ប៉ូលីសជប៉ុនស្រែកខ្លាំងដាក់បុរសម្នាក់ធ្វើអោយមានមតិរិះគន់ជាច្រើន
Ga Shibuya ជាស្ថានីយ៍មួយដែលមមាញឹកបំផុតនៅ Tokyo។ ជាផ្លូវធំដែលមានអ្នកដំណើរជាង ២៥០០ នាក់ដើរឆ្លងកាត់ជារៀងរាល់ថ្ងៃ។ ដោយសារតែនេះជាកន្លែងមមាញឹកបានជាមិនសូវមានបញ្ហាច្រើនកើតឡើងនៅពេលថ្ងៃ ប៉ុន្តែក្នុងថ្ងៃមួយគេឮសម្លេងស្រែកខ្លាំងៗ។
ក្នុងនោះមានប៉ូលីសម្នាក់កំពុងតែស្រែកខ្លាំង។
てめぇ、何したのかわかってんのか!!!
អាមួយនេះ តើឯងដឹងថាឯងកំពុងធ្វើអ្វីទេ!!!
រូបភាព https://grapee.jp/692271
“សូមកុំខឹង”
ប៉ូលីសម្នាក់ដើរជាមួយបានដាស់តឿន ប៉ុន្តែប៉ូលីសម្នាក់នេះមិនស្តាប់នៅតែបន្តចាប់ដៃបុរសទល់មុខ។
ហេតុអ្វីបានជាគាត់ធ្វើដូច្នេះ? តើបុរសដែលគាត់ចាប់ដៃបានធ្វើអ្វីខុស?
មូលហេតុគឺដោយសារតែបុរសនេះមិនគួរសមចំពោះស្ត្រីម្នាក់។ សំខាន់ស្រ្តីកំពុងមានផ្ទៃពោះ ហើយអ្នកទាំងពីរមិនស្គាល់គ្នាសោះ។
មានមតិជាច្រើនយល់ថាក្នុងនាមជាប៉ូលីសត្រូវប្រុងប្រយ័ត្នគ្រប់ស្ថានភាព អាកប្បកិរិយារបស់ប៉ូលីសហួសហេតុ ត្រូវរក្សាស្មារតី។ ប៉ុន្តែមួយចំនួនទៀតសរសើរចំពោះស្មារតីរបស់ប៉ូលីស។
ថ្មីៗនេះមានព័ត៌មានមិនល្អចំពោះក្រុមប៉ូលីសជប៉ុនត្រូវគេផ្សព្វផ្សាយ។ មនុស្សជាច្រើនសង្ស័យថាកម្លាំងប៉ូលីសអាចការពារសន្តិសុខសង្គមទេ។ ទោះបីជាយ៉ាងណាអ្វីដែលប៉ូលីសបានធ្វើបង្ហាញថាប៉ូលីសជប៉ុនមិនមែននៅទំនេរឡើយ។
ចំណែកស្រ្តីមានផ្ទៃពោះ សង្ឃឹមថាទារក និងម្តាយមានភាពសុខភាពល្អ។
Kengo Abe