សិក្ខាកាម ៤ នាក់​ស្លាប់​ដោយ​សារអគ្គីភ័យក្នុង​រោងចក្រនៅប្រទេសជប៉ុន

កាលពី​ថ្ងៃទី ២០ ខែ​មិថុនា​នៅ​រោងចក្រមួយ​ស្ថិត​នៅ Eiheiji ខេត្ត Fukui មានអគ្គីភ័យដែលបណ្តាលអោយ​កម្មករ ៤ នាក់ស្លាប់​បាត់​បង់ជីវិត​។ ក្នុងចំ​ណោម​កម្ម​ករចំនួន​ ៤ នាក់​ដែល​​បាន​រក​ឃើញប៉ូ​លីស​បាន​បញ្ជាក់​មានម្នាក់​ជាសិក្ខាកាមជនជាតិវៀតណាមអាយុ ២០ ឆ្នាំ។

រូបភាព NHK

នៅ​ម៉ោង ២ ល្ងាចថ្ងៃទី ២០ ខែ​មិថុ​នា​ប្រជាជន​ដែល​រស់​នៅជុំ​វិញ​រោងចក្រ Toyoshima Seni ស្រាប់តែឃើញផ្សែងហុយឡើង។ អគ្គីភ័យរាល​ដាល​ចេញមកពីអគារ​ឈើ ៣ និង​អគារ​ការិយាល័យ​ ៣ ជាន់ធ្វើអោយអគារទាំងអស់ ៤ ត្រូវ​ឆេះ​ខ្ទេច។

បន្ទាប់ពី ៧ ម៉ោងពេញភ្លើងត្រូវបានពន្លត់ ប៉ូលីស និងអ្នកពន្លត់អគ្គីភ័យបានចាប់ផ្តើមស្វែងរកជនរងគ្រោះ។ អគ្គីភ័យធ្ងន់ធ្ងរបានបណ្តាលអោយ​មនុស្ស ៤ នាក់ស្លាប់ និង​ ៤ នាក់​ទៀត​រង​របួស​ស្រាល។

ចូលរួម​ការស៊ើបអង្កេតកម្មករតែ​មិនអាចទាក់ទងបានបន្ទាប់ពីភ្លើងឆេះ ប៉ូ​លីស​បាន​បញ្ជាក់​ថាជនរង​គ្រោះ ៤ នាក់ចាប់ពីអាយុ ២០ ឆ្នាំដល់ ៥០ ឆ្នាំ។ ជាពិសេសបន្ទាប់ពីបានសម្របសម្រួលជាមួយសហជីពគ្រប់គ្រងសិក្ខាកាម ប៉ូលីស​បាន​បញ្ជាក់​ក្នុង​ចំណោម​ជនរង​គ្រោះ​ ៤ នាក់​មាន​ម្នាក់​ជាជនជាតិ​វៀតណាម។

ខាង​ផ្នែក​អ្នក​ដឹក​នាំ​វៀត​ណាម​បាន​អោយ​ដឹង​បានកំណត់អត្តសញ្ញាណរបស់នារី​ម្នាក់​នេះ។ នាង​មាន​​ឈ្មោះ Phan Nhung កើត​នៅឆ្នាំ ១៩៩៨ ស្ថិតនៅ Nghe An។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​គ្រួសារ​របស់​នាងពិតជា​រន្ធត់។ ថ្ងៃទី ២១ ខែ​មិថុនា​បង​ថ្លៃ​របស់​នាងបាន​ធ្វើទិដ្ឋាការដើម្បីទៅប្រទេសជប៉ុនទទួល​សពប្អូន​ស្រី​មក​វិញ​។

រូបភាព fukuishimbun.co.jp

ថ្ងៃទី ២៣ ខែ​មិថុនា​ប្រជា​ជន​ជាច្រើនបានដាក់ផ្កានៅកន្លែងកើតហេតុដើម្បីរំលឹកដល់ជនរងគ្រោះ ៤ នាក់។

គួរ​អោយសោក​ស្តាយ​ចំពោះអ្នក​ដែល​ស្លាប់​​មិន​ទាន់​សម្រេច​ក្តី​ស្រមៃរបស់​ខ្លួន​។

ឥឡូវនេះ​​សង្ឃឹម​ថា​ប៉ូ​លីស​អាច​បញ្ចប់​ការ​សើុប​អង្កេត​ឆាប់​ដើម្បី​បញ្ជូន​សព​ជនរង​គ្រោះ​ត្រលប់ទៅ​ស្រុក​កំ​ណើតវិញ។

ប្រភព NHK

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: