ដំណោះស្រាយចំពោះបញ្ហាកាកសំណល់នៅអាស៊ីអាគ្នេយ៍របស់ជប៉ុននឹងត្រូវប្រកាសក្នុងកិច្ចប្រជុំកំពូល G20 នៅ Osaka
រដ្ឋាភិបាលជប៉ុនកាលពីពេលថ្មីៗនេះបានចាប់ផ្តើមផែនការជួយប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍គ្រប់គ្រងបញ្ហាការបំពុលនៃសំរាមតាមរយៈការបង្វែរសំរាមទៅជាថាមពល។
តាមរយៈ Nikkei Asian Review រដ្ឋាភិបាលជប៉ុនកំពុងបង្កើតភាពជាដៃគូសាធារណៈ និងឯកជនដើម្បីពង្រឹងការបង្កើតរោងចក្រទៅកាន់តំបន់ទាំងនេះ។ ដៃគូទាំងនេះរួមមានការិយាល័យទីក្រុង Osaka និងទីក្រុងផ្សេងទៀត Hitachi Zosen និង JFE Engineering នឹងផ្តល់សម្រាប់អ្នកទិញនូវដំណោះស្រាយកាត់បន្ថយកាកសំណល់ ការប្រមូល ការបែងចែក និងកែច្នៃឡើងវិញ។
ប្រទេសជប៉ុនបានទុកចំណាយចំនួន ២ ពាន់លានយេន (១៨,៤ លានដុល្លា) ពីថវិកាសារពើពន្ធ ២០១៩ របស់ខ្លួនដើម្បីជួយដល់ការរើសភូមិសាស្រ្ត និងសកម្មភាពដេញថ្លៃផ្សេងទៀត ក្រៅពីនេះប្រាក់ក៏ត្រូវប្រើដើម្បីឧបត្ថម្ភពាក់កណ្តាលការចំណាយដំបូងតាមរយៈយន្តការឥណទាន។
យន្តការនេះនឹងជួយជំរុញកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងប្រទេសដែលទទួលយក ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងចែករំលែកឥណទានសម្រាប់ការបំភាយឧស្ម័ន។
បណ្តាប្រទេសអាស៊ីអាគ្នេយ៍ជប៉ុនគ្រោងនឹងជួយប្រទេសវៀតណាម Indonesia និង Philippines។
នៅក្នុងរបាយការណ៍វៀតណាមកំពុងប្រឈមនឹងបញ្ហាការបំពុលទឹកក្រោមដីធ្ងន់ធ្ងរដោយសារកាកសំណល់ ចំណែកកាកសំណល់ប្លាស្ទិច និងសារធាតុពុលរបស់ Indonesia ហូរចូលសមុទ្រ។ ចំពោះ Philippines ប្រទេសនេះកំពុងរងគ្រោះអគ្គីភ័យ និងបញ្ហាសង្គមផ្សេងៗនៅពេលដែលកាកសំណល់កំពុងកើនឡើងដោយសារខ្វះកន្លែងចាក់សំរាម។
ដើម្បីដោះស្រាយបញ្ហានេះគម្រោងកាកសំណល់ថាមពលរបស់ប្រទេសជប៉ុនគឺបើករោងចក្រមួយនៅប្រទេសវៀតណាម ជួយទប់ស្កាត់ការបំពុលទឹកក្រោមដី។ ទន្ទឹមនឹងនេះបើករោងចក្រការពារកាកសំណល់ហូរចូលសមុទ្រនៅ Indonesia ហើយរោងចក្រនេះត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់ការបំពុលខ្យល់ដោយសារកាកសំណល់នៅ Philippines កម្មវិធីនេះក៏នឹងជួយអោយជប៉ុនពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសដទៃដោយផ្តល់អោយពួកគេនូវបច្ចេកវិទ្យាថ្មីៗដើម្បីដោះស្រាយបញ្ហាបរិស្ថាន។
ទោះបីជាការអនុវត្ត និងការរក្សាបច្ចេកវិទ្យានេះត្រូវចំណាយច្រើន អ្វីទាំងនេះជាឧបសគ្គរារាំងផែនការមិនអាចអនុវត្តនៅបណ្តាប្រទេសដទៃ ពិសេសនៅអាស៊ីអាគ្នេយ៍កិច្ចសហប្រតិបត្តិការនេះពិតជាជួយជំរុញ និងលើកកម្ពស់សម្រាប់ការសាកល្បងក្នុងតំបន់ដែលមានផែនការគម្រោងនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៣។
ជប៉ុនគ្រោងនឹងប្រកាសគម្រោងនេះនៅក្នុងកិច្ចប្រជុំកំពូល G20 ត្រូវបានគេរំពឹងថានឹងប្រារព្ធធ្វើនៅ Osaka ចុងខែមិថុនា។ តាមរយៈ Vice ជាមួយនឹងប្រធានបទកាកសំណល់កើនឡើងក្នុងមហាសមុទ្រ។
ប្រទេសជប៉ុនបានប្រើប្រាស់បច្ចេកវិជ្ជាថាមពលនេះតាំងពីការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនបានបណ្តាលអោយមានបញ្ហាកាកសំណល់ក្នុងឆ្នាំ ១៩៦០។ ប្រទេសជប៉ុនមាន ៣៨០ រោងចក្រកាកសំណល់ថាមពលនៅទូទាំងប្រទេស។
ប្រភព Nextshark
Sacchan