រក​ឃើញ​សាក​សព​សិស្ស​ស្រី​ម្នាក់​ក្នុង​ទូ​ទឹក​កក​នៅ​ហាង​​មួយ

ឈុត​ឆាក​គួរ​អោយ​ខ្លាច​ដែល​អ្នក​គិត​ថា​មាន​តែ​នៅ​ក្នុង​រឿង Manga បាន​កើត​ឡើង​ក្នុង​ជីវិតពិត​បង្ក​ភាព​ភ័យ​រន្ធត់។​ 

ព្រឹក​ថ្ងៃទី ៧ ខែ​កក្ក​ដាត្រូវ​នឹង​ពិធី​បុណ្យ Qixi Festival ជប៉ុន សាក​សពសិស្ស​ស្រី​ជប៉ុន​ម្នាក់អាយុ ១៨ ឆ្នាំមាន​ឈ្មោះ Ibuki Kizu ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ទូ​ទឹកកក​នៅ​ហាង​លក់​ចំណី​ផ្អែម​ក្នុង​ស្រុក Arakawa, Tokyo។

ម្តាយ​របស់ Ibuki បាន​ជូន​​ដំ​ណឹង​ទៅ​ប៉ូលីស​ពី​ការ​បាត់​ខ្លួនរបស់​កូន​ស្រី​​ ពេល​មិន​អាចទំ​នាក់​ទំនង​ជាមួយ​ប្តី និង​កូន​ស្រីរបស់​ខ្លួន។ ទូ​ទឹក​កក​នៅ​កន្លែង​កើត​ហេតុ​មាន​កម្ពស់​ ៨៥ សង់ទី​ម៉ែត្រ​ ទទឹង​ ១,៤ ម៉ែត្រ។

យោង​តាម​ការ​សើុប​អង្កេតរបស់​ប៉ូលីស​​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​​ ឪពុក​របស់​ Ibuki អាចជា​ជនសង្ស័យ​បង្កហេតុ។ គាត់​ធ្លាប់​និយាយ​ថា “ខ្ញុំ​នឹង​កាប់​កូន​ស្រី បន្ទាប់​មក​ធ្វើ​អត្ត​ឃាត”។ មិន​ទាន់​មាន​នរណា​ម្នាក់​អាច​ទំនាក់​ទំនង​ជាមួយ​ជនសង្ស័យ​នៅ​ឡើយ​ក្រោយ​ពេល​រក​ឃើញ​សាក​សព​ ចំណែក​​ខាង​ប៉ូលីស​កំ​ពុង​ព្យាយាម​ស្វែង​រក និង​​សើុប​អង្កេតតម្រុយផ្សេងៗទៀត។

រូបភាព sawasaura

នៅ​លើ​ផ្លូវ​មាន​រឿង​ហេតុ​កើត​ឡើង​ ហាងលក់​​ទំនិញ និង​ភោជនីយដ្ឋាន​សុទ្ធ​តែ​បិទ​ទ្វាហើយ​ដាក់​ផ្លាក​ថា “បិទទ្វា​បណ្តោះអាសន្នដោយសារករណីមួយ​ចំនួន”។

តាមអ្នកជិតខាងរបស់​ក្រុមគ្រួសារ ជនសង្ស័យគឺជាបុរសចាស់​ធម្មតា​ម្នាក់ ដូច្នេះ​ភាគ​ច្រើន​អ្នក​ទាំង​អស់​​ភ្ញាក់​ផ្អើល​ពេល​ទទួល​បាន​ព័ត៌​មាន​ខាង​លើ។

រូបភាព 本日の解説クラブ

សម្តី​របស់​អ្នក​ជិត​ខាង “ខ្ញុំ​តែង​ដើរ​ឆ្លង​កាត់​ហាង​នេះ មាន​បុរស​ម្នាក់​ឈរ​លក់​ទំនិញ​​។ ខ្ញុំ​ពិតជា​ភ្ញាក់​ផ្អើលពេល​អាន​ព័ត៌​មាន​។ ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​មាន​កូន​ស្រី ហើយ​នេះ​ជា​ផ្លូវ​ដែល​ពួក​យើងដើរជារៀង​រាល់​ថ្ងៃ។ អារម្មណ៍​នៅ​ពេល​នេះ​ពិត​ជា​ស្មុគ​ស្មាញ​ណាស់​​​”។

“ហាងនេះបើកអាជីវកម្មយូរ​មក​ហើយ ធ្វើ​ការមិន​អន់​ទេ។ ប្រជាជន​នៅ​ផ្លូវ​នេះក៏​មិន​សូវ​ចាប់​អារម្មណ៍ចំពោះថៅកែដែរ គ្រាន់​តែ​មាន​អារម្មណ៍​ថា​គាត់​ក៏​ល្អ​។ ​ខ្ញុំ​មិន​ធ្លាប់ឃើញ​កូន​ស្រីរបស់​គាត់​​តាម​ផ្លូវ​នេះ​ទេ​​​ ហេតុអ្វីបានជាអាចរកឃើញសាកសពនៅក្នុងទូទឹកកកបាន​។ អារម្មណ៍​ពេល​នេះ​របស់​ខ្ញុំ​ពិ​តជា​មិន​យល់​”។

ការធ្វើឃាតបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។ សង្ឃឹមថាប៉ូលីសអាច​រកឃើញជនសង្ស័យ​ឆាប់ៗដើម្បីផ្តល់​យុត្តិធម៌អោយ Ibuki Kizu និង​ម្តាយ​របស់​នាង។

ប្រភព NHK 

Sacchan 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: