រំភើប​ចិត្តចំពោះ​ទឹក​ចិត្ត​ម្ចាស់​ហាងមិន​ជួស​ជុល​ភ្លើងអក្សរ L បែរជារក្សាសម្បុក​សត្វ​ច្រចៀកកាំ

មើល​រូបភាព​ខាង​ក្រោម​េនះអ្នក​អាច​ឃើញ​អក្សរ L ក្នុង​ផ្លាក​សញ្ញារបស់​ហាង LAWSON មិន​មាន​ពន្លឺ​ដូចជា​អក្សរ​ផ្សេងទៀត។ មូលហេតុ​មក​ពី​អំពូល​ភ្លើង​ខូច​ ប៉ុន្តែ​ពួក​គេ​មាន​បំ​ណង​មិន​ជួស​ជុលវាព្រោះ​តែ​ទឹក​ចិត្ត​សណ្តោះ​របស​់​ម្ចាស់​ហាង។

រូបភាព grape [グレイプ]

នៅ​ថ្ងៃមួយភ្ញៀវជាច្រើន​ដើរ​ឆ្លង​កាត់ហាង​លក់​ទំនិញ LAWSON នៅទី​ក្រុង Matsuyama ខេត្ត  Ehime យល់​ថា​ចម្លែក​ព្រោះផ្លាក​សញ្ញាអក្សរ L របស់​ហាងខូច។ តើ​អំពូល​ភ្លើង​​ខូចហើយគេ​មិនទាន់ជួស​ជុលឬ?

ដូចដែលអ្នក​គិតប៉ុន្តែ​នៅ​មាន​មូល​ហេតុ​ផ្សេង​ទៀត។

រឿង​នេះ​ចាប់ផ្តើមពីខែឧសភាឆ្នាំមុនគ្រួសារសត្វ​ត្រចៀក​កាំទើបតែ​មកធ្វើ​សម្បុកលើ​ផ្លាសញ្ញា​របស់​ហាង។ ហើយ​នៅ​ក្នុង​ពេល​វេលា​នោះផ្លាក​សញ្ញាអក្សរ L ក៏​ខូចទើបមិន​មាន​ពន្លឺ។ រហូត​ដល់​ពេល​អ្នក​គ្រប់គ្រងហៅទូរស័ព្ទអោយ​ជាង​មក​ជួស​ជុលទើប​ដឹង​ថាមាន​សម្បុក​ត្រចៀក​កាំខាង​លើ។ ប្រសិនបើ​បំ​ផ្លាញសម្បុក​ ហើយជួស​ជុល​ផ្លាសញ្ញា​ ពេល​និទាឃរដូវ​មក​ដល់គ្រួសារសត្វ​ត្រចៀក​កាំនឹង​​គ្មាន​សម្បុក​រស់នៅ​។ គិត​ក្នុង​ចិត្តគាត់សម្រេចបញ្ឈប់​ការជួសជុល និង​បន្តរក្សា​ផ្លាសញ្ញាខ្វះ​អក្សរ L រយៈពេល ១​ ឆ្នាំ។

ក្នុង​ខែ​មេសាឆ្នាំ​នេះគ្រួសារសត្វ​ត្រចៀក​កាំ​រស់​នៅ​ដោយ​សុវត្ថិ​ភាពហើយភ្ញាស់បាន​កូន​ត្រចៀក​កាំ ៥ ក្បាលថែមទៀត។ អ្នក​ដែល​គ្រប់​គ្រង​ហាង​បាន​អោយ​ដឹង​គាត់​មិនទាន់​​ជួស​ជុល​ហាង​ហើយ​បន្ត​លក់​ដូចឆ្នាំ​មុន។

ទឹក​ចិត្ត​ល្អរបស់​បុរស​ម្ចាស់ហាង​ និង​សម្បុក​សត្វ​ត្រចៀក​កាំកំពុង​ក្លាយទៅជា​ចំណង​ជើងលើ SNS របស់ជប៉ុន។ ហើយប្រហែលមកពី​ទឹក​ចិត្ត​ដ៏​ល្អរបស់​ម្ចាស់​ហាងធ្វើ​អោយ​មាន​ភ្ញៀវ​មក​កាន់តែច្រើន។

ប្រភព ANN News

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: