ភ្លៀងធ្លាក់ខ្លាំងនៅ Kyushu បាក់​ស្រុត​ដី​កប់​មនុស្ស​ម្នាក់​ និង​មនុស្សជាជ្រើន​ផ្សេង​ទៀត​បាត់​ខ្លួន

ប៉ុន្មាន​ថ្ងៃកន្លង​មក​នៅតាមបណ្តាខេត្តក្រុងក្នុងតំបន់ Kyushu មាន​ភ្លៀងធ្លាក់​ខ្លាំង​ជាបន្ត​បន្ទាប់។ នាយកដ្ឋានឧតុនិយមបានចេញសេចក្តី​ប្រកាសកម្រិត ៤ អំពី​ទឹកជំនន់ និងការបាក់ស្រុត​ដី។ ទន្ទឹមនឹងនេះអាជ្ញាធរខេត្តបានជួយជម្លៀសប្រជាជន​ទៅតំបន់មាន​សុវត្ថិ​ភាព​។

នៅ​វេលាម៉ោង ៦ៈ៤០ ថ្ងៃទី ៤ ខែកក្កដា (ម៉ោងក្នុងតំបន់) នៅក្នុងភូមិ Oosumi ទី​ក្រុង​ Soo ខេត្ត Kagoshima ក្រុមជួយសង្គ្រោះបានទទួលដំណឹងមាន​មនុស្សម្នាក់ត្រូវកប់ក្រោមដីដែល​បាក់ស្រុត​ដោយសារតែភ្លៀងធ្លាក់ខ្លាំង។ ប៉ូលីស​បាន​អោយ​ដឹង​ជនរងគ្រោះត្រូវបានកំណត់អត្តសញ្ញាណថាជាស្ត្រីវ័យចំណាស់ម្នាក់រស់​នៅ​ម្នាក់​ឯង​។ អាជ្ញាធរមិនអាចទំនាក់​ទំនង​នឹង​គាត់​បានហើយសង្ស័យថាគាត់​ត្រូវ​កប់​ក្រោ​មដី។ ពី​ព្រោះ​មុន​នោះក្នុង​តំ​បន់​ផ្ទះ​របស់​ជនរង​គ្រោះមាន​បាក់​ស្រុត​ដី។

រូបភាព 産経ニュース

ក្រុមជួយសង្គ្រោះ និងអាជ្ញាធរកំពុងធ្វើការស្វែងរកជនរងគ្រោះនៅក្នុងហេតុការណ៍នេះ។

បច្ចុប្បន្ន​មាន​ខេត្ត ៣ គឺ Kagoshima, Kumamoto និង Miyazaki កំពុងរងការខូចខាតជាច្រើនដែល​បណ្តា​ល​មក​ពីទឹកជំនន់។ យោងតាមការព្យាករណ៍របស់​នាយកដ្ឋានឧតុនិយមក្នុងថ្ងៃទី ៤ ខែ​កក្កដាភ្ញៀងនៅតាមខេត្តតំ​បន់​​ Kyushu នឹងបន្ថយ ប៉ុន្តែ​នៅ​តែ​អាច​កើត​​មាន​ការ​បាក់​ស្រុត​ដី។ ក្នុងពេលតែមួយតំបន់ Kanto ព្យាករណ៍​នឹង​មាន​ភ្ញៀង​ធ្លាក់​ខ្លាំងនៅពេលល្ងាចយប់នេះ។

អ្នក​ដែល​កំ​ពុង​រស់​នៅ Tokyo និងបណ្តាខេត្តជិតខាងត្រូវ​ប្រុងប្រយ័ត្ន និង​តាម​ដាន​ការ​ព្យាករណ៍អាកាសធាតុអោយ​បាន​​ញឹក​ញាប់។

ប្រភព https://www.asahi.com/articles/ASM742R8CM74TLTB007.html

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: