គោលការណ៍រក្សាសម្ងាត់
សូមអរគុណចំពោះការមកកាន់គេហទំព័ររបស់យើង (និយាយដោយសង្ខេបហៅថាវេបសាយ “Website”) គោលការណ៍ រក្សាការសម្ងាត់នេះត្រូវបានប្រកាសជាផ្លូវការថាក្រុមហ៊ុន Distance Links (ដែលហៅកាត់ថា “ពួកយើង”) ប្រមូលផ្ទុក និងដំណើរការព័ត៌មានឬទិន្នន័យរបស់អ្នកតាមរយៈវេបសាយ។ នៅពេលដែលប្រើប្រាស់វេបសាយរបស់ពួកយើង អ្នកទទួលស្គាល់ថាអ្នកយល់ព្រមនឹងបទបញ្ជានិងលក្ខខណ្ឌក្នុងគោលការណ៍រក្សាសម្ងាត់របស់ពួកយើង។ សូមអានគោលការណ៍រក្សាការសម្ងាត់ខាងក្រោមដើម្បីយល់បន្ថែមពីការប្តេជ្ញាចិត្តដែលពួកយើងបានអនុវត្តក្នុងគោលបំណងគោរព និង ការពារសិទ្ធិរបស់អ្នកដែលចូលរួម។
១. ពួកយើងគោរព និងប្តេជ្ញារក្សាការសម្ងាត់រាល់ព័ត៌មានផ្ទាល់ខ្លួន ដែលអ្នកបានផ្តល់អោយពួកយើងតាមរយៈវេបសាយនេះ។ ពួកយើងប្តេជ្ញានិឹងខិតខំប្រឹងប្រែងអស់ពីកម្លាំង និងប្រើវិធានការណ៍សមស្រប ដើម្បីអោយព័ត៌មានដែលអ្នកបានផ្គត់ផ្គង់អោយពួកយើងក្នុងរយៈ ពេលប្រើប្រាស់វេបសាយនេះបានរក្សាសម្ងាត់ និងការពារពីការចូល ដោយគ្មានការអនុញ្ញាត។ ទោះយ៉ាងណាពួកយើងមិនធានារារាំរាល់ ការចូលដែលគ្មានការអនុញ្ញាត។ ក្នុងករណីចូលដោយគ្មានការ អនុញ្ញាតស្ថិតក្រៅរង្វង់ការគ្រប់គ្រងរបស់ពួកយើង ពួកយើងនិងមិន ទទួលខុសត្រូវក្រោមលក្ខខណ្ឌណានៃរាល់ការប្តឹង វិវាទឬការខូតខាតណាដែលបណ្តាលមកពីការចូលដោយគ្មានការអនុញ្ញាតនោះ។
២. ពួកយើងអាចប្រមូលព័ត៌មានពីអ្នក និងកុំព្យូទ័ររបស់អ្នករួមជាមួយ ការលម្អិតនៃ IP ព័ត៌មានផ្ទាល់ខ្លួនដែលអ្នកបានផ្គត់ផ្គង់អោយពួកយើងឬក៏អ្នកផ្ញើដល់វេបសាយឬព័ត៌មានដែលពួកយើងមានដោយ សារអ្នកឆ្លើយសារអីុម៉ែលបានផ្ញើពីពួកយើង។ ពួកយើងប្រើប្រាស់ព័ត៌ មាននេះដើម្បីធានាថាអ្នកអាចប្រើប្រាស់វេបសាយរបស់ពួកយើងតាមវិធីដែលមានប្រសិទ្ធិភាពបំផុត និងធានាថាអ្នកទទួលបានព័ត៌មាន ដែលទាក់ទង សេវាកម្មជំនួយប្រសិនបានសូមនូមពរ និងផ្តល់ព័ត៌មានពីរាល់ការផ្លាស់ប្តូរជាមួយនិងសេវាកម្មរបស់ពួកយើង។ ដោយសារគោលបំណងធ្វើអោយច្បាស់លាស់ ពួកយើងនិងមិនប្រមូលរាល់ ព័ត៌មានពីកាតឥណទានលេខអត្តសញ្ញាណប័ណ លេខសម្គាល់សៀវភៅគ្រួសារឬក៏រាល់ព័ត៌មានផ្សេងដែលអ្នកមិនបានផ្តល់អោយពួកយើង។
៣. ពួកយើងអាចផ្តល់រាល់ព័ត៌មានផ្ទាល់ខ្លួនដែលប្រមូលពីអ្នកទៅ អោយភាគីទីបីមានទំនាក់ទំនងក្នុងដំណាក់ការពួកយើងប្រតិបតិ្តការ រុករក បង្កើនកម្រិត ជួសជុល បន្ថែមនូវមុខងាររបស់វេបសាយ ដើម្បី ធានាថាអ្នកអាចប្រើវេបសាយ និងទំនាក់ទំនងជាមួយពួកយើងយ៉ាង ល្អប្រសើរបំផុត។ ពួកយើងនិងខិតខំប្រឹងប្រែងដើម្បីធានាថារាល់ភាគី ទីបីណាដែលបានរៀបរាប់ខាងលើមានទំនាក់ទំនងដល់ការប្រមូល និងដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងទទួលស្គាល់ និងយល់អំ ពីគោលការណ៍រក្សាការសម្ងាត់នេះ។ ក្រៅពីនេះពួកយើងត្រូវតែផ្តល់ រាល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់ភ្នាក់ងាររដ្ឋាភិបាលដែលមានសមត្ថកិច្ច ដោយសារគោលដៅសុវត្ថិភាព សន្តិសុខ និងគោលដៅផ្សេងទៀតទៅតាមវិសាលភាពដែលតម្រូវឬតាមច្បាប់។
៤. ពួកយើងបានប្រើប្រាស់ Cookies បច្ចេកវិទ្យាការផ្ទុកព័ត៌មានដូច កំណត់ហេតុប្រើប្រាស់លើកុំព្យូទ័ររបស់អ្នកចូលដើម្បីសម្របសម្រួលឳកាសប្រើប្រាស់គេហទំព័រងាយស្រួលជាង។ Cookies នឹងរក្សាទុក នូវពេលសកម្មភាពនេះសម្រាប់អ្នកចូលលើកក្រោយ។ ទោះយ៉ាង ណាក៏ដោយវិធីផ្លាស់ប្តូរការកំណត់នៅលើប្រព័ន្ធអិុនធឺណេត អ្នកអាចបិទ Cookies ឬក៏កំណត់ Cookies ធ្វើយ៉ាងណាបង្ហាញការប្រកាស អាសន្ននៅលើផ្ទាំងកុំព្យូទ័រមុនពេល Cookies ត្រូវបានផ្តល់អោយ។
៥. ពួកយើងអាចផ្តល់អោយអ្នកទៅតាមការចែករំលេកព័ត៌មានសង្គម ជាមួយនិងគេហទំព័រសង្គមដូចជា Facebook និង Twitter។ ប្រសិន បើអ្នកចែករំលេក ព័ត៌មានដែលអ្នកបង្ហាញប្រហែលជាបានប្រើប្រាស់ ដោយគេហទំព័រ ឬកម្មវិធីរបស់ភាគីទីបីនេះ សូមអានរាល់គោលការណ៍សិទ្ធិឯកជនរបស់ពួកគេដើម្បីដឹងបន្ថែមអំពីព័ត៌មាន។
៦. គោលការណ៍សិទ្ធិឯកជននឹងមិនអនុវត្តសម្រាប់រាល់គេហទំព័រ ផ្សេងត្រូវបានទំនាក់ទំនងពីវេបសាយនេះ។ ដើម្បីដឹងបន្ថែមអំពីព័ត៌មានពីដំណើរការរាល់ព័ត៌មានផ្ទាល់ខ្លួននៅលើគេហទំព័របានបើក ចេញពីទំនាក់ទំនងជាមួយនឹងវេបសាយនេះ។ សូមយោងទៅលើគោលការណ៍ព័ត៌មានផ្ទាល់ខ្លួនរបស់ទំព័រវេបនោះ។
៧. ពួកយើងមិនចង់ផ្ញើរអោយអ្នកអីុម៉ែលដែលមិនតម្រូវនោះទេ ហេតុនេះអ្នកអាចជ្រើសរើសមិនទទួលដោយការចុច “លុបចោល ការចុះឈ្មោះ” នូវរាល់អីុម៉ែលណាដែលអ្នកទទួលបានពីពួកយើង។
៨. ពួកយើងមានសិទ្ធិផ្លាស់ប្តូរបន្ថែមគោលការណ៍រក្សាការសម្ងាត់នេះគ្រប់ពេលវេលាដែលត្រូវការ។ តារាងរក្សាការសម្ងាត់នេះនឹងត្រូវបានប្រកាសលើវេបសាយរបស់ពួកយើង និងត្រូវបានគត់សម្ងាល់ថ្ងៃ ដែលអ្នកទទួលតារាងថ្មីបំផុត។