញថានារីទាំងអស់នោះគួរអោយអាណិតសូមជួយគ្នាធ្វើអោយស្រាលនូវធុងបៀរដែលនាងបានលីដោយវិធីមួយនោះគឺផឹកស្រាបៀរអោយបានច្រើននៅពេលមើលការប្រកួត។