រូបភាពជនល្មើសដែលចាក់សម្លាប់មនុស្ស ១៩ នាក់
មួយសប្តាហ៍កន្លងផុតទៅ ថ្ងៃទី ២៨ ខែឧសភានៅទីក្រុង Kawasaki ខេត្ត Kanagawa មានករណីចាក់សម្លាប់ក្មេងចំនួន ១៧ នាក់ និងមនុស្សធំ ២ នាក់។ ប្អូនៗទាំងនេះរៀនថ្នាក់បឋមសិក្សាកំពុងតម្រង់ជួរឡើងឡានក្រុងទៅសាលា ត្រូវជនល្មើសដៃកាន់កាំបិត ២ ដើរចេញមក។ បន្ទាប់ពីបង្កបទល្មើស ជននេះរត់គេចពីកន្លែងក់ើតហេតុប្រហែល ៣០ ដល់ ៤០ ម៉ែត្រហើយអារកធ្វើអត្តឃាត។
ករណីនេះបណ្តាលអោយមានកំហឹងសម្បា និងការសង្ស័យ តើមូលហេតុអ្វីជម្រុញអោយជននេះសម្លាប់មនុស្ស?
រូបភាពជនល្មើស
បុរសដែលបង្កសោកនាដកម្មមានឈ្មោះថា Iwasaki Ryuichi (岩崎隆一) អាយុ ៥១ ឆ្នាំ។
ជនល្មើសធ្លាប់មាន Hikikomori។ ព្រោះតែឪពុកម្តាយលែងលះ Iwasaki រស់នៅជាមួយប្តីប្រពន្ធចាស់ជាសាច់ញាតិ។ ទំនាក់ទំនងជាមួយមិត្តភក្តិនៅសាលាមិនសូវល្អទេ មានអ្នកចាប់អារម្មណ៍រៀបរាប់ថា ជនល្មើសជាមនុស្សក្រៀមក្រំ មិននិយាយស្តី ឆាប់ខឹងរហូតដល់ធ្លាប់ត្រូវគ្រូរំលឹកចំពោះសកម្មភាពរំខាន និងធ្លាប់ប្រើខ្មៅដៃចាក់មិត្តភក្តិ។
ពេល Iwasaki រៀននៅវិទ្យាល័យ
រូបភាព バズプラスニュース
ជាមួយនឹងអារម្មណ៍មិនល្អធ្វើអោយមិត្តរួមថ្នាក់របស់គាត់រិះគន់និយាយថា៖
“Iwasaki Ryuichi បង្ករឿងនេះក៏ខ្ញុំមិនភ្ញាក់ផ្អើលដែរ”
រហូតមកដល់បច្ចុប្បន្នប៉ូលីសនៅតែមិនទាន់រកឃើញរូបភាពថ្មីណាមួយរបស់ជនល្មើស ដូច្នេះអាចឃើញថាទំនាក់ទំនងនឹងសង្គមរបស់ជនល្មើសមិនល្អទេ។
បន្ទាប់ពីរឿងក្តីនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងប្រព័ន្ធផ្សព្វផ្សាយ SNS មានមតិយោបល់ទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាច្រើន មានទាំងការយល់ស្រប និងមិនយល់ស្រប។
“死にたければ一人死ねばいい”
“ប្រសិនចង់ស្លាប់ក៏ស្លាប់ម្នាក់ឯងទៅ”
ស្តាប់ទៅដូចជាក្រៀមក្រំប៉ុន្តែនេះជាអារម្មណ៍ពិតរបស់ប្រជាជនជប៉ុនភាគច្រើន ជាប្រទេសដែលទទួលការហ្វឹកហ្វឺនអត្តចរិកមិនរំខានអ្នកដទៃតាំងពីតូច។
ជនល្មើសពេលនៅរស់តែងតែឃុំខ្លួនមិនទំនាក់ទំនងជាមួយសង្គម ហេតុអ្វីពេលស្លាប់ទាញមនុស្សជាច្រើនស្លាប់តាម?
នេះជាអ្វីដែលមនុស្សភាគច្រើនមិនយល់។
ផ្នែកផ្សេងទៀតយល់ថាបុគ្គលដែលរងផលប៉ះពាល់ បញ្ចេញមតិបង្កការយល់ច្រឡំជាច្រើន។ ពិសេសសម្រាប់អ្នកដែលកំពុងធ្លាក់ក្នុងស្ថានភាព Hikikomori ហើយកំពុងព្យាយាមចូលរួមជាមួយនឹងសង្គម។
មានយោបល់យល់់ថា៖
“អ្វីទាំងនេះអាចប៉ះពាល់ដល់ចិត្តគំនិតរបស់មនុស្សដែលកំពុងព្យាយាមធ្វើអត្តឃាតខ្លួនឯង ប្រសិនពួកគេធ្វើដូចអ្វីដែល Iwasaki បានធ្វើ តើត្រូវធ្វើដូចម្ត៉េច?”
បណ្តាញសង្គមគឺជាកាំបិតមុខពីរ ហើយគ្មាននរណាអាចបដិសេធអំពីឥទ្ធិពលរបស់វាក្នុងសម័យកាល ៤.០ ទេ។ ដូច្នេះពាក្យ “គួរស្លាប់ម្នាក់ឯង” ជាមួយនឹងអ្នកដែលយល់ស្របគំនិតនេះ ត្រូវគិតឡើងវិញអោយបានច្បាស់អំពីផលប៉ះពាល់នាពេលអនាគត។
ករណីសម្លាប់មនុស្សជាច្រើនបន្ទាប់មកធ្វើអត្តឃាតមិនមែនទើបតែកើតឡើងលើកដំបូងនៅប្រទេសជប៉ុនទេ។ ក្នុងឆ្នាំ ២០០៧ នៅទីក្រុង Nagasaki បុរសម្នាក់បានបាញ់មនុស្ស ៨ នាក់។ ឆ្នាំ ២០១៥ បុរសម្នាក់ទៀតបានដុតខ្លួនឯងលើរថភ្លើងល្បឿនលឿន Tokai-shinkansen ធ្វើអោយស្រ្តីម្នាក់អាយុ ៥០ ឆ្នាំត្រូវស្លាប់។
ជនល្មើសសុទ្ធតែធ្វើអត្តឃាតបន្ទាប់ពីប្រព្រឹត្តបទល្មើស ដូច្នេះតាមច្បាប់របស់ជប៉ុនគ្មានអ្នកទទួលទោស។ មានតែគ្រួសារជនរងគ្រោះដែលយំសោកចំពោះអ្នកដែលបានស្លាប់។
មានមនុស្សជាច្រើននាំយកផ្កាដើម្បីរំលឹកដល់ជនរងគ្រោះដែលស្លាប់ ជាមួយនឹងកំហឹងចំពោះជនល្មើស។
រូបភាព Yahoo!ニュース – Yahoo! JAPAN
Iwasaki Ryuichi បានស្លាប់ ហើយគោលបំណងសម្លាប់មនុស្សរបស់ជនល្មើសនៅតែគ្មានចម្លើយ។
ប្រភព news.tv-asahi.co.jp
Chee