តម្លៃដី និងផ្ទះក្នុងប្រទេសជប៉ុនបង្ហាញសញ្ញាកើន សេដ្ឋកិច្ចកំពុងងើបឡើងវិញ
តម្លៃដី និងផ្ទះនៅប្រទេសជប៉ុនកើនឡើងជាមធ្យម ០,៦% ក្នុងឆ្នាំ ២០២២ ជាការកើនឡើងលើកដំបូងក្នុងរយៈពេលពីរឆ្នាំ ដែលជាសញ្ញាវិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ ១៩ កំពុងធ្លាក់ចុះ។
ទិន្នន័យនេះផ្អែកលើតម្លៃដីដែលត្រូវបានវាយតម្លៃជាផ្លូវការនៅថ្ងៃទី ១ ខែមករា បើតាមសេចក្តីប្រកាសរបស់ក្រសួងដែនដីជប៉ុននៅថ្ងៃទី ២២ ខែមីនា។
តម្លៃដីពាណិជ្ជកម្មកើនឡើងជាមធ្យម ០,៤% បន្ទាប់ពីបានធ្លាក់ចុះ ០,៨% កាលពីឆ្នាំមុន។
ទោះជាយ៉ាងណា តំបន់ពាណិជ្ជកម្មដែលពឹងផ្អែកលើភ្ញៀវទេសចរណ៍បរទេសមុនជំងឺកូវីដ ១៩ រាតត្បាតកំពុងធ្លាក់តម្លៃដី ដោយសារការបន្តរឹតបន្តឹងចូលប្រទេសជប៉ុន។
ឧទាហរណ៍សង្កាត់ Minami នៅ Osaka ជាតំបន់ដែលធ្លាប់តែមានភ្ញៀវទេសចរណ៍បរទេសដើរទិញឥវ៉ាន់ច្រើន កំពុងទទួលរងផលប៉ះពាល់ខ្វះខាតភ្ញៀវទេសចរណ៍បរទេស។
តម្លៃដីដែលធ្លាប់ជាភោជនីយដ្ឋានត្រីល្បី Zuboraya ត្រូវបានកំណត់តម្លៃ ៤,៩ លានយ៉េនក្នុងមួយម៉ែត្រការ៉េ ធ្លាក់ចុះ ១៥,៥% ហើយជាការធ្លាក់ចុះដ៏ធំបំផុតទី ២ នៃអចលនទ្រព្យពាណិជ្ជកម្មទូទាំងប្រទេសក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា។
ទីតាំងចំនួន ៨ កន្លែងនៅសង្កាត់ Minami ក្នុងចំណោមទីតាំងទាំង ១០ ក្នុងប្រទេសកត់សម្គាល់ធ្លាក់ចុះយ៉ាងខ្លាំង។
ផ្ទុយទៅវិញ តំបន់ Asakusa នៃទីក្រុងតូក្យូ ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមយូរមកហើយនោះ កំពុងស្តារឡើងវិញ។
តម្លៃដីអគារសម្រាប់អ្នកជួលនៅជិតស្ថានីយ៍រថភ្លើងក្រោមដី Asakusa ត្រូវបានវាយតម្លៃ ៤,៤៥ លានយ៉េនក្នុងមួយម៉ែត្រការ៉េ កើន ១,១% និងបញ្ច្រាសយ៉ាងខ្លាំងបើធៀបទៅនឹងការធ្លាក់ចុះ ១២% ក្នុងឆ្នាំ ២០២១ ។
ម្ចាស់ភោជនីយដ្ឋាន tempura ជិតច្រកទ្វារ Kaminarimon នៃប្រាសាទ Sensoji បានអោយដឹងថា ភ្ញៀវកំពុងត្រលប់មកវិញ ទោះបីជាមានចំនួនតិចតួច ក្នុងនោះមានមនុស្សជាច្រើនមកពីតំបន់ជិតខាង។
ហាងដែលធ្លាប់តែមានភ្ញៀវទេសចរណ៍ចូលចិត្តត្រូវខំប្រឹងបើកដំណើរការ។
តម្លៃដីខ្ពស់ត្រូវបានកត់សម្គាល់នៅហាង Yamano Music ជាតំបន់ផ្សារទំនើប Ginza ក្នុងរយៈពេល ១៦ ឆ្នាំជាប់គ្នា តម្លៃ ៥៣ លានយ៉េនក្នុងមួយម៉ែត្រការ៉េ។
លំនៅដ្ឋានកើនជាមធ្យម ០,៥% បើធៀបនឹងការធ្លាក់ចុះ ០,៤% ក្នុងឆ្នាំ ២០២១ ។
តម្លៃអចលនទ្រព្យលំនៅដ្ឋានត្រូវបានកត់សម្គាល់នៅទីក្រុងតូក្យូ និង ១៩ សង្កាត់ផ្សេងទៀត កើនបើធៀបទៅនឹង ៨ សង្កាត់ក្នុងឆ្នាំ ២០២១ ។
តម្រូវការអាផាតមិននៅតំបន់ក្បែរការិយាល័យធ្វើការនៅតែមានកម្រិតខ្ពស់។
ធ្វើការពីចម្ងាយក៏កំពុងជំរុញឱ្យមានតម្រូវផ្ទះនៅតំបន់ជាយក្រុង ឆ្ងាយទីប្រជាជុំជន រួមទាំងតំបន់តូក្យូផងដែរ។
តម្លៃអចលនទ្រព្យឧស្សាហកម្មកើន ២% ដែលជាកំណើនរយៈពេល ៦ ឆ្នាំជាប់ៗគ្នា ហើយជាការលោតផ្លោះដ៏ធំបំផុតតាំងពីពេលសេដ្ឋកិច្ចអតិផរណាឆ្នាំ ១៩៩២ ដួលរលំ។
កត្តាសំខាន់នៅពីក្រោយកំណើនទាំងនេះគឺជាការវិនិយោគសាងសង់កន្លែងចែកចាយ ដើម្បីបំពេញតម្រូវការទិញទំនិញអនឡាញកំពុងកើនឡើង។
Hana