គ្រោះថ្នាក់​ធ្លាក់យន្ដហោះធ្ងន់​​បំ​ផុត​ក្នុងប្រវត្ដិសាស្ដ្រអាកាសចរណ៍ – ភរិយារបស់អ្នកបើកយន្តហោះសុំទោសឥតឈប់ឈរ

ទោះ​បីជា​ជិះ​យន្ត​ហោះលឿន និងងាយស្រួល ប៉ុន្តែក៏​មានបញ្ហាជាច្រើនកើត​ឡើង​ផង​ដែរ។

ថ្ងៃទី ១២ ខែ​សី​ហា​ ឆ្នាំ ១៩៨៥ ជើងហោះហើរលេខ JL 123 ចេញ​ដំ​ណើរ​ពី​ព្រលានយន្ត​ហោះ Narita នៃ Tokyo ធ្វើ​ដំ​ណើរ​ទៅ​ព្រលាន​យន្ត​ហោះ Osaka Itami ជួប​បញ្ហា​នៅ​ពាក់​កណ្តាល​ផ្លូវ​ធ្លាក់​ចុះ​ខេត្ត Gunma។

នៅ​ថ្ងៃនោះ​យន្ត​ហោះ​កម្រិត​ធំ Boeing B747​ ហើយ​មាន​ពិធី​បុណ្យ​ Obon បាន​ឈប់​សម្រាក​ប៉ុន្មាន​ថ្ងៃនៅជប៉ុន ដូច្នេះ​ចំនួន​ភ្ញៀវ​នៅ​លើ​យន្ត​ហោះ​មាន​ច្រើន​ សុរប​មាន ៥២៤ នាក់។

មាន​ចំនួន​ ៥២០ នៃចំនួនសរុបអ្នកដំណើរបានស្លាប់។ នេះគឺជាការធ្លាក់យន្ដហោះដ៏សាហាវ និងគួរអោយរន្ធត់បំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ពិភពលោក។

រូបភាព​យន្ត​ហោះ​ដែល​ធ្លាក់។

រូបភាព https://ja.wikipedia.org/wiki/日本航空123便墜落事故

យន្ដហោះមុន​នោះ​មានគ្រោះថ្នាក់នៅឯព្រលានយន្តហោះ Osaka Itami។

នៅម្តងពេល​ចុះចតនៅអាកាសយានដ្ឋាន ​កន្ទុយនៃយន្ត​ហោះប៉ះ​ផ្លូវ​ពេល​ចុះ​ចតហើយ​បណ្តាល​អោយ​មាន​គ្រោះ​ថ្នាក់​។ ការជួសជុលត្រូវបានប្រគល់អោយក្រុមហ៊ុនផលិតយន្តហោះ Boeing។ មូលហេតុនៃគ្រោះថ្នាក់នេះត្រូវបានគេសន្និដ្ឋានថាដោយ​សារ​ការ​ជួសជុល​មិនបានប្រយ័ត្នក្នុង​គ្រោះ​ថ្នាក់​មុន​។

បន្ទាប់ពីយន្ដហោះបានហោះចេញអស់រយៈពេល ១២ នាទីនៅ​កម្ពស់ ៧.២០០ ម៉ែត្របើប្រៀបទៅនឹងកម្រិតទឹកសមុទ្រ ទី​កន្លែង​ស្ថិត​នៅ​ជិតខេត្ត Kanagawa ស្រាប់តែមានស្ថានភាពអាសន្នកើតឡើង។ ភ្លាមៗ​នោះ​មាន​​សម្លេង​ផ្ទុះនៅ​ក្រោយកន្ទុយ​យន្ត​ហោះ​ មួយ​ផ្នែក​ត្រូវ​ខ្ទាតចេញ។ ធ្វើ​អោយ​ប្រព័ន្ធមួយចំនួន​ខូច។ ត្រូវគ្រប់គ្រងយន្តហោះ ប៉ុន្តែស្លាបយន្តហោះទាំងសងខាងធ្លាក់ក្នុង​ស្ថាន​ភាព​មិន​អាចគ្រប់​គ្រង​បាន។

ទោះយ៉ាងណាអាកាសយានិកនៃជើងហោះហើរនេះត្រូវបានបណ្តុះបណ្តាលសម្រាប់ស្ថានភាពគ្រោះថ្នាក់។ បន្ទាប់ពីឧប្បត្តិហេតុអ្នកបើកយន្តហោះនៅតែរក្សាយន្ដហោះអោយ​ធ្វើ​ដំ​ណើរ​រយៈពេល ៣០ នាទី​ទៀត នេះ​ក៏ជា​ករណី​កម្រ​នៅក្នុងគ្រោះថ្នាក់អាកាសចរណ៍។

អ្នកដំណើរនៅលើយន្តហោះពេលនោះអារម្មណ៍មិននឹង​នរ ពួកគេសរសេរពាក្យចុងក្រោយ។

រូបភាព https://twitter.com/hashtag/日航機墜落事故

រូបភាព​ខាង​លើ​ជា​សំ​បុត្រ​របស់​ស្រ្តី​ម្នាក់​ផ្ញើជូន​ម្តាយ​របស់​ខ្លួន។

អ្នក​ម៉ាក់ រឿង​ក្លាយ​ទៅជាបែប​នេះកូន​ក៏​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដែរ។

លាហើយ​អ្នក​ម៉ាក់

ចៅ​ត្រូវ​ពឹងទៅ​លើ​ម៉ាក់ហើយ

ឥឡូវម៉ោង ៦ កន្លះ​

យន្តហោះកំពុងហោះជុំវិញដើម្បីស្វែងរកកន្លែងចុះចតបន្ទាន់។

និយាយដោយស្មោះកូន​ពិតជាមានអំណរគុណណាស់ដែល​កូន​បានរស់នៅក្នុងជីវិតដែលសប្បាយរីករាយ

រូបភាព https://www.jiji.com/jc/d2?p=pcr00101-04582825&d=004soc

នេះជា​ពាក្យ​ផ្តាំរបស់​អ្នក​ដំ​ណើរភាគ​ច្រើន​នៅលើជើងហោះហើរនៅថ្ងៃនោះ ជួយ​ខ្ញុំ​ផង ខ្ញុំ​មិន​ចង់​ស្លាប់​ទេ។

ក្នុងស្ថានភាពយន្ដហោះញ័រខ្លាំង ពាក្យ​ផ្តាំ​ដែល​ត្រូវ​បាន​សរសេរពោរពេញ​ទៅ​ដោយ​ភាព​ភ័យ​ខ្លាច។

ក្រោយ​ពេល​គ្រោះ​ថ្នាក់​កើត​ឡើង ២០ នាទី យន្តហោះ​ដឹកជញ្ជូន​យោធាអាមេរិក និង​យន្ត​ហោះចម្បាំង F4 របស់​កង​កម្លាំង​ការពារជាតិ​ជប៉ុន​ឃើញមាន​ករណីផ្ទុះ​លើ​ភ្នំ។ ចំណាយពេលប្រហែល ៤៦ នាទីក្រុមជួយសង្គ្រោះរបស់កងកំលាំងការពារជាតិជប៉ុនបានប្រើឧទ្ធម្ភាគចក្រដើម្បីទៅ​ដល់​កន្លែងជួយសង្គ្រោះ។ ប៉ុន្តែដោយសារតែហេតុផលមួយចំនួនដែលកើតឡើងនៅពាក់កណ្តាលអធ្រាត្របេសកកម្ម​ជួយសង្គ្រោះមិនធ្វើ​បាន។ គេនិយាយថានៅលើយន្ដហោះរងគ្រោះមានទំនិញជាច្រើនផ្ទុកសារធាតុវិទ្យុសកម្ម ដោយខ្លាចការលេចធ្លាយវិទ្យុសកម្មចេញពីយន្តហោះការងារជួយសង្គ្រោះត្រូវបានបញ្ឈប់។

នេះគឺជារូបភាពដែលបានចុះផ្សាយក្នុងទស្សនាវដ្តីពេល​នោះ។

រូបភាព http://rapt-neo.com/?p=28186

ទោះយ៉ាងណាបញ្ហា​ចម្បង​នៃគ្រោះថ្នាក់គឺបណ្តាលមកពីបញ្ហាជួសជុលយន្តហោះលើក​មុន​ មាន​មនុស្សជាច្រើនបានហៅទូរស័ព្ទទៅផ្ទះអ្នកបើកយន្តហោះ។

មានការហៅទូរស័ព្ទជាច្រើននិយាយ​ថា ឃាតករសម្លាប់មនុស្ស ៥២០ នាក់។ សាក​មើល​ថា​តើ​ឯង​អាច​រស់​នៅ​លើ​លោក​នេះ​បាន​ទេ? ដោយ​ដឹង​ថា​ប្រពន្ធអ្នកបើកយន្តហោះបានឆ្លើយទូរស័ព្ទនីមួយៗដោយយកចិត្តទុក​ដាក់ រាល់ការស្តាប់​ទូរស័ព្ទគាត់តែងនិយាយថា៖

“ខ្ញុំ​ពិតជាសូម​ទោស”

គាត់​បាន​និយាយ​ជាមួយ​នឹង​ទឹក​ភ្នែក​។

នៅកន្លែងកើតហេតុមានសាកសពជាច្រើនដែលមើល​មិន​ស្គាល់ជន​រងគ្រោះ។ ក្នុង​ស្ថាន​ភាព​នោះធ្មេញរបស់អ្នកបើកយន្តហោះត្រូវបានរកឃើញដំបូងបំផុត។ ដូច្នេះ​ប្រពន្ធរបស់​អ្នក​បើក​យន្ត​ហោះបាន​និយាយ​ថា៖

“នៅមានជនរងគ្រោះជាច្រើនដែលមិនទាន់បញ្ជាក់អត្តសញ្ញាណ ខ្ញុំពិតជា​សោកស្តាយយ៉ាងខ្លាំងដែលអត្តសញ្ញាណប្តីរបស់ខ្ញុំត្រូវបានរកឃើញមុនគេ”។

មូលហេតុនៃគ្រោះថ្នាក់នេះគឺមិនមែនដោយសារកំហុសរបស់អ្នកបើកយន្តហោះ​ទេ ប៉ុន្តែការដែលថាភរិយាទទួ​លកំ​ហុស​ប្រហែល​មាន​តែនៅក្នុងសង្គមជប៉ុនទេ​។

កូនស្រីច្បងរបស់អ្នកបើកយន្តហោះឈ្មោះ Takahama Yoko បច្ចុប្បន្នកំពុងធ្វើការនៅក្រុមហ៊ុនអាកាសចរណ៍ JAL ជាកន្លែងដែល​ឪពុកជាទី​គោរពរបស់នាងធ្លាប់ធ្វើ​ការ។

រូបភាព https://blog.goo.ne.jp/mccreary/e/d454ec7ffa347d5afdefa4455a51021f

ក្រោយ​ពេលគ្រោះថ្នាក់បានកើតឡើងមិន​យូរ​ប៉ុន្មាន​ប្រអប់​ខ្មៅយន្តហោះត្រូវបានរកឃើញ។ ដោយ​សារ​ប្រអប់​ខ្មៅ Takahama Yoko ស្តាប់​ឮ​សម្លេងឪពុក​របស់​នាងចាប់​ពី​ពេលយន្ត​ហោះ​ជួប​គ្រោះ​ថ្នាក់រហូត​ដល់​បុក​ជ្រលង​ភ្នំ។ ទោះជាយ៉ាង​ណាឪពុករបស់​នាង​នៅតែខំប្រឹងជួយយន្ដហោះអោយចុះចតដោយសុវត្ថិភាព។ ចាប់តាំងពីពេលនោះមកនាងតែងគោរពឪពុក​ទោះបីសាធារណៈជននិយាយ​យ៉ាង​ណាក៏​ដោយ។

បច្ចុប្បន្ន​នាងកំពុងធ្វើការនៅក្នុងទីតាំងមួយដើម្បីបង្កើតជើងហោះហើរប្រកបដោយសុវត្ថិភាព ហើយធានាថាមិនមានឧប្បត្តិហេតុណាមួយ​ដូច​ខាង​លើ​កើត​ឡើងទៀត។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: