កិច្ចប្រជុំកំពូល G20 – មូលហេតុជប៉ុនបដិសេធកិច្ចប្រជុំជាមួយប្រទេសកូរ៉េ
មិនយូរប៉ុន្មាននឹងមានកិច្ចប្រជុំកំពូល G20 សម្រាប់បណ្តាប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍ។ នៅ Osaka ការរៀបចំសម្រាប់សន្និសិទនេះកំពុងត្រូវបានដំណើរការ។
នេះជាកន្លែងតំណាងសម្រាប់បណ្តាប្រទេសជួបជុំ បង្ហាញពីបញ្ហាដែលបានលើកឡើង។
នៅក្នុងកិច្ចប្រជុំកំពូល G20 រដ្ឋាភិបាលប្រទេសកូរ៉េបានស្នើអោយរៀបចំកិច្ចពិភាក្សាកូរ៉េ – ជប៉ុន ប៉ុន្តែត្រូវរដ្ឋាភិបាលបដិសេធ។ នេះជាលើកដំបូង Blue House បញ្ជាក់ថាគ្មានការណាត់ជួបភាគីដោយលែក។
រូបភាព https://news.livedoor.com/article/detail/16672920/
ទោះបីជាភាគីកូរ៉េបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចប្រជុំរវាងប្រទេសទាំង ២ គឺកូរ៉េ – ជប៉ុន ចំណែកខាងជប៉ុនបានបដិសេធ។ តើហេតុផលអ្វីធ្វើអោយអាកប្បកិរិយារដ្ឋាភិបាលជប៉ុនបែបនេះ?
ធ្លាប់មានការយល់ច្រឡំជាច្រើនកើតឡើងរវាងប្រទេសជប៉ុន និងប្រទេសកូរ៉េតាំងពី ៥០ ឆ្នាំមុន បច្ចុប្បន្ននៅប្រទេសជប៉ុនមានមតិរិះគន់ជាច្រើនពីប្រទេសកូរ៉េ។ បញ្ហាផ្តើមចេញតាំងពីអតីតប្រធានាធិបតី Park Geun-hye នៅពេលលោកស្រីបដិសេធសំណើពិភាក្សារបស់រដ្ឋាភិបាលជប៉ុន ទុកអោយភាគីទី ៣ ជាសហរដ្ឋអាមេរិកជ្រៀតចូល។
ប្រធានាធិបតីបច្ចុប្បន្ននៃប្រទេសកូរ៉េគឺលោក Moon Jae-in។ ប្រទេសជប៉ុន កូរ៉េ និងសហរដ្ឋអាមេរិកត្រូវចូលរួមសម្រេចអំពីបញ្ហានៅប្រទេសកូរ៉េតាមរយៈការទូត ប៉ុន្តែការជួបជុំមុននោះរបស់អាមេរិក និងកូរ៉េបរាជ័យនាំអោយមានភាពតានតឹងរវាងប្រទេសទាំងពីរ។
ក្រៅពីនេះសកម្មភាពប្រឆាំងនៃនាវាចម្បាំងរបស់កូរ៉េនៅពេលត្រូវយន្តហោះជប៉ុនប្រទះឃើញខុសធម្មតាជាមូលហេតុទាំងសងខាងមិនអាចពិភាក្សា។
ហើយរដ្ឋាភិបាលកូរ៉េបានបន្តធ្វើសំណើសុំបង្កើនប្រាក់សំណង រឹបអូសទូទាត់សហគ្រាសជប៉ុនអំពីបញ្ហាពលកម្មត្រូវបង្ខំកំឡុងពេលសង្រ្គាមថ្វីបើប្រទេសទាំង ២ បានយល់ព្រមបញ្ចប់ដោយកិច្ចព្រមព្រៀងឆ្នាំ ១៩៦៥ អនុញ្ញាតអោយប្រទេសជប៉ុនទូទាត់សំណងគាំទ្រហិរញ្ញវត្ថុក្នុងតម្លៃ ៥០០ លានដុល្លា។
ក្នុងពេលជាមួយគ្នានេះតាមមន្រ្តីជាន់ខ្ពស់កូរ៉េ ចាំបាច់ត្រូវផ្ញើពាក្យសុំអភ័យទោសចំពោះអធិរាជថ្មីនៃប្រទេសជប៉ុនចំពោះអាកប្បកិរិយាប្រឆាំងជប៉ុននៃផ្នែកមួយរបស់ប្រទេសកូរ៉េ។
ពីមុនប្រតិកម្មរបស់ប្រជាជនជប៉ុនមិនខ្លាំងចំពោះកូរ៉េទេ ប៉ុន្តែលើកនេះក្នុងរយៈពេលខ្លីមានបញ្ហាច្រើនកើតឡើងធ្វើអោយមានកំហឹង។
នេះជាមូលហេតុបដែលរដ្ឋាភិបាលជប៉ុនដិសេធចំពោះកិច្ចពិភាក្សារបស់កូរ៉េព្រោះមិនចង់ធ្វើអោយប្រជាជនខឹង។
តាមភូមិសាស្ត្រប្រទេសជប៉ុនជិតប្រទេសកូរ៉េ ភាពស្រដៀងគ្នាមួយចំនួននៅក្នុងវប្បធម៌ ដូច្នេះទំនាក់ទំនងរវាងប្រទេសទាំងពីរគួរតែប្រសើរឡើង។
ខ្ញុំសង្ឃឹមថាជម្លោះទាំងអស់អាចដោះស្រាយតាមការទូត។
Kengo Abe