ការប្រតាយប្រតប់រវាងពលករវៀតណាមនៅខេត្ត Saitama ប្រទេសជប៉ុន – ធ្វើអោយមនុស្សម្នាក់ស្លាប់
យប់ថ្ងៃទី ២៩ ខែមិថុនានៅ apartment មួយក្នុងទីក្រុង Kuki ខេត្ត Saitama រកឃើញសាកសពយុវជនវៀតណាមពីរនាក់។ ក្នុងនោះម្នាក់ត្រូវស្លាប់ ម្នាក់ទៀតរងរបួសធ្ងន់។ ប៉ូលីសសង្ស័យថានេះជាឃាតកម្ម ក្នុងករណីជនល្មើសអាចជាអ្នកស្គាល់គ្នារបស់ជនរងគ្រោះពីរនាក់ ហើយបានរត់គេចខ្លួនពីកន្លែងកើតហេតុបន្ទាប់ពីបង្កបទល្មើស។
ម៉ោង ១០ យប់ជាងថ្ងៃទី ២៩ ប្រជាជនម្នាក់រស់នៅ apartment ឃើញមនុស្សពីរនាក់ដេកលើដីដោយចៃដន្យ ជុំវិញពេញទៅដោយឈាម។ ម្នាក់នេះរាយការណ៍ប្រាប់ប៉ូលីស និងក្រុមសង្គ្រោះបន្ទាន់។ ជនរងគ្រោះម្នាក់អាយុ ២០ ឆ្នាំត្រូវចាក់ជាច្រើនកាំបិទ បន្ទាប់មកស្លាប់ក្រោយពេលបញ្ជូនចូលមន្ទីរពេទ្យ។
ម្នាក់ទៀតអាយុ ២៦ ឆ្នាំបច្ចុប្បន្នកំពុងទទួលការព្យាបាល។
សាក្សីបានអោយដឹងឃើញបុរសម្នាក់សម្លាប់មនុស្សពីរនាក់ហើយរត់គេចខ្លួន។
អាវុធនៅកន្លែងកើតហេតុពេញទៅដោយឈាម។
រូបភាព 新卒リーマンの情報発信室
រហូតដល់ព្រឹកថ្ងៃទី ៣០ ខែមិថុនាជនសង្ស័យនៃករណីនេះត្រូវបានចាប់ខ្លួននៅឯមន្ទីរពេទ្យក្នុងទីក្រុង Saitama។ ម្នាក់នេះមានសញ្ជាតិវៀតណាមឈ្មោះថា トン・タット・ズオン (Ton That Duong) អាយុ ២៥ ឆ្នាំ។ បន្ទាប់ពីការស៊ើបអង្កេតបុរសម្នាក់នេះបានសារភាពពីកំហុសទាំងអស់។ យោងតាមសម្តីរបស់គាត់ដោយសារតែមានជម្លោះជាមួយជនជាតិវៀតណាមពីរនាក់ទៀត បង្កអោយមានការប្រតាយប្រតប់គ្នា។
ប៉ូលីសបាននិយាយថាពួកគេនឹងស៊ើបអង្កេតបន្ថែមទៀតអំពីមូលហេតុនៃគោលបំណងរបស់ជនល្មើស។
តើនឹងមានឃាតកម្មប៉ុន្មានទៀតកើតឡើង?
រដ្ឋាភិបាលជប៉ុនកំពុងស្វែងរកមធ្យោបាយកែលម្អរបបការងារសម្រាប់ពលករបរទេស។ ដូច្នេះមនុស្សម្នាក់ៗក៏ត្រូវចូលរួមក្នុងសង្គម កុំដោយសារតែជម្លោះធ្វើបាបខ្លួនឯង និងមនុស្សនៅជុំវិញ។
ប្រភព NHK News
Chee