រញ្ជួយដីខ្លាំងនៅខេត្ត Niigata – បណ្តាលអោយមានរលកតាមបណ្តោយឆ្នេរសមុទ្រ
នៅយប់ថ្ងៃទី ១៨ ខែមិថុនាខេត្ត Niigata មានរញ្ជួយដីកម្រិត ៦ រិចទ័រ ចំណែកទីក្រុង Tsuruokashi ខេត្ត Yamagata ក៏មានរញ្ជួយដីប៉ុន្តែកម្រិតទាបជាង។
រូបភាព 日本気象協会
បន្ទាប់ពីរញ្ជួយដីបានកើតឡើងនាយកដ្ឋានឧតុនិយមក៏បានចេញសេចក្តីប្រកាសអំពីរលកមានកម្ពស់ចាប់ពី ០,២ ម៉ែត្រដល់ ១ ម៉ែត្រតាមបណ្តោយឆ្នេរសមុទ្រខេត្ត Niigata, Ishikawa, Yamagata។
បច្ចុប្បន្នមានរបាយការណ៍ពីជនរងគ្រោះ ក្នុងនោះគ្មានអ្នកស្លាប់ ចំនួនមនុស្សរងរបួសមាន ១៧ នាក់នៅខេត្ត Yamagata និង ២៦ នាក់នៅខេត្ត Niigata។
រហូតដល់ម៉ោង ១១ (ម៉ោងតាមតំបន់) រញ្ជួយដីនៅតែបន្តកើតឡើង។ ដូច្នេះរដ្ឋាភិបាលបានស្នើអោយប្រជាជនត្រូវប្រុងប្រយ័ត្ន ហើយអាចនឹងត្រូវជម្លៀសខ្លួនគ្រប់ពេលវេលា។
ប្រភព TBS News
Chee