ជនរងគ្រោះនៅរស់រានមានជីវិតក្នុង​អំពើ​ឃាតកម្មបាន​ផុស​លើ​បណ្តាញ​សង្គម​ប្រ​កាស​ថ្ងៃ​​ត្រលប់​​វិញ

ពីមុននៅប្រទេសជប៉ុនមាន​ព័ត៌មាននិយាយ​អំពីស្រី​ស្អាត​ម្នាក់ចាក់​ Crush របស់​ខ្លួន​របួស​ធ្ងន​់​ព្រោះតែ​ស្រឡាញ់ពេក​។

ពិតជា​សំ​ណាង​ជនរងគ្រោះក្នុង​ហេតុ​ការណ៍នេះ​ត្រូវ​គេ​ហៅ​ថា Phoenix Luna ជា Host ធ្វើ​ការ​នៅ​ក្ន​ុង​ Club មួយ​នៅ Shinjuku តំបន់ Kubukicho នៅរស់រានមានជីវិត និងជា​សះ​ស្បាយ​។

នៅ​ថ្ងៃទី ២៣ ខែឧសភា ម៉ោង ៤ ល្ងាច Yuka Takaoka អាយុ ២១ ឆ្នាំបាន​ចាក់ Phoenix Luna ដោយ​កាំ​បិត​ក្នុង​ផ្ទះ​បាយ​ ហើយ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​សម្លាប់​មនុស្ស​។ ជនល្មើស និង​ជនរងគ្រោះ​ទើប​តែ​សម្រេច​ចិត្ត​រស់​នៅ​ជាមួយ​គ្នាប៉ុន្មាន​ថ្ងៃ​មុន​កើត​រឿង​ហេតុ​នេះ។ ជន​ល្មើស​បាន​សារភាព​ថា​វិធី​ដែល​ល្អ​បំ​ផុតដើម្បី​អោយ​អ្នក​ទាំង​ពីរអាច​រស់​នៅ​ជាមួយ​គ្នា​ជារៀង​រហូត​គឺ​សម្លាប់​មនុស្ស​ខ្លួន​ស្រលាញ់បន្ទាប់​មក​ធ្វើ​អត្ត​ឃាត​។

រូបភាព TokyoReporter

ជន​ល្មើស Yuka Takaoka

ជនរងគ្រោះសន្លប់រយៈពេល​ ៥ ថ្ងៃ​ ទី​បំ​ផុត​បុរស​ម្នាក់​នេះ​បាន​ជា​សះ​ស្បាយ​ ហើយ​អាច​ត្រលប់​មក​ធ្វើ​ការ​វិញនៅ​ខែ​កក្កដា។

“គួរ​អោយ​សោក​ស្តាយ​ ប៉ុន្តែ​ខ្ញុំនៅ​​រស់​ហើយបាន​​ត្រលប់​មក​វិញ។ ថ្ងៃ​ស្អែក​ខ្ញុំ​នឹង​ទៅ​ធ្វើ​ការ​ធម្ម​តា​ ហើយ​រង់​ចាំ​ភ្ញៀវ​ដំ​បូង​របស់​ខ្លួន​”។

វិលត្រឡប់មកវិញបន្ទាប់ពីភាព​ភ័យ​ខ្លាច​ផ្លូវចិត្ត ប្រហែល​បុរស​ម្នាក់​នេះ​​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន ជា​ពិសេស​ការ​ងារ​របស់​បុរស​ម្នាក់​នេះត្រូវ​ជួប​មនុស្ស​ច្រើន​។ ប៉ុន្តែ​មិន​ត្រឹម​តែ​របួស​ជាសះ​ស្បាយ​ ស្មារតី​បុរស​ម្នាក់​នេះ​ក៏​ល្អ​ ហើយ​ត្រៀមដើម្បី​​ចាប់​ផ្តើម​ជីវិត​ថ្មីពេល​ប្រឈម​នឹង​សេចក្តី​ស្លាប់។ បុរស​ម្នាក់​នេះ​បាន​ប្តូរ​ឈ្មោះ​ហៅ​ក្រៅ​របស់​ខ្លួន​ថា Phoenix Luna សើម្បី​បង្ហាញ​​ការ​វិល​ត្រលប់​មក​វិញ​របស់​ខ្លួន។

ជាមួយនឹង​ស្មារតីរបស់​ជនរងគ្រោះ ខាង​ក្រោម​នេះ​ជា​អារម្មណ៍​របស់​អ្នក​លេង​អីុន​ធឺ​ណែត៖

“ពិត​ជា​សំ​ណាង​មុខ​បុរស​ម្នាក់​នេះ​មិន​ត្រូវ​គេ​ចាក់​”

“សំខាន់ជាងនេះថ្លើមរបស់គាត់ហាក់ដូចជាខ្លាំង​” (ទាក់​ទង​នឹង Tweet របស់​ម្ចាស់​ដើម)

“មើលទៅបុរស​ម្នាក់​នេះ​កំពុងស្នើអោយ​ចាក់​បន្ថែម​ដើម្បី​បាន​ឈ្មោះ​ថ្មី”

“តើមាន​នរណា​យល់​ថា​ដូច Yuzuru Hanyu ដែរឬទេ?”

“ប្រសិន​បើ​ជា​ខ្ញុំ​ផ្លាស់​ទៅ​រស់​នៅ​ជនបទ​ល្អ​ជាង”

ហាក់​ដូចជា profile របស់​បុរស​ម្នាក់​នេះ​ត្រូវ​បាន​អ្នក​លេង​អីុន​ធឺ​ណែត​ប្តូរដើម្បី​អោយ​សម​នឹង​ស្ថាន​ភាព​បច្ចុប្បន្ន​។

“ព្រោះ​តែ​បុរស Host ម្នាក់នេះនៅ Kabukicho នៅ​រស់​រាន​មាន​ជី​វិត​ពេល​ត្រូវ​ចាក់​សម្លាប់ ខ្ញុំ​នឹង​ផ្លាស់​ប្តូរ​ Profile របស់​បុរស​ម្នាក់​នេះ​បន្តិច​”។

កម្រិត​សង្ហា ២/៥ 

ភាពកំ​ប្លែង ៣/៥

ផឹក​ស្រា ១/៥ 

ជាសះ​ស្បាយ​ក្រោយ​ពេល​ត្រូវ​គេ​ចាក់ ៤/៥

ស្មារតី​ចង់​រស់រាន ១១/១១

ទោះ​បី​ជា​យ៉ាង​ណាក៏​ជូន​ពរ​បុរស​ម្នាក់​នេះ​សំ​ណាងនៅ​​រស់​រាន​មាន​ជី​វិត​ ហើយ​សង្ឃឹម​ថា​បុរស​ម្នាក់​នេះ​​មិន​ប្រឈម​នឹង​បញ្ហា​ដូចនេះ​នាពេល​អនាគតទៀត​ទេ។

ប្រភព Nextshark

Sacchan

មើលបន្ថែម: