បរិយាកាសធ្វើការថ្មីនៅក្នុងក្រុមហ៊ុនជប៉ុននាពេលបច្ចុប្បន្ន
តើអ្នកដឹងទេថាបរិយាកាសការងារបច្ចុប្បន្ននៅក្នុងប្រទេសជប៉ុនកំពុងមានការផ្លាស់ប្តូរច្រើន?
ពិតណាស់អ្វីៗទាំងអស់មិនផ្លាស់ប្តូរទាំងស្រុងទេ ប៉ុន្តែមានវិធីធ្វើការជាច្រើនពីមុនមិនដែលគិតថាអាចយកមកប្រើបានទេ។
សម្លៀកបំពាក់ធម្មតា
រូបភាព https://www.pasonacareer.jp/hatalabo/entry/2015/12/16/102350
កាលពីមុនពេលនិយាយពីបុគ្គលិកការិយាល័យ យើងនឹងគិតភ្លាមពីបុគ្គលិកពាក់អាវក្រសេ និងក្រវាត់កសមរម្យ។ ទោះយ៉ាងណាសម្លៀកបំពាក់ប្រចាំថ្ងៃកំពុងត្រូវបានទទួលយកបណ្តើរៗ។ ដូចជារូបភាពខាងលើការដែលមិនពាក់ក្រវាត់កលែងជាបញ្ហាធំទៀតហើយ។
អាស្រ័យលើក្រុមហ៊ុនខុសគ្នា កន្លែងខ្លះថែមទាំងអនុញ្ញាតអោយនិយោជិកពាក់ស្បែកជើងប៉ាតា និងពាក់អាវយឺតទៅធ្វើការទៀត។ ប៉ុន្តែទៅធ្វើការមិនមែនទៅដើរលេងទេ ដូច្នេះត្រូវមានដែនកំណត់ ឧទាហរណ៍ដូចជាខោខ្លីឬ Sandal ទៅសមុទ្រ។
Free Address – កន្លែងអង្គុយសេរី
រូបភាព https://www.qualitysoft.com/corporate/csr/work/
កាលពីមុនបុគ្គលិកនីមួយៗត្រូវបានកំណត់កន្លែងអង្គុយដាច់ដោយឡែក។ ទៅដល់ក្រុមហ៊ុនអង្គុយត្រូវកន្លែងរបស់ខ្លួន។ ប៉ុន្តែឥឡូវនេះនៅពេលដែលយើងនិយាយអំពី Free Address (អាចបកថាកន្លែងអង្គុយសេរី) និយាយអំពីទម្រង់ក្រុមហ៊ុនមិនកំណត់កន្លែងអង្គុយ។ ទម្រង់ក្រុមហ៊ុនបែបនេះកំពុងតែកើនឡើង។
ហេតុអ្វីទម្រង់ការងារបែបនេះត្រូវបានទទួលយកនៅក្នុងក្រុមហ៊ុនជប៉ុនសព្វថ្ងៃ តើអ្នកដឹងទេ?
ដើម្បីសន្សំកន្លែង ប្រសិនវាជាកន្លែងផ្ទាល់ខ្លួនរបស់អ្នក យើងមានទំនោរនឹងដាក់ឥវ៉ាន់នៅកន្លែងនោះមែនទេ? ហើយប្រសិនបើវាជាកន្លែងអង្គុយសេរី អ្នកនឹងមិនដាក់ឥវ៉ាន់ច្រើនកុំអោយចំណាយពេលរៀបចំ។ គ្មានកន្លែងដាក់សម្ភារៈ ដូច្នេះយើងនឹងកាត់បន្ថយបរិមាណប្រើក្រដាស ហើយការចំណាយទិញក្រដាសនឹងកាត់បន្ថយទៅតាមដែរ។ នៅពេលធ្វើតាមវិធីនេះទំហំកន្លែងអង្គុយរបស់បុគ្គលិកម្នាក់បានថយចុះពី ៤០%-៥០%។
ក្រៅពីនេះជារៀងរាល់ថ្ងៃយើងត្រូវរៀបចំកន្លែងធ្វើការមុនពេលទៅផ្ទះ ដូច្នេះបន្ទប់តែងរក្សាអនាម័យស្អាត។
ម្យ៉ាងទៀតមិនចាំបាច់អង្គុយនៅក្បែរមនុស្សតែម្នាក់រាល់ថ្ងៃ រាល់ថ្ងៃអង្គុយក្បែរមនុស្សម្នាក់នឹងជួយអ្នកពង្រីកទំនាក់ទំនងថ្មី នាំមកនូវអត្ថប្រយោជន៍កាន់តែប្រសើរសម្រាប់ជីវិត និងការងារ។
ទោះបីជាមានចំណុចល្អជាច្រើនដូចខាងលើ វិធីនេះមានចំណុចមិនល្អមួយគឺពិបាកគ្រប់គ្រងពេលវេលាធ្វើការ។ នៅក្រុមហ៊ុនដែលមានចំនួនបុគ្គលិកច្រើន ប្រសិនបើមិនអង្គុយតាមការកំណត់នឹងមិនដឹងថាបុគ្គលិកណាមិនទៅធ្វើការទេ ហើយអាចនឹងមានករណីគេចពីការងារ។
ជាការពិតណាស់នៅពេលដែលអ្នកគេចពីការងារត្រូវវាយតម្លៃមិនល្អ ដូច្នេះសមត្ថភាពគ្រប់គ្រងការងារដោយខ្លួនឯងរបស់បុគ្គលិកគឺជាភាពចាំបាច់ពេលអនុវត្តវិធីសាស្ត្រនេះ។
ពេលវេលាសេរី
រូបភាព https://tenshoku.mynavi.jp/knowhow/caripedia/65
ពេលវេលាធ្វើការនឹងត្រូវបានកំណត់ដោយខ្លួនអ្នក។ ប្រសិនបើអ្នកជាអ្នកក្រោកពីព្រលឹម អ្នកអាចទៅធ្វើការពីព្រឹក មិនចូលចិត្តជិះរថភ្លើងដែលមានមនុស្សច្រើន និងប្រជ្រៀតគ្នារាល់ព្រឹក អ្នកអាចទៅធ្វើការយឺតបន្តិចក៏បាន។ អ្នកអាចទៅធ្វើការនៅពេលរសៀល ហើយត្រលប់ទៅផ្ទះពាក់កណ្តាលអធ្រាត្រក៏មិនអីដែរ។
ប៉ុន្តែទោះបីជាពេលវេលាសេរីយ៉ាងណាក៏ដោយក៏ត្រូវតែកំណត់ពេលវេលាថេរហៅថា Core Time។ Core Time គឺជាពេលវេលាដែលយើងប្រមូលផ្តុំគ្នាដើម្បីបំពេញភារកិច្ចសំខាន់ៗឧទាហរណ៍ដូចជាប្រជុំ។
ធ្វើការពីចម្ងាយ
រូបភាព https://www.lifehacker.jp/2016/11/161123remote_work_howtoask.html
អ្នកអាចធ្វើការនៅផ្ទះ នៅហាងកាហ្វេ ឬសូម្បីតែអង្គុយនៅឆ្នេរសមុទ្រក៏អាចធ្វើការបានដែរ។ ប្រសិនបើក្រុមហ៊ុនមានកិច្ចប្រជុំ ទោះបីជាអ្នកនៅបរទេសក៏ដោយអ្នកនៅតែអាចចូលរួមតាមរយៈកុំព្យូទ័រ។ វិធីសាស្រ្តធ្វើការពីចម្ងាយល្អជាងកន្លែងអង្គុយសេរីនៅក្រុមហ៊ុន ដោយសារមិនចាំបាច់ជួលការិយាល័យសម្រាប់បុគ្គលិក ដូច្នេះការចំណាយប្រតិបត្តិការនឹងកាត់បន្ថយច្រើន ទន្ទឹមនឹងនេះនឹងជួយសន្សំសំចៃមួយផ្នែកនៃថ្លៃអគ្គិសនី និងទឹក។
ការងារពីចម្ងាយក៏ផ្តល់ភាពងាយស្រួលដល់បុគ្គលិកស្រីដែលមានកូនតូចផងដែរ។
ក្រុមហ៊ុនជប៉ុនឥឡូវនេះកំពុងព្យាយាមបង្កើតបរិយាកាសការងារប្រកបដោយផាសុកភាពសម្រាប់និយោជិករបស់ពួកគេ។ ទោះបីជាមិនគ្រប់គ្រងតឹងរឹង បុគ្គលិកម្នាក់ៗត្រូវខិតខំធ្វើការងារ។
តើអ្នកចូលចិត្តបរិយាកាសការងារបែបណា?
Kengo Abe