បុរសជនជាតិវៀតណាមវាយប្រហារបុគ្គលិក NHK ដោយប្រើបំពង់ពន្លត់អគ្គិភ័យ

កាលពីថ្ងៃទី ១៧ ខែសីហាប៉ូលីសខេត្ត Aichi អ្នកហាត់បច្ចេកទេសជនជាតិវៀតណាមម្នាក់ (អាយុ ៣៤ ឆ្នាំ) នៅ Kita-ku ទីក្រុង Nagoya ចោទថាបានវាយប្រហារបុគ្គលិក NHK ដោយប្រើបំពង់ពន្លត់អគ្គិភ័យជា​មួយនឹង​មូល​ហេតុ​ថា “ខ្ញុំ​មិន​យល់ម្នាក់​នេះ​កំ​ពុង​និយាយអ្វី​”។

នៅម៉ោង ៥ ល្ងាចថ្ងៃទី ១៥ បុគ្គលិក NHK បានគោះទ្វារផ្ទះបុរសម្នាក់ស្រាប់​តែត្រូវ​ម្នាក់​នេះ​ប្រើ​បំពង់ពន្លត់អគ្គិភ័យវាយ​ប្រហារ​។ ព័ត៌មានអំពីការសន្ទនារវាងអ្នកទាំងពីរមិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

រូបភាព https://nhk受信料.net/nhk_vs_vietnamese/

មូលហេតុនៃ​រឿង​នេះ​ SoraNews បាន​អោយ​ដឹង​ជនជាតិជប៉ុនទម្លាប់នឹង​រឿង​បុគ្គលិក​ NHK មក​គោះទ្វារផ្ទះស្នើអោយ​ចុះហត្ថលេខាលើកិច្ចសន្យា​ទូរទស្សន៍ ហើយ​មិនស្តាប់​មូល​ហេតុ​បដិសេធឡើយ​។ បុគ្គលិក​មិន​ខ្វល់​ថាមាន​អ្នក​មើល​ NHK ឬគ្មានទូរទស្សន៍នោះ​ទេ ពួកគេ​មិន​ព្រម​ចាកចេញរហូតដល់អ្នកចុះហត្ថលេខាលើ​ឯកសារ។

ប្រជាជនជប៉ុន​​ទម្លាប់​នឹង​ការ​មក​សួរ​បែប​នេះហើយ​បដិសេធ​មិន​បើក​ទ្វារ​។ វីដេអូ​ខាង​ក្រោម​បង្ហាញ​អំពី​ករណី​​ស្រដៀង​នេះ។

ទោះជាយ៉ាងណាករណីបុរសក្នុងស្ថានភាពខាងលើជាជនបរទេស មិន​គួរ​ធ្វើ​បែប​នេះទេ​។ ប្រហែល​បុរស​ម្នាក់​នេះ​យល់​ថា​គាត់​កំ​ពុង​ត្រូវ​គេ​ទារ​ប្រាក់ ហើយ​វាយ​ប្រហារ​បុគ្គលិក​នោះ​ដើម្បី​ការ​ពារ​ខ្លួន​។

រូបភាព https://snjpn.net/archives/152019

ប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតឧប្បត្តិហេតុនេះ ប៉ុន្តែ​បណ្តាញ​អ្នក​លេង​អុីន​ធឺណែតបែរជា​គាំទ្រ​ជនសង្ស័យ។ ខាងក្រោម​នេះ​ជា​យោបល់​មួយ​ចំនួន៖

“ធ្វើបាន​ល្អ​ណាស់”

“គាត់​មិនមានកំហុសទេ គាត់ត្រូវគេ​បង្ខំអោយ​ចុះកិច្ចសន្យាដែលគាត់មិនយល់ទាល់តែសោះ”។

“ជ្រុលដៃ​បន្តិចប៉ុន្តែខ្ញុំ​យល់”

“ជាការពិតអ្នកមិនដឹងពីរបៀបដែលបុគ្គលិក​ NHK ធ្វើការទេ។ តើអ្នកនឹងដោះស្រាយយ៉ាងដូចម្តេចនៅពេលមានគេមកទារលុយរបស់អ្នក?”

“ទោះបីគាត់ចេះភាសាជប៉ុនបន្តិចបន្តួចក៏ដោយ ប៉ុន្តែ​ប្រហែលជាពិបាកសម្រាប់គាត់ក្នុងការយល់ពីអ្វីដែលបុគ្គលិក​កំពុងពន្យល់”។

“ទោះបី​មាន​ការ​គាំទ្រ​ពី​បណ្តាញ​អ្នក​លេង​អីុនធឺណែត ប៉ុន្តែការវាយប្រហារទៅលើអ្នកដទៃគឺជាអាកប្បកិរិយា​មិនត្រឹមត្រូវ ដូច្នេះនៅតែត្រូវរង់ចាំការសន្និដ្ឋានចុងក្រោយពីប៉ូលីស”។

ប្រភព Headlines.yahoo.co

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: