យុវជន​ជប៉ុនអាយុ ២៨ ឆ្នាំ​ស្លាប់​បន្ទាប់ពីគេងហាល​ថ្ងៃក្រោម​កម្តៅ ៩០ អង្សារ​ – ប្រជាជនជាច្រើននាក់ចូល​មន្ទីរពេទ្យដោយសារអាកាសធាតុ​ក្តៅ​

យុវជនជប៉ុនអាយុ ២៨ ឆ្នាំ រស់នៅក្នុងទីក្រុង Yatomi ខេត្ត Aichi បានស្លាប់​បន្ទាប់​ពី​គេង​ហាល​ក្តៅខាង​ក្រោយ​​ផ្ទះក្នុង​អាកាសធាតុ​អាក្រក់នៃរដូវក្តៅនៅប្រទេសជប៉ុន។

ម្តាយជនរងគ្រោះបាននិយាយថាគាត់មានទំលាប់ហាលថ្ងៃដើម្បី​ធ្វើ​អោយ​ស្បែក​មាន​ពណ៌​ខ្មៅ ទោះយ៉ាងណានៅថ្ងៃអង្គារ ទី ៣ ខែសី​ហា​ ពេល​ម្តាយ​ត្រលប់​មក​ផ្ទះ​វិញនៅ​វេលាម៉ោង ៣ៈ២០ នាទី​ល្ងាច ប្រទះឃើញកូនប្រុសដេកសន្លប់ស្តូកនៅលើកៅអីក្រោយសួនច្បារ។

នៅពេលបុគ្គលិក​មន្ទីរពេទ្យបាន​មកដល់ បុរសម្នាក់​នោះកំ​ពុង​ស្ថិត​ក្នុង​ស្ថាន​ភាពបេះ​ដូង​ឈប់​លោត។ ជន​រង​គ្រោះ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​បញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែការខិតខំសង្គ្រោះជីវិតរបស់វេជ្ជបណ្ឌិតសុទ្ធតែគ្មានប្រយោជន៍។ ស្ថានភាពរបស់ជនរងគ្រោះ​មិន​អាច​សង្គ្រោះ​បានទេ។

ជនរងគ្រោះបានស្លាប់ក្រោយ​រយៈពេល​ត្រឹម​តែ ៤០ នាទី។ វេជ្ជបណ្ឌិតសន្និដ្ឋានពីមូលហេតុនៃការស្លាប់ដោយ​សារកម្តៅ​ព្រះ​អាទិត្យ​។

រដូវ​ក្តៅ​នៅ​ប្រទេសជប៉ុនសីតុណ្ហភាពពេលថ្ងៃ​ប្រហែល ៣១ ដល់ ៤១ អង្សារសេ។ កំ​ឡុង​ពេល​មាន​គ្រោះ​ថ្នាក់ សីតុណ្ហាភាពនៅក្រុង Asai ប្រហែល ៣២ ដល់ ៣៣ អង្សារសេ។

បច្ចុប្បន្ន​មិន​ទាន់​កំ​ណត់​បាន​នៅឡើយថា​បុរសម្នាក់​នេះ​ហាល​ថ្ងៃយូរ​ប៉ុណ្ណា ទើប​ធ្លាក់​ក្នុង​ស្ថាន​ភាពបេះ​ដូង​ឈប់លោត​។ ជាមួយនឹង​កម្តៅ​ព្រះ​អាទិត្យ​ និង​សំណើមខ្ពស់នៃអាកាសធាតុក៏រួមចំណែកដល់គ្រោះ​ថ្នាក់​បណ្តាលអោយ​ស្លាប់ផងដែរ។ បង្កអោយ​មានជំងឺដាច់សរសៃឈាមក្នុង​ខួរក្បាល និងខ្វះ​ទឹក។

នៅថ្ងៃដដែលដូចជា​ជនរងគ្រោះខាងលើ មាន​មនុស្ស ៦៨ នាក់ផ្សេងទៀតនៅ​ខេត្ត Aichi ត្រូវ​បញ្ជូន​ចូល​មន្ទីរ​ពេទ្យ​ដោយ​សារអាកាសធាតុ​ក្តៅ​ពេក។

រូបភាព https://rainmakerofnews.com/9522.html

ចាប់ពី​ថ្ងៃទី ២៩​ ខែកក្ក​ដា រហូត​ដល់​ ថ្ងៃទី ៤ ខែសីហា​មាន​ប្រហែល ៥៧ ករណី​ស្លាប់ និង​ ១៨,០០០ ករណី ចូល​មន្ទីរ​ពេទ្យ​ដោយ​សារអាកាសធាតុ​ក្តៅ​ពេក ព័ត៌មានពីភ្នាក់ងារគ្រប់​គ្រង​គ្រោះធម្មជាតិ និង​អគ្គិភ័យជាតិ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: