អ្នកគាំទ្រវាយប្រហារនារី Idol ម្នាក់រហូតដល់នាងដាក់ពាក្យបណ្តឹងរដ្ឋាភិបាល
ថ្មីៗនេះអតីតតារាចម្រៀង Pop ជប៉ុនបានផ្តឹងរដ្ឋាភិបាលក្នុងតំបន់ដោយសារតែមិនការពារនាងពីអ្នកគាំទ្រហួសហេតុ ៣ ឆ្នាំមុន។
Mayu Tomita មានអាយុ ២៣ ឆ្នាំបានដាក់បណ្តឹងផ្តឹងរដ្ឋាភិបាលទីក្រុង Tokyo ភ្នាក់ងារឃ្លាំមើលនៃនាយកដ្ឋានប៉ូលីសទីក្រុង Tokyo។
Tomita បានឆ្លើយតបការសម្ភាសនៃទំព័រ Asahi Shimbun “ខ្ញុំចង់អោយប៉ូលីសដឹងថាប្រសិនបើពួកគេមិនផ្តល់ចម្លើយសមរម្យ ទំនងជារឿងដដែលនេះនឹងកើតឡើងចំពោះខ្ញុំម្តងទៀត”។
ការវាយប្រហារតារាស្រីបានកើតឡើងកាលពីខែឧសភាឆ្នាំ ២០១៦ នៅកន្លែងប្រគុំតន្រ្តីមួយនៅជាយក្រុង Koganei ខាងលិច Tokyo កន្លែងដែលនាងគ្រោងនឹងសម្តែង។
ជនសង្ស័យ Tomohiro Iwazaki បានចាក់ Tomita ប្រហែល ៦០ កាំបិទនៅលើទ្រូង ក និងកន្លែងផ្សេងទៀតលើរាងកាយ។
ប៉ុន្មានខែមុនការប្រគុំតន្ត្រីប្រារព្ធធ្វើឡើង Iwazaki ត្រូវចោទប្រកាន់ថាផ្ញើទៅ Tomita កាដូជាច្រើនរួមមានសៀវភៅ និងនាឡិកាដៃ ប៉ុន្តែក្រោយមកនាងបានសងត្រលប់ទៅវិញ។
មានអារម្មណ៍ថាខឹងបុរសម្នាក់នេះបានផ្ញើអោយនាងជាង ៤០០ សំបុត្រគំរាមលើ Twitter។ ដោយភ័យខ្លាចតារាសម្តែងបានស្នើការចូលរួមពីប៉ូលីស។
Tomita បានទំនាក់ទំនងជាមួយប៉ូលីស ២ លើក ២ អាទិត្យ និង ២ ថ្ងៃមុនពេលមាន Concert ដែលនឹងប្រារព្ធធ្វើឡើងដើម្បីបង្ហាញអំពីកង្វល់របស់ខ្លួន នាងបានសង្កត់ធ្ងន់ថាខ្លួនត្រូវគេគំរាមកំហែង។ ប៉ុន្តែខាងប៉ូលីសបានបដិសេធដោយយល់ថាជនសង្ស័យគ្មានសកម្មភាពគ្រោះថ្នាក់ទេ។
យោងតាមសាក្សីក្រោយពេល Iwazaki ស្រែកថា “ឯងត្រូវស្លាប់” បានរត់មកហើយចាក់ជាច្រើនកាំបិទទៅលើ Tomita មេធាវីរបស់ជនសង្ស័យបានអោយដឹងបុរសគ្មានបំណងសម្លាប់នាងទេ។
បន្ទាប់ពីរឿងហេតុ Tomita ត្រូវព្យាបាលក្នុងបន្ទីរពេទ្យរយៈពេល ៤ ខែ ភ្នែកនៅខាងឆ្វេងរបស់នាងមើលមិនឃើញ លើសពីនេះនាងពិបាកក្នុងការដកដង្ហើម និងទទួលទានអាហារ។ ក្រៅពីរបួសមិនអាចច្រៀងបន្តបាន តារាស្រីត្រូវស្ត្រេសខ្លាំង។
“នៅពេលឃើញនរណាម្នាក់កាន់ប៊ិច សូម្បីតែមិត្តភក្តិឬគ្រូពេទ្យ ខ្ញុំនៅតែខ្លាចខ្លួនត្រូវគេចាក់”
Tomita បច្ចុប្បន្នសង្ឃឹមថាទទួលបានសំណង ៧៦ លានយេនពីរដ្ឋាភិបាល អ្នកគ្រប់គ្រងរបស់នាង និងជនល្មើស Iwazaki កំពុងជាប់គុក ១៤,៥ ឆ្នាំ។
ប្រភព Japantimes
Sacchan