បន្ទាប់ពីត្រូវចាប់ខ្លួនពីបទប្រើកញ្ឆា Idol ជប៉ុនលុតជង្គង់សុំអ្នកគាំទ្រអភ័យទោស
បន្ទាប់ពីត្រូវបានកាត់ទោសពីបទប្រើកញ្ឆា Idol ជប៉ុនម្នាក់បានលុតជង្គង់នៅមុខស្ថានីយ៍ប៉ូលីសក្នុងតំបន់ដើម្បីសុំអ្នកគាំទ្រអភ័យទោសអោយខ្លួន។
Junosuke Taguchi ជាសមាជិកម្នាក់ដែលបង្កើតក្រុមចម្រៀងប្រុស KAT-TUN ត្រូវបានចាប់ខ្លួននៅខែមុនជាមួយនឹងមិត្តស្រី ជាតារាសម្តែងឈ្មោះ Rena Komine នៅឯ apartment Tokyo ដោយសារតែការរំលោភច្បាប់គ្រប់គ្រងកញ្ឆារបស់ជប៉ុន។
PINK#naissance #takashikumagai pic.twitter.com/zHJaxDrCaD
— 田口 淳之介 (@junnosuke_tag) April 29, 2019
អ្នកទាំង ២ ត្រូវចាប់ខ្លួននៅ Wangan Tokyo ក្រោយពេលប៉ូលីសរកឃើញ ២,២ ក្រាមកញ្ឆា។ តាមរយៈ SoraNews24 ប្រាក់ធានារហូតដល់ទៅ ៣ លានយេន។
នៅដើមខែនេះ Taguchi បានសម្តែងការសុំទោស។ Idol អាយុ ៣៣ ឆ្នាំពាក់អាវ vest ខ្មៅនៅមុខសាធារណៈជន។ បន្ទាប់មកគាត់បានលុតជង្គង់ ថ្ងាសប៉ះដីរយៈពេល ១៩ វិនាទី ហើយបានសារភាពអំពីទង្វើជក់កញ្ឆាក្នុងរយៈពេល ១០ ឆ្នាំ សន្យាថាមិនត្រលប់មកឆាកទៀត។
田口淳之介が土下座した事はどうでもいいんだけど、土下座した後でこれだけイメケンなのはズルいだろ。ていうかその前にスタイル良過ぎだろ。むしろその事について土下座しろよ。 pic.twitter.com/Jnvaz6436e
— 梅ちゃん先生 (@meumeumeume14) June 7, 2019
“ខ្ញុំគ្មានហេតុផលអ្វីសម្រាប់បកស្រាយចំពោះទង្វើរបស់ខ្លួន ហើយធ្វើអោយអ្នកទាំងអស់គ្នាអស់សង្ឃឹម។ នៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំពិតជាសុំទោសចំពោះអ្នកគាំទ្រ អ្នកដែលលើកទឹកចិត្តខ្ញុំជារៀងរាល់ថ្ងៃ ជាមួយអ្នកដែលទាក់ទងនឹងការងាររបស់ខ្ញុំ។ ខ្ញុំសន្យាថានឹងមិនប៉ះពាល់សារធាតុហាមឃាត់ ក៏ដូចជាការប្រព្រឹត្តអំពើខុសច្បាប់ផ្សេងទៀត។ ខ្ញុំនឹងផ្អាកការងារក្នុងវិស័យសិល្បៈមួយរយៈពេលដើម្បីពិចារណាពីកំហុស និងផ្លាស់ប្តូរខ្លួនឯង”។
Taguchi បាននិយាយបន្ថែមថា “ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីរស់នៅអោយបានត្រឹមត្រូវ និងទទួលបានទំនុកចិត្តរបស់អ្នកទាំងអស់គ្នាឡើងវិញ ខ្ញុំពិតជាសុំទោស”។
ខណៈពេលនោះមិត្តស្រីរបស់ Taguchi តារាសម្តែង Rena Komine បានបដិសេធការសម្ភាសហើយដើរចេញតាមទ្វាក្រោយ។
ប្រភព ANNEWS
Sacchan